Trending now

ប្រទេសកម្ពុជានឹងទទួលបានវ៉ាក់សាំង​ការពារជំងឺកូវីដ-១៩ ចំនួន ១១ លានដូស

10:40 | 29/01/2021 (ប្រែសម្រួលដោយ ហេង វុធ្ធី)

យុគសម័យ - ប្រទេសកម្ពុជាត្រូវបានគេរំពឹងថានឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលមានចំនួន ២០ លានដូសក្នុងនោះចំនួន ១១ លានដូសគឺជាអំណោយដែលបានមកពីប្រទេសជាមិត្ត និងអង្គការដៃគូ។

ប្រទេសកម្ពុជានឹងទទួលបានវ៉ាក់សាំង​ការពារជំងឺកូវីដ-១៩ ចំនួន ១១ លានដូស

លោក វង្សី វិស្សុត រដ្ឋលេខាធិការអចិន្រ្តៃយ៍ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឲ្យដឹងថាដំណាក់កាលដំបូងនៃវ៉ាក់សាំងចំនួន ៧ លានដូសនឹងមកដល់តាមរយៈកម្មវិធី COVAX ដែលគាំទ្រដោយអង្គការសហប្រជាជាតិ។

លោកបន្តថាសម្រាប់ដំណាក់កាលទី ១ ប្រជាជនកម្ពុជានឹងទទួលបានវ៉ាក់សាំងចំនួន ៧ លានដូសតាមរយៈគំនិតផ្តួចផ្តើម COVAX វ៉ាក់សាំង Sinopharm ចំនួនមួយលានដូសដែលបានផ្តល់ដោយប្រទេសចិនរំពឹងថានឹងមកដល់កម្ពុជានៅខែកុម្ភៈ និងចំនួន ៣ លានដូសដែលជាជំនួយផ្តល់ដោយរដ្ឋាភិបាលអូស្រ្តាលី។
លោកបន្ថែមថា៖ «ឥឡូវនេះយើងនឹងទទួលបានវ៉ាក់សាំង​ចំនួន ១១ លានដូសតាមរយៈជំនួយនិងអំណោយ។ យើងអាចមានច្រើនជាងនេះ ដោយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើដល់ឥណ្ឌាក្នុងការបរិច្ចាគវ៉ាក់សាំងរបស់ពួកគេដល់យើង ខណៈដែលសម្តេច ទៀ បាញ់ [រដ្ឋមន្រ្តីក្រសួងការពារជាតិ] បានធ្វើសំណើដូចគ្នាទៅប្រទេសរុស្ស៊ីរួចហើយ»។
លោកនិយាយថាប្រទេសកម្ពុជាគឺជាប្រទេសតូចមួយ ហើយការចាក់វ៉ាក់សាំងនេះនឹងផ្តល់ទំនុកចិត្តដល់វិនិយោគិនទាំងក្នុងស្រុក និងបរទេសមកវិនិយោគនៅកម្ពុជា ខណៈការផ្លាស់ប្តូរនេះនឹងចាប់ផ្តើមការអភិវឌ្ឍ និងការស្តារសេដ្ឋកិច្ចជាតិឡើងវិញ ដើម្បីឆ្លើយតបទៅនឹងវិបត្តិសេដ្ឋកិច្ចដែលកើតឡើងដោយជំងឺរាតត្បាតកូវីដ-១៩ ។
នាយឧត្តមសេនីយ៍ ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិបាននិយាយថា លោកក៏បានស្នើសុំវ៉ាក់សាំងពីប្រទេសរុស្ស៊ីផងដែរ។
លោកបានបន្ថែមថារហូតមកដល់ពេលនេះ រដ្ឋាភិបាលបានទទួលប្រាក់ជាង ៥៧ លានដុល្លារពីសប្បុរសជនកម្ពុជា ដើម្បីជួយអាជ្ញាធរសម្រាប់ការបញ្ជាទិញវ៉ាក់សាំង។
នៅថ្ងៃនេះ (២៨ មករា) ប្រទេសកម្ពុជានឹងចាប់ផ្តើមការប្រារព្ធពិធីបុណ្យមាឃបូជា ប្រចាំឆ្នាំចំនួន ២ ថ្ងៃនៅលើកំពូលភ្នំព្រះរាជ្យទ្រព្យ (ឧដុង្គ) ស្រុកពញាឮ ខេត្តកណ្តាលដែលជាកន្លែងតម្កល់ចេតិយព្រះពុទ្ធរូប។
លោកស្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ចនឹងធ្វើជាអធិបតីក្នុងពិធីអបអរឆ្នាំនេះដោយមានការចូលរួមពីមន្រ្តីជាន់ខ្ពស់ ព្រឹទ្ធសភា រដ្ឋសភា និងរដ្ឋាភិបាល។

