Trending now

កម្ពុជា បានផ្ញើលិខិតអញ្ជើញផ្លូវការជូនថ្នាក់ដឹកនាំនៃដៃគូ ASEM ទាំងអស់រួចហើយ ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំASEM13 នាខែវិច្ឆិកាខាងមុខ

11:05 | 19/09/2021 ហេង វុធ្ធី

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) បានធ្វើជាសហប្រធានជាមួយប្រទេសស្លូវេនី ដែលជាប្រធានប្តូរវេនក្រុមប្រឹក្សាអឺរ៉ុប ដឹកនាំកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ី-អឺរ៉ុបលើកទី៣ កាលពីថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ។

ASEM ប្តេជ្ញាជំរុញពហុភាគីនិយមដើម្បីដោះស្រាយបញ្ហាប្រឈមសកល ASEM ប្តេជ្ញាជំរុញពហុភាគីនិយមដើម្បីដោះស្រាយបញ្ហាប្រឈមសកល
ប្រទេសកម្ពុជាបន្តលើកពេលរៀបចំកិច្ចប្រជុំកំពូល ASEM លើកទី ១៣ រហូតដល់ចុងឆ្នាំ ២០២១ ប្រទេសកម្ពុជាបន្តលើកពេលរៀបចំកិច្ចប្រជុំកំពូល ASEM លើកទី ១៣ រហូតដល់ចុងឆ្នាំ ២០២១
កម្ពុជា បានផ្ញើលិខិតអញ្ជើញផ្លូវការជូនថ្នាក់ដឹកនាំនៃដៃគូ ASEM ទាំងអស់រួចហើយ ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំASEM13 នាខែវិច្ឆិកាខាងមុខ
កម្ពុជា បានផ្ញើលិខិតអញ្ជើញផ្លូវការជូនថ្នាក់ដឹកនាំនៃដៃគូ ASEM ទាំងអស់រួចហើយ ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំASEM13 នាខែវិច្ឆិកាខាងមុខ

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) បានធ្វើជាសហប្រធានជាមួយប្រទេសស្លូវេនី ដែលជាប្រធានប្តូរវេនក្រុមប្រឹក្សាអឺរ៉ុប ដឹកនាំកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ី-អឺរ៉ុបលើកទី៣ កាលពីថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះ មានការចូលរួមពីឧត្តមមន្ត្រីអាស៊ី-អឺរ៉ុបចំនួន ៥១ រូប ព្រមទាំងតំណាងជាន់ខ្ពស់មកពីលេខាធិការដ្ឋានអាស៊ាន សហភាពអឺរ៉ុប និងនាយកប្រតិបត្តិមូលនិធិអាស៊ី-អឺរ៉ុប (ASE) ផងដែរ។

កម្ពុជាបានជម្រាបជូនអង្គប្រជុំថា កម្ពុជា បានផ្ញើលិខិតអញ្ជើញផ្លូវការជូនថ្នាក់ដឹកនាំនៃដៃគូ ASEM ទាំងអស់ចូលរួមកិច្ចប្រជុំកំពូល ASEM13 រួចហើយ។ រហូតមកដល់ពេលនេះ ថ្នាក់ដឹកនាំ ASEM មួយចំនួន ក្នុងនោះរួមទាំងប្រធានក្រុមប្រឹក្សាអឺរ៉ុប និងអគ្គលេខាធិការ អាស៊ានផងដែរ បានបញ្ជាក់ពីការចូលរួមកិច្ចប្រជុំកំពូលASEM13 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៦ វិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធ វីដេអូ។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ី-អឺរ៉ុបលើកទី៣ រយៈពេលពីរថ្ងៃនេះ ឧត្តមមន្ត្រី ASEM បានពិភាក្សាយ៉ាងលម្អិត លើសេចក្តីព្រាងសេចក្តីថ្លែងការណ៍ប្រធានអង្គប្រជុំ ASEM13 ដែលឯកសារនេះនឹងត្រូវយកមកអនុម័ត ក្នុងអំឡុងពេលនៃកិច្ចប្រជុំ កំពូលខាងមុខ។ ឧត្តមមន្ត្រី ASEM បានឯកភាពឱ្យបន្តមានកិច្ច

ប្រជុំចរចាលើខ្លឹមសារនៃសេចក្តីព្រាងនេះទៀត តាមពេលសមស្របណាមួយក្នុងខែកញ្ញានេះ ដើម្បីពិភាក្សាបញ្ហាដែលនៅសេសសល់ មួយចំនួន។

ឧត្តមមន្ត្រីទាំងអស់បានសម្តែងនូវការកោតសរសើរដ៏ស្មោះជូនចំពោះ កម្ពុជា និងស្លូវេនី ដែលបានធ្វើសហប្រធានដឹកនាំកិច្ចប្រជុំ ឧត្តមមន្ត្រីនេះ និងដែលបានបន្តរក្សាសន្ទុះ ASEM ឆ្ពោះទៅការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ប្រកបដោយជោគជ័យ៕

ហេង វុធ្ធី

information.gov.kh/FN

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបើកពិព័រណ៍ពាណិជ្ជកម្ម OCOP នៅតំបន់ព្រំដែនវៀតណាម-កម្ពុជា
ពន្លឿនការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)៖ បំពេញភារកិច្ចឲ្យរួចរាល់មុនថ្ងៃទី ១៥ ខែធ្នូ
ទីក្រុង Hue មានគម្រោងចំណាយប្រាក់ចំនួន ១៦ ពាន់លានដុង ដើម្បីគាំទ្រដល់ការរុះរើនាវានេសាទជាង ១០០ គ្រឿង ដែលមិនបំពេញតាមតម្រូវការប្រតិបត្តិការ
លោកវេជ្ជបណ្ឌិត Tra My បង្ហាញពីអាថ៌កំបាំងក្នុងការជួយកូនរបស់គាត់ឱ្យ "អាន និងសរសេរបានស្ទាត់ជំនាញ" ជាភាសាវៀតណាម
សារព័ត៌មាន - ផ្តល់ស្លាបដល់ភាសាវៀតណាមឱ្យហោះហើរបានឆ្ងាយ និងទូលំទូលាយ