យុគសម័យ - នៅពេលដែលផ្កាម៉ាក់ខៃរីកស្គុះស្គាយយ៉ាងត្រចះត្រចង់នៅលើជម្រាលភ្នំតាមបណ្តោយព្រំដែន កងទ័ពការពារព្រំដែននឹងមានរដូវផ្ការីកមួយទៀតដែលជិតស្និទជាមួយបងប្អូនជនជាតិភាគតិច នៅប៉ូលជើងនៃមាតុភូមិ។ ថ្វីត្បិតតែដួងចិត្តរបស់ពួកគេនៅតែនឹកដល់គ្រួសារ និងស្រុកកំណើតក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី...
![]() |
![]() |
"ប្រពន្ធខ្ញុំខឹងហើយ"
![]() |
អនុសេនីយ៍ឯក Ho Van Thu ដើរល្បាតតាមបណ្តោយព្រំដែន។ |
នៅលើរថយន្តដែលដឹកយើងធ្វើដំណើរតាមព្រំដែន លោកវរសេនីយ៍ទោ Mai Van អ្នកនយោបាយនៃប៉ុស្តិ៍កងទ័ពការពារព្រំដែន Bac Son ( ស្រុក Mong Cai ខេត្ត Quang Ninh) ពេលខ្លះបានលើកដៃឡើងមួកកាពីរបស់គាត់ ដើម្បីជម្រាបសួរកងទ័ពការពារព្រំដែនដែលកំពុងយាមនិងបំពេញភារកិច្ច។
បន្ទាប់ពីការចុះត្រួតពិនិត្យ លោក Mai Van The បានគិតគូរថា ក្នុងរយៈពេលពីរឆ្នាំ ចាប់តាំងពីការរីករាលដាលនៃជំងឺ Covid-19 មក កងទ័ពការពារព្រំដែនតែងតែបំពេញកាតព្វកិច្ចត្រួតពិនិត្យព្រំដែនយ៉ាងតឹងរ៉ឹង។ បន្ថែម«បុណ្យ តេត Covid » មួយទៀត ដែលមានន័យថា ចំនួនយុទ្ធជន និងកងទ័ព ១០០% មិនត្រឡប់ទៅស្រុកកំណើតវិញ…
ចាប់ពីពេលមានការរីករាលដាលនៃជំងឺ Covid - 19 គោលការណ៍ទូទៅគឺ 100% នៃចំនួនយុទ្ធជននិងនាយទាហាបងស្នាក់នៅនិងប្រចាំការ នៅប៉ុស្តិ៍កងទ័ពការពារព្រំដែន។ ទោះយ៉ាងណាក៏ដោយ ក៏មានករណីពិសេសដែលត្រូវពិចារណាផងដែរ។ បងប្អូនភាគច្រើនគ្មាននរណាសុំស្នើឲ្យសម្រាកទេ ប៉ុន្តែខ្ញុំរស់នៅជាមួយបងប្អូនក្នុងប៉ុស្តិ៍មួយនេះ ហើយបានឮរឿងបងប្អូនគ្រប់គ្នាដែលត្រូវគិតគូរណាស់។
"ប្រពន្ធគាត់មិនលើកទូរស័ព្ទពេញមួយសប្តាហ៍ហើយ..." នោះជារឿងដែលលោកវរសេនីយ៍ទោ Mai Van The បានលឺ "របាយការណ៍" ពីកងទ័ពការពារព្រំដែនម្នាក់ បន្ទាប់ពីការនិយាយជាមួយមិត្តរួមក្រុមរបស់គាត់។ មួយរួមក្រុមរូបនោះបានធ្វើ "កំហុស" ជាមួយប្រពន្ធរបស់គាត់ ពីព្រោះគាត់បានសន្យាជាច្រើនដងតាមទូរស័ព្ទថា "ខ្ញុំនឹងត្រលប់មកវិញនៅខែក្រោយ" ។ ប៉ុន្តែជិតដល់ខែថ្មី មានការផ្ទុះឡើងនូវការរីករាយដាលនៃជំងឺនេះម្តងទៀត