យុគសម័យ- នាថ្ងៃទី ៥ តុលា នៅរដ្ឋធានី Ha Noi គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស - ក្រសួងការបរទេសបានប្រារព្ធពិធីទទួលផលិតផលឧបត្ថម្ភសម្រាប់ការព្យាបាលជម្ងឺ COVID-19 ដែលមានតម្លៃប្រមាណ ១,៨ ពាន់លានដុង ដោយបជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាវៀតណាមប្រចាំនោកូរ៉េខាងត្បូងប្រគល់ជូន។
![]() |
![]() |
![]() |
លោកអនុរដ្ឋមន្ត្រីការបរទេសវៀតណាម Pham Quang Hieu ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេសទទួលផលិតផលឧបត្ថម្ភសម្រាប់ការព្យាបាល COVID-19។ (រូបថត៖ Bao Quoc te) |
ក្នុងពិធីទទួលនេះ លោក Pham Quang Hieu អនុរដ្ឋមន្ត្រីក្រសួងការបរទេស ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេសក បានទទួលថ្នាំទឹកបាញ់ច្រមុះ និងបាញ់បំពង់ក God's water ចំនួន ៥០០០ ដប សម្រាប់ការពារ និងព្យាបាលជំងឺ COVID-19 និង ថ្នាំទឹកប្រឆាំងនឹងមេរោគ និងបាក់តេរី (មានតម្លៃប្រហែល ១,៨ ពាន់លានដុង)។ ផលិតផលទាំងនេះនឹងត្រូវបញ្ជូនទៅបងប្អូនប្រជាជននៃសហគមន៍ពុទ្ធសាសនាដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសកូរ៉េខាងត្បូង ដើម្បីចែករំលែកការលំបាកជាមួយពួកគេក្នុងបរិបទនៃការផ្ទុះឡើងវិញនៃជំងឺ COVID-19 ម្តងទៀតនៅក្នុងប្រទេសកូរ៉េខាងត្បូង។
លោកអនុរដ្ឋមន្ត្រី Pham Quang Hieu បានថ្លែងអំណរគុណចំពោះភក្ខុនី Thich Nu Gioi Tanh នាយិការីមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាវៀតណាមប្រចាំនៅកូរ៉េខាងត្បូង ប្រធានសមាគមព្រះពុទ្ធសាសនាវៀតណាមប្រចាំនៅកូរ៉េខាត្បូង ក៏ដូចជាអ្នកឧបត្ថម្ភនិងសប្បុរសជនបានរៀបចំសកម្មភាពដែលមានអត្ថន័យនេះ ដើម្បីឆ្ពោះទៅកាន់មាតុភូមិ និងចែករំលែកជាមួយការលំបាករបស់សហគមន៍ជនវៀតណាមនៅឯបរទេស។ ទន្ទឹមនឹងនេះ លោកអនុរដ្ឋមន្ត្រី Pham Quang Hieu បញ្ជាក់ពីការបញ្ជូនផលិតផលទាំងនេះទៅកាន់អាសយដ្ឋានចាំបាច់៕

ទីភ្នាក់ងារសារព័ត៌មានវៀតណាម
មតិពីមិត្តអ្នកអាន