លោក​ វង្សី វិសុទ្ធ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ថ្លែង​ក្នុង​កិច្ចប្រជុំ​ស្តីពី​ច្បាប់​ថវិកា និង​មីក្រូហិរញ្ញវត្ថុ​ពី​ម្សិលមិញ


ព្រះសង្ឃពុទ្ធសាសនាប្រមាណ ៣០០ អង្គនឹងចូលរួមក្នុងពិធីនេះជាមួយអ្នកគោរពបូជា ខណៈដែលអាជ្ញាធរបានអំពាវនាវដល់អ្នកចូលរួមទាំងអស់ឲ្យគោរពតាមវិធានការណ៍សុវត្ថិភាពដើម្បីការពារការឆ្លងក្នុងសហគមន៍ដែលបង្កឡើងដោយជំងឺកូវីដ-១៩ ។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការនិងសាសនាបាននិយាយថាពួកគេមិនបានកំណត់ចំនួនប្រជាជនដែលចូលរួមក្នុងពិធីបុណ្យមាឃបូជាទេ ដូច្នេះហើយមនុស្សគ្រប់គ្នាគួរតែទទួលខុសត្រូវក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលស្តីពីការពាក់របាំងមុខ និងការរក្សាគម្លាតសង្គម។
លោកបន្ថែមថាទោះបីករណីវិជ្ជមាននៃជំងឺកូវីដ-១៩ នៅតែត្រូវបានគេរាយការណ៍ក៏ដោយ ក៏ក្រសួងនឹងអនុញ្ញាតឲ្យវត្តទាំងអស់រៀបចំពិធីមាឃបូជាព្រោះវាជាពិធីបុណ្យដ៏ធំមួយរបស់ព្រះពុទ្ធសាសនាមិនត្រឹមតែនៅកម្ពុជាប៉ុណ្ណោះទេ គឺនៅទូទាំងពិភពលោកតឺម្តង។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបាននិយាយថាប្រទេសកម្ពុជានឹងទទួលបានវ៉ាក់សាំងដំបូង​ពីប្រទេសចិនចំនួន ៣០ ម៉ឺនដូសនៅថ្ងៃច័ន្ទនេះហើយនៅពេលទទួលបានវ៉ាក់សាំងនៅឯព្រលានយន្តហោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងប្រកាសថាលោកនឹងក្លាយជាអ្នកទទួលចាក់វ៉ាក់សាំងដំបូងគេ ដើម្បីផ្តល់ទំនុកចិត្ត និងជឿទុកចិត្តដល់ប្រជាជនកម្ពុជាថាវ៉ាក់សាំងមានសុវត្ថិភាព។លោកស្រីក៏បានអំពាវនាវឲ្យប្រជាជនកម្ពុជាបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលនិងមិនត្រូវមើលស្រាលជំងឺកូវីដ-១៩ ឡើយ។
លោកស្រីក៏បានរំឮកអ្នកដែលរៀបចំព្រឹត្តិការណ៍ និងពិធីមង្គលការទាំងនោះឲ្យគោរពយ៉ាងតឹងរឹងនូវសេចក្តីសម្រេចរបស់ក្រសួងសុខាភិបាលរួមមានការេក្សាគម្លាតសង្គម ការវាស់សីតុណ្ហភាព និងអនុញ្ញាត្តឲ្យមនុស្ស ៥ នាក់ប៉ុណ្ណោះដែលអង្គុយនៅតុមនុស្ស ១០ នាក់។
លោកស្រីបានជម្រុញដល់អ្នកធ្វើដំណើរទាំងអស់ដែលចូលមកប្រទេសកម្ពុជាតាមរយៈព្រំដែន កំពង់ផែ និងអាកាសយានដ្ឋានឲ្យគោរពលក្ខខណ្ឌនៃការធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃហើយកុំព្យាយាមរត់គេចខ្លួនដោយធ្វើដូច្នេះពួកគេអាចចម្លងជំងឺចូលក្នុងសហគមន៍បាន ប្រសិនបើពួកគេជាអ្នកផ្ទុកវីរុស៕

(ប្រែសម្រួលដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: VOV/ khmertimeskh.com/)

(ប្រែសម្រួលដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មេដឹកនាំ​វៀតណាម​បាន​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ដល់​កម្ពុជា​ក្រោយ​ការ​ផ្ទុះ​ឃ្លាំង​អាវុធ​
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR