Trending now

ប្រទេសកម្ពុជាបន្តលើកពេលរៀបចំកិច្ចប្រជុំកំពូល ASEM លើកទី ១៣ រហូតដល់ចុងឆ្នាំ ២០២១

09:36 | 06/03/2021 (បូកសរុបដោយឌីណា)

តំណាងប្រទេសនានាបានឯកភាពនឹងសំណើរបស់កម្ពុជាក្នុងការលើកពេលរៀបចំកិច្ចប្រជុំកំពូល ASEM លើកទី ១៣ រហូតដល់ចុងឆ្នាំ ២០២១ ដោយសារហានិភ័យនៃការរីករាលដាលនៃ COVID-១៩ ។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងប្រធានគណៈប្រតិភូ អញ្ជើញថតរូបរួម នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី ២ នៃ​កិច្ចប្រជុំកំពូលអាស៊ី - អឺរ៉ុបលើកទី ១២ (ASEM ១២) ថ្ងៃទី ១៩ ខែតុលាឆ្នាំ ២០១៨ នៅទីក្រុង Brussels (នៃប្រទេសបែលហ្ស៊ិក) ។ (រូបថត៖ VNA)

នាថ្ងៃទី ៤ ខែមីនា ក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការ​អន្តរជាតិដែល​ជាប្រទេសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល ASEM លើកទី ១៣ បានចេញការសម្រេចនេះ​ ក្នុងកិច្ចប្រជុំចង្អៀតឧត្តមមន្រ្តីអាស៉ី-អឺរ៉ុប តាមរយៈប្រព័ន្ធវីដេអូ កាលពីថ្ងៃទី០១-០២ ខែមីនា ឆ្នាំ២០២១ ដឹកនាំដោយ លោក លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងជាឧត្តមមន្រ្តីកម្ពុជាទទួលបន្ទុកកិច្ចប្រជុំអាស៉ី-អឺរ៉ុប និងមានការចូលរួមពីឧត្តមមន្រ្តី ទទួលបន្ទុកកិច្ចប្រជុំអាស៉ី-អឺរ៉ុប នៃបណ្តាប្រទេស និងស្ថាប័នតំបន់ជាដៃគូ ASEM ទាំងអស់ផងដែរ។

តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ស្តីពីលទ្ធផលនៃកិច្ចប្រជុំចង្អៀតឧត្តមមន្រ្តីអាស៉ី-អឺរ៉ុប បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កិច្ចប្រជុំបានគាំទ្រជាឯកច្ឆ័ន្ទដល់កម្ពុជា លើកកាលបរិច្ឆេទកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុបលើកទី១៣ ទៅ​ចុង​ឆ្នាំ២០២១ វិញ ដោយសារហានិភ័យបណ្តាលមកពីជំងឺកូវីដ-១៩ នៅតែមានសភាពធ្ងន់ធ្ងរនៅឡើយ»។

សេចក្តីប្រាកសបានបន្ថែមថា លើសពីនេះ ការលើកពេលនេះ គឺមិន​គ្រាន់តែមានគោលបំណងធានាសុវត្ថិភាពរបស់ថ្នាក់ដឹកនាំ ASEM អញ្ជើញចូលរួមកិច្ចប្រជុំកំពូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាឱ្យបានថា​អន្តរទំនាក់ទំនងរបស់ថ្នាក់ដឹកនាំ គឺប្រព្រឹត្តទៅប្រកបដោយអត្ថន័យ ហើយធ្វើការផ្លាស់ប្តូរ​ទស្សនៈ​ដោយត្រង់ទៅត្រង់មក និងមានលក្ខណៈស្ថាបនា លើបញ្ហាតំបន់ និងសកលទាំងឡាយណា ដែលប៉ះពាល់ប្រយោជន៍រួម ថែមទៀតផង។ មានតែការរៀបចំកិច្ចប្រជុំកំពូលជារូបវ័ន្តប៉ុណ្ណោះ ទើបអាចសម្រេចបានគោលបំណងខាងលើនេះ។

ទោះជាយ៉ាងនេះក្តី ឧត្តមមន្ត្រីអាស៉ី-អឺរ៉ុប បានសម្ដែងការសាទរ និងអំណរគុណយ៉ាងជ្រាលជ្រៅដល់កម្ពុជា ដែលបន្តប្ដេជ្ញារៀបចំកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុបលើកទី១៣ ប្រកបដោយសុវត្ថិភាព និងជោគជ័យ ក្នុងទម្រង់ជារូបវ័ន្ត ក៏ដូច​ជាបន្តរក្សាវឌ្ឍនភាពនៃដំណើរការ ASEM ទោះបីជាស្ថិតក្នុងកាលៈទេសៈនៃការកើតមានជំងឺកូវីដ-១៩ ដែលកំពុងតែរាតត្បាតជុំវិញពិភពលោកយ៉ាងណាក៏ដោយ./.



(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

របាយការណ៍ UPR វដ្តទី ៤ របស់វៀតណាមធានាគោលការណ៍តម្លាភាព កិច្ចសហប្រតិបត្តិការការសន្ទនាជាក់ស្ដែងនិងការស្ថាបនា
ទីក្រុងហូជីមិញ​​ - ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ
សមាគមនារីវៀតណាមនៅហុងគ្រីមានបំណងប្រារព្ធខួបលើកទី ២០ របស់ខ្លួន
ពិព័រណ៍សៀវភៅអនឡាញបម្រើប្រជាជនវៀតណាមនៅបរទេស
UNDP ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​វៀតណាម​ក្នុង​ការ​ជំរុញ​ការ​ប្រែ​ក្លាយ​បៃតង​ក្នុង​វិស័យ​ទេសចរណ៍