Trending now

សប្តាហ៍សិល្បៈ "Da Lat រ៉ូមែនទិក" គួរឱ្យចាប់អារម្មណ៍

09:14 | 05/04/2022

ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៦ ខែមេសា នៅទីក្រុង Da Lat ខេត្ត Lam Dong សប្តាហ៍សិល្បៈ "Da Lat រ៉ូមែនទិក" ដែលសហការរៀបចំដោយសមាគមអក្សរសិល្ប៍ មជ្ឈមណ្ឌលវប្បធម៌សិល្បៈខេត្ត Lam Dong និងក្លឹប Sao La-Hey! Storm Home។

ទីក្រុង Da Lat គឺជាកន្លែងគយគន់ផ្កាស្អាតកំពូលទាំង ១០ នៅលើពិភពលោក ទីក្រុង Da Lat គឺជាកន្លែងគយគន់ផ្កាស្អាតកំពូលទាំង ១០ នៅលើពិភពលោក
ផ្កាស៉ាគូរ៉ា នៅជាយក្រុង Da Lat ផ្កាស៉ាគូរ៉ា នៅជាយក្រុង Da Lat

ព្រឹត្តិការណ៍នេះមានការចូលរួមពីសិល្បករចំនួន ១៣០ នាក់ក្នុងសកម្មភាពវប្បធម៌ ការកម្សាន្ត និងសិល្បៈដ៏វិសេសវិសាលជាច្រើនដូចជា៖ ការដាក់តាំងស្នាដៃសិល្បៈចំនួន ២៤៩ ផ្ទាំង និងគំនូរចំនួន ៥១។ល។

សប្តាហ៍សិល្បៈ
សិល្បៈការិនីសម្តែងបម្រើទស្សនិកជនក្នុងសប្តាហ៍សិល្បៈ "Da Lat រ៉ូមែនទិក"

ក្រៅពីនោះ ការសម្តែងតន្ត្រី របាំ ល្ខោន ភាពយន្ត វីដេអូសិល្បៈ ក៏ត្រូវបានរៀបចំឡើង ដើម្បីបម្រើប្រជាជន និងភ្ញៀវទេសចរ។ កន្លែងតាំងពិព័រណ៍ទាំងអស់ត្រូវបានបើកក្នុងពេលដំណាលគ្នាពីម៉ោង ១០ ព្រឹកដល់ម៉ោង ៤ រសៀលជារៀងរាល់ថ្ងៃ ហើយសកម្មភាពសិល្បៈគឺឥតគិតថ្លៃទាំងស្រុងសម្រាប់ភ្ញៀវទេសចរ៕

Quan doi Nhan dan

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត Quang Ninh បង្កើនការតភ្ជាប់ការវិនិយោគនិងទេសចរណ៍ជាមួយតំបន់ Ural នៃប្រទេសរុស្ស៊ី
គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ជម្រុញខ្លាំងការធ្វើឱ្យរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមានភាពបង្រួមនិងការបំប្លែងឌីជីថលនៅក្នុងរយៈពេល ៦ ខែចុ
ឯកអគ្គរាជទូត Malaysia លោក Dato' Tan Yang Thai - "ឯកអគ្គរាជទូតនៃក្តីសប្បុរស"
បំពេញការងារផ្ទៀងផ្ទាត់ក្របខ័ណ្ឌគតិយុត្ត បង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសបោះផ្សាយមូលបត្រ
តំបន់ ៤ នៃកងទ័ពជើងទឹក បានសម្ពោធនិងប្រគល់ផ្ទះចំនួន ៤ ខ្នងជូនបណ្តាគ្រួសារគោលនយោបាយ