រលកនៃការផ្ទុះឡើងមួយទៀត បញ្ជាឱ្យពង្រឹងការល្បាត ដើម្បីត្រួតពិនិត្យព្រំដែន និងទប់ស្កាត់ការឆ្លងដែនខុសច្បាប់ ដូច្នេះគាត់បានទូរស័ព្ទមកផ្ទះដោយសោកស្តាយ ហើយរួមជាមួយមិត្តរួមក្រុមទទួលភារកិច្ចបង្កើនការយាមល្បាត។ ក្រោយសន្យាច្រើនដង គាត់ក៏ទូរស័ព្ទមកផ្ទះវិញ ប៉ុន្តែឃើញតែកូនៗ ឆ្លើយទូរស័ព្ទ។
«ខ្ញុំនិងប្រពន្ធខ្ញុំថ្ងៃនេះតានតឹងណាស់...» នេះជាពាក្យដែលប្រធាននយោបាយ លោក Mai Van The បានលឺមិនត្រឹមតែម្តង។ ទាហានម្នាក់ៗ មានគ្រួសារ ប្រពន្ធ និងកូន ដែលភាគច្រើននៅអាយុរៀន បង្កើតបុគ្គលិកលក្ខណៈ។ ពួកគេត្រូវការលើកទឹកចិត្តពីស្វាមី និងឪពុកយ៉ាងខ្លាំង។ ប៉ុន្តែការរីករាលដាលនៃជំងឺ Covid ដ៏សាហាវដែលមិនធ្លាប់មានពីមុនមក ម្តងហើយម្តងទៀតបានធ្វើឱ្យកងទ័ពការពារព្រំដែនបំពានការសន្យារបស់ពួកគេ ហើយនៅក្នុងគ្រួសារបែបនេះជាច្រើនមានរឿងខឹងសម្បារ "ការហ៊ុមព័ទ្ធ" សង្គ្រាមត្រជាក់។ ទោះដឹងថា ប្រព័ន្ធគេ «ដាក់សម្ពាធ» ព្រោះតែចង់ឃើញស្វាមី និងឪពុកកូនឆាប់ៗ ត្រឡប់មកលេងផ្ទះនិងជួបជុំជាមួយគ្រួសារ...
ពេលណាដែលការរីករាលដាលនៃជំងឺ Covid-19 បានបញ្ចប់ ពេលនោះទើបពុកនឹងត្រឡប់មកផ្ទះវិញ
![]() |
កម្មាភិបាល និងទាហាននៃប៉ុស្តិ៍កងទ័ពការពារច្រកទ្វារព្រំដែន La Lay វេចខ្ចប់នំអន្សំនៅកន្លែងត្រួតពិនិត្យជំងឺ Covid-19 ជាប់ព្រំដែន។ |
ចាប់តាំងពីការរីករាលដាលនៃជំងឺ Covid-19 កងទ័ពការពារព្រំដែនគឺជាកម្លាំងដ៏សំខាន់មួយ ដែលទទួលខុសត្រូវក្នុងការបង្ការ និងគ្រប់គ្រងការរីករាលដាលនៃជំងឺនេះនៅតាមតំបន់ព្រំដែន និងប្រឆាំងនឹងការឆ្លងដែនដោយខុសច្បាប់។ ចាប់ពីពេលនោះមក កងទ័ពការពារព្រំដែនបានកំណត់យ៉ាងច្បាស់ថា ពួកគេនឹងស្វាគមន៍បុណ្យតេត នៅប៉ុស្តិ៍កងទ័ពការពារព្រំដែនជាមួយមិត្តរួមក្រុម និងបងប្អូនជនជាតិភាគតិច។ ប៉ុន្តែមកទល់នឹងពេលនេះ ជំងឺរាតត្បាតបានអូសបន្លាយជាង ២ ឆ្នាំមកហើយ ដែលកម្មាភិបាល និងនាយទាហានម្នាក់ៗ អាចត្រឡប់មកផ្ទះវិញបានតែ ១ ដងប៉ុណ្ណោះក្នុងមួយឆ្នាំ។
វរសេនីយត្រី លោក Do Van Nhan អាយុ ៤២ ឆ្នាំ បានជាកងទ័ពការពារព្រំដែនម្នាក់ អស់រយៈពេល ២៦ ឆ្នាំ ហើយ។ និយាយពីគ្រួសារគាត់ អំពីបុណ្យតេត គាត់បាននិយាយថា ខ្លួនជាកងទ័ពការពារព្រំដែនម្នាក់ អ្នកណាក៏ធ្លាប់ដឹងនូវការស្វាគមន៍បុណ្យតេត ឆ្ងាយពីផ្ទះ។ ជាច្រើនដងហើយ គាត់បានស្វាគមន៍បុណ្យតេតទាំងពីរជាប់ៗគ្នា នៅប៉ុស្តិ៍កងទ័ពការពារព្រំដែន។ ប៉ុន្តែ ស្វាគមន៍បុណ្យតេតទាំងបីជាប់ៗ ក្នា នៅប៉ុស្តិ៍កងទ័ពការពារព្រំដែនមិនធ្លាប់មានទេ ប៉ុន្តែឆ្នាំនេះការរីករាលដាលដ៏ស្មុគស្មាញ យើងអាចស្វាគមន៍បុណ្យតេតនៅទីនេះ…»
លោក Nhan បាននិយាយថា មិត្តរួមក្រុមរបស់គាត់ជាច្រើនបានបំពានការសន្យារបស់ខ្លួនចំពោះប្រពន្ធ និងកូនរបស់ពួកគេ។ នៅពេលណាដែលក្រុមគ្រួសារសួរថា ពេលណាពួកគេនឹងត្រឡប់មកផ្ទះវិញ បងប្អូនទាហានបានចែករំលែកផែនការរបស់ពួកគេ។ ជំងឺរាតត្បាតបានបំផ្លាញផែនការរបស់ពួកគេជាច្រើនដងហើយ។ មកទល់ពេលនេះ បងប្អូនជួយចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក បើគ្រួសារសួរគ្រាន់តែឆ្លើយថា «ពេលណាការរីករាលដាលជំងឺនឹងបញ្ចប់ទើបពុកនឹងត្រឡប់ទៅផ្ទះវិញភ្លាមៗ ជាមួយកូន...» និយាយបែបនេះ កូនៗក៏យល់និងយោគយល់ជាមួយឪពុករបស់គេ ព្រោះរាល់មួយថ្ងៃៗ កូនៗក៏តែងតែឮព័ត៌មានអំពីជំងឺរាតត្បាត...
រង់ចាំពេលឆ្លងឆ្នាំ ដើម្បីជូនពរគ្រួសារ ក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម
![]() |
អនុសេនីយ៍ឯក Ho Van Thu វេចខ្ចប់នំអន្សំជាមួយជនរួមជាតិ។ |
អនុសេនីយទោ លោក Ho Van Thu (ជនជាតិ Pa Co) កើតនៅឃុំ A Tuc (ឥឡូវបញ្ចូលទៅក្នុងឃុំ Lia) ស្រុក Huong Hoa ខេត្ត Quang Tri ចម្ងាយ ១២០ គីឡូម៉ែត្រពីប៉ុស្តិ៍កងទ័ពការពារច្រកទ្វារព្រំដែនអន្តរជាតិ La Lay ។
លោក Thu បានរំលឹកថា បុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ ២០២១ គឺជាបុណ្យតេតដំបូង នៅពេលដែលជំងឺរាតត្បាត Covid-19 មានភាពស្មុគស្មាញ ដូច្នេះប៉ុស្តិ៍កងទ័ពការពារព្រំដែនទាំងអស់ត្រូវបំពេញកាតព្វកិច្ចជាមួយចំនួនកងទ័ពរបស់ខ្លួន 100%។ “យើងនៅតែទន្ទឹងរង់ចាំពិធីបុណ្យតេត វេចខ្ចប់នំអន្សំជាមួយ រៀបចំម្ហូបឲ្យតេត សូម្បីតែសប្បាយជាងនៅផ្ទះ។ បងប្អូនក្នុងអង្គភាពក៏ប្រាប់គ្នាចុះទៅភូមិនានាដែលអង្គភាពឈរជើងជួយប្រជាពលរដ្ឋ រៀបចំបុណ្យតេត វេចខ្ចប់នំអន្សំ ជួសជុលផ្ទះ និងព្យួរទង់ជាតិ…”។
