Trending now

ប្រទេសកម្ពុជានឹងត្រៀមទទួលវ៉ាក់សាំងកូវីដ១៩ (Covid-19 )ចំនួន ២០ លានដូសដើម្បីចាក់ឲ្យជូនសាធារណជនដោយឥតគិតថ្លៃ

09:01 | 02/02/2021 (ប្រែសម្រួលដោយ ហេង វុធ្ធី)

យុគសម័យ - សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសត្រៀមបញ្ជាទិញ វ៉ាក់សាំងកូវីដ-១៩ពីប្រទេសអង់គ្លេសនិងចិនបន្ថែមទៀតក្នុងចំនួន២០លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេស។

ប្រទេសកម្ពុជានឹងត្រៀមទទួលវ៉ាក់សាំងកូវីដ១៩ (Covid-19 )ចំនួន ២០ លានដូសដើម្បីចាក់ឲ្យជូនសាធារណជនដោយឥតគិតថ្លៃ

ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងនិងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមននៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ នេះ សម្តេចតេជោបានមានប្រសាសន៍ថា កម្ពុជាទទួលបានវ៉ាក់សាំងពីប្រទេសចិនដែលបានផ្តល់ មកកម្ពុជាចំនួន១លានដូស ដែលនឹងមកដល់នៅក្នុងខែកុម្ភៈនេះ ដែលជើងទី១ នឹងមកចំនួន៦០ម៉ឺនដូស ។សម្តេចបន្តថា កម្ពុជា ក៏បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ពីកូវ៉ាក់ ដែលជារបស់អង្គការសុខភាពពិភពលោកចំនួន៧លានដូស ហើយទិញ តាមរយៈកូវ៉ាក់ចំនួន១លានដូសបន្ថែមទៀត។សម្តេចបញ្ជាក់ថាពិតមែនតែវ៉ាក់សាំងមិនទាន់ដល់ កម្ពុជាមានចំនួន១១លានដូស ហើយ ដូច្នេះនៅសល់ចំនួន៩លានដូសទៀត សម្រាប់ការផ្គត់ផ្គង់ប្រជាពលរដ្ឋ ។

«យើងបានគិតគូររួចហើយ នៅក្នុងការទិញនៅវ៉ាក់សាំងរបស់អង់គ្លេស ហេតុអីបានជាយើងគិតទៅដល់វ៉ាក់សាំង របស់អង់គ្លេស វ៉ាក់សាំងនេះវាសិត្ថនៅសីតុណ្ហភាពដូចវ៉ាក់សាំងរបស់ចិនដែរ ពី២ទៅ៨អង្សាលើសូន្យ ក្នុងការរក្សាទុក ហើយ តម្លៃរបស់វាដែលអាចដឹងបានក្នុងចន្លោះពី៤ទៅ៥ដុល្លារតែប៉ុណ្ណឹងទេក្នុង១ដូស ។យើងនឹងសុំបន្ថែមពីចិន និងទិញបន្ថែមពីចិន ក្នុងករណីដែលតម្លៃវាទាបហើយយើងបានដឹងថាវ៉ាក់សាំងប្រទេសអង់គ្លេសអាចនឹងផលិតនៅប្រទេសថៃវាអាចនឹងងាយ ស្រួលសម្រាប់ក្នុងប្រទេសយើងសម្រាប់ទទួលបានវ៉ាក់សាំងសម្រាប់ក្នុងការចាក់ ។

អ៊ីចឹងប្រភពដែលយើងបានប្រើប្រាស់មានវ៉ាក់សាំងមកពីចិនមកពីវ៉ាក់សាំងប្រទេសអង់គ្លេសទោះបីជាទិញពីអង់គ្លេសផ្ទាល់ ក្នុងតម្លៃនេះ ក៏យើងអាចមានលទ្ធភាព ។បើដូច្នេះយើងត្រូវត្រៀមបម្រុង២០លានដូស ពីមុនយើងត្រូវការដល់២៦លានដូស សម្រាប់មនុស្ស១៣លាននាក់ ប៉ុន្តែឥឡូវនេះយើងកាត់បន្ថយពី៨០ភាគរយឱ្យអត្រានេះចុះមក៧០ភាគរយ ត្រូវការ ២០លានដូស សម្រាប់មនុស្ស១០លាននាក់ត្រូវការចាក់»៕

(ប្រែសម្រួលដោយ ហេង វុធ្ធី)

(ប្រែសម្រួលដោយ ហេង វុធ្ធី)

ព័ត៌មានថ្មីៗ

អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថាមពលវៃឆ្លាត ឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍បៃតងរបស់វៀតណាមឱ្យបានឆាប់រហ័ស
បញ្ជាក់យ៉ាងមុតមាំពីតួនាទីរបស់អាស៊ាន និងបណ្តាយន្តការដែលដឹកនាំដោយអាស៊ាន ក្នុងការជំរុញការសន្ទនា
ការទូតប្រជាជនបន្តជាចំណុចបង្អែកនៃទំនាក់ទំនងវៀតណាម - កម្ពុជា
ទិវាទូទាំងប្រទេសបង្ការនិងប្រឆាំងគ្រឿងញៀន ថ្ងៃទី ២៦ ខែមិថុនា៖ កសាង "របាំងការពារ" ការយល់ដឹងដើម្បីការពារស្រទាប់យុវវ័យ
ខិតខំប្រឹងប្រែងប្រមូលសំណាក ADN របស់សាច់ញាតិយុទ្ធជនពលីជាបន្ទាន់