មុនពេលឆ្លងឆ្នាំ អង្គភាពបានបញ្ជូនកម្លាំងតាមប៉ុស្តិ៍ ដើម្បីសម្របសម្រួលចុះល្បាតតាមតំបន់ជាប្រចាំម៉ោង ២៤ /២៤។ នៅពេលឆ្លងឆ្នាំ លោកមេបញ្ជាការបានប្រមូលផ្តុំសមមិត្តដែលនៅសេសសល់ក្នុងអង្គភាពចូលទៅក្នុងសាល ដើម្បីស្វាគមន៍ឆ្នាំថ្មី ជូនពរឆ្នាំថ្មី និងទទួលអាំងប៉ាវ នៅដើមឆ្នាំថ្មី។ ច្រៀងចម្រៀងពីរបីបទ ដើម្បីអបអរនិទាឃរដូវថ្មីជាមួយគ្នា ហើយនៅពេលត្រលប់មកវិញ ពួកគេបន្តបំពេញភារកិច្ចដែលបានកំណត់។
លោក Thu គឺជាកូនពៅក្នុងគ្រួសារដែលមានបងប្អូនប្រាំមួយនាក់។ ជាអកុសលឪពុករបស់គាត់បានទទួលមរណភាពហើយ នៅពេលដែលគាត់មានអាយុត្រឹមតែ ១៤ឆ្នាំប៉ុណ្ណោះ។ ប្រាំពីរឆ្នាំក្រោយមក ម្តាយរបស់គាត់បានទទួលមរណភាពដែរ ខណៈពេលដែលគាត់កំពុងសិក្សានៅសកលវិទ្យាល័យ Tran Quoc Tuan (កងទ័ពទី១)។ បងប្អូនរបស់ Thu សុទ្ធតែមានគ្រួសាររៀងៗ ខ្លួន ប៉ុន្តែពួកគេរួមរួប ដើម្បីចិញ្ចឹមប្អូនពៅឱ្យបានទៅរៀនរយៈពេល ៩ ឆ្នាំ។
លោក Thu រំភើបចិត្តនិងនឹកដល់គ្រាដែលគាត់ទើបបញ្ចប់ការសិក្សានិងទទួលភារកិច្ច ហើយស្វាគមន៍បុណ្យតេតទាំងពីជាប់ៗ ក្នា រហូតដល់ពេលនេះគឺបុណ្យតេតទីបីហើយ
ឪពុកម្ដាយស្លាប់ បងប្អូនបង្កើតចាត់ទុកខ្លួនឯងជាកូន ដូច្នេះហើយ ទោះចូលឆ្នាំយ៉ាងណា លោក Thu ក៏ទូរស័ព្ទ និងអបអរសាទរ បងប្អូន ក្មួយ។ បន្ទាប់មក មេបញ្ជាការនិងមិត្តរួមក្រុមនិងគាត់ទៅកាន់ភូមិ ដើម្បីជូនពរបុណ្យចូលឆ្នាំថ្មីបងប្អូនជនជាតិភាគតិច “បុណ្យតេតជាមួយជនរួមជាតិក៏សប្បាយ និងកក់ក្តៅ ដែលជួយខ្ញុំសម្រាលការនឹកផ្ទះ និងនឹកសាច់ញាត្តិជាទីស្រលាញ់របស់ខ្ញុំ…” អនុសេនីយ៍ទៅ លោក Ho Van Thu ចែករំលែក៕
សម្រាប់កងទ័ពការពរព្រំដែននៅប៉ុស្តិ៍ ប្រហែលជាបន្ទាប់ពីបុណ្យតេតនឹងក្លាយជាឱកាសដ៏រីករាយបំផុត។ បងប្អូនណាដែលនឹងទៅលេងផ្ទះ ហើយពេលត្រលប់មកអង្គភាពវិញ ក៏នាំយកនូវកាដូពិសេសមួយចំនួនពីស្រុកកំណើតផងដែរ។ ដូច្នេះ ស្ពកបាយនឹងពោរពេញដោយរសជាតិពីតំបន់... បងប្អូនជួបជុំនិងទទួលទានជាមួយគ្នា ដើម្បីសប្បាយទាំងអស់គ្នា៕
thoidai
មតិពីមិត្តអ្នកអាន