Trending now
ខួបលើកទី២៥ នៃការបង្កើតវេទិកាសហប្រតិបត្តិការអាស៊ី - អឺរ៉ុប

ASEM ប្តេជ្ញាជំរុញពហុភាគីនិយមដើម្បីដោះស្រាយបញ្ហាប្រឈមសកល

10:10 | 06/03/2021 យោងតាមកាសែតកងទ័ពប្រជាជន

ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែមីនា ក្រោមអធិបតីភាពរបស់ប្រទេសម្ចាស់ផ្ទះកម្ពុជា មន្រ្តីជាន់ខ្ពស់មកពីសមាជិកចំនួន ៥៣ នៃវេទិកាសហប្រតិបត្តិការអាស៊ី - អឺរ៉ុប (ASEM) បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាអំពីអាទិភាពសហប្រតិបត្តិការ និងការត្រៀមរៀបចំសម្រាប់សកម្មភាពសំខាន់ៗនៃវេទិកានៅឆ្នាំ ២០២១ ជាពិសេសកិច្ចប្រជុំកំពូល ASEM លើកទី ១៣។

វៀតណាមជាសមាជិកដ៏ស្វាហាប់និងមានការទទួលខុសត្រូវក្នុង ASEM វៀតណាមជាសមាជិកដ៏ស្វាហាប់និងមានការទទួលខុសត្រូវក្នុង ASEM
ASEM បើកកិច្ចសន្ទនាជាន់ខ្ពស់ស្តីពីការជំរុញសិទ្ធិអំណាចសេដ្ឋកិច្ចដល់ស្ត្រី ASEM បើកកិច្ចសន្ទនាជាន់ខ្ពស់ស្តីពីការជំរុញសិទ្ធិអំណាចសេដ្ឋកិច្ចដល់ស្ត្រី
ASEM ប្តេជ្ញាជំរុញពហុភាគីនិយមដើម្បីដោះស្រាយបញ្ហាប្រឈមសកល
ASEM ប្តេជ្ញាជំរុញពហុភាគីនិយមដើម្បីដោះស្រាយបញ្ហាប្រឈមសកល

លោកស្រី Nguyen Minh Hang ប្រធានគណៈប្រតិភូមន្រ្តីជាន់ខ្ពស់វៀតណាម ប្រធាននាយកដ្ឋានសហប្រតិបត្តិការសេដ្ឋកិច្ចពហុភាគី ក្រសួងការបរទេសវៀតណាម បានចូលរួមក្នុងកិច្ចប្រជុំនេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានសង្កត់ធ្ងន់លើតួនាទីសំខាន់របស់ ASEM ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមក ក្នុងការជំរុញកិច្ចសហប្រតិបត្តិការពហុភាគី ពង្រឹងកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងភាពស្អិតរមួតរវាងអាស៊ី និងអឺរ៉ុប។

ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាដែលមិនធ្លាប់មានពីមុនមក សមាជិក ASEM ចាំបាច់ត្រូវសម្របសម្រួលជាមួយគ្នាដើម្បីជំនះរាល់បញ្ហាប្រឈម ជំរុញការស្តារសេដ្ឋកិច្ចសង្គមឡើងវិញ រួមចំណែកដល់សន្តិភាព និងការអភិវឌ្ឍរបស់ទ្វីបទាំងពីរ និងពិភពលោក។

ASEM ប្តេជ្ញាជំរុញពហុភាគីនិយមដើម្បីដោះស្រាយបញ្ហាប្រឈមសកល
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ថ្លែងសុន្ទរកថាក្នុងឱកាសគម្រប់ខួបលើកទី ២៥ នៃការបង្កើតវេទិកា ASEM (រូបថត៖ baoquocte.vn)

ក្រោមប្រធានបទនៅឆ្នាំ ២០២១ “ជំរុញពហុភាគីនិយមដើម្បីកំណើនរួម” សមាជិកទាំងឡាយបានឯកភាពថា កិច្ចសហប្រតិបត្តិការពហុភាគីគួរតែត្រូវបានលើកកម្ពស់ដើម្បីដោះស្រាយបញ្ហាប្រឈមសកល ស្ដារកំណើនសេដ្ឋកិច្ច និងរក្សាទំនាក់ទំនង។ កិច្ចប្រជុំបានអនុម័តលើឯកសារស្តីពី “ការតំរង់ទិសសម្រាប់កិច្ចសហប្រតិបត្តិការតភ្ជាប់ ASEM” ដែលដឹកនាំដោយអាស៊ាន។

សមាជិកទាំងឡាយបានសង្កត់ធ្ងន់លើសារសំខាន់នៃកិច្ចប្រជុំកំពូល ASEM លើកទី ១៣ ដែលជាឱកាសសម្រាប់ថ្នាក់ដឹកនាំអាស៊ី-អឺរ៉ុប ពិភាក្សាអំពីគោលនយោបាយ និងវិធានការដើម្បីគ្រប់គ្រងជំងឺរាតត្បាតឱ្យបានល្អ ធានាការចែកចាយវ៉ាក់សាំងឱ្យបានទាន់ពេលវេលា តម្លាភាព ស្មើគ្នា ជាមួយនឹងតម្លៃសមរម្យសម្រាប់ប្រជាជនទាំងអស់ ធានាបាននូវការថែរក្សាសុខភាពសម្រាប់ប្រជាជន កុំទុកឲ្យនរណាម្នាក់ត្រូវបានបំភ្លេចចោល និងបង្កើននិរន្តរភាពនៃសេដ្ឋកិច្ចនាពេលអនាគត។ កិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ប្រទេសកម្ពុជាក្នុងការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូល ASEM លើកទី ១៣ ក្នុងបរិបទនៃការវិវឌ្ឍដ៏ស្មុគស្មាញនៃជំងឺរាតត្បាតនៅក្នុងតំបន់ជាច្រើន។

ស្តីពីការវិវឌ្ឍនៅលើពិភពលោក និងក្នុងតំបន់ សមាជិកទាំងឡាយបានសង្កត់ធ្ងន់ថា ASEM ចាំបាច់ត្រូវចូលរួមវិភាគទានយ៉ាងខ្លាំងក្លាក្នុងការថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅទ្វីបទាំងពីរ និងនៅលើពិភពលោក ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ធានានូវសណ្តាប់ធ្នាប់ពិភពលោកផ្អែកលើច្បាប់ ជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចសង្គម និងកំណើនប្រកបដោយចីរភាព។

មន្ត្រីជាន់ខ្ពស់មកពីសមាជិកចំនួន ៥៣ នៃវេទិកាសហប្រតិបត្តិការអាស៊ី - អឺរ៉ុប (ASEM) បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី ១ ខែមីនា (រូបថត៖ baoquocte.vn)
មន្ត្រីជាន់ខ្ពស់មកពីសមាជិកចំនួន ៥៣ នៃវេទិកាសហប្រតិបត្តិការអាស៊ី - អឺរ៉ុប (ASEM) បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី ១ ខែមីនា (រូបថត៖ baoquocte.vn)

ដើម្បីលើកកម្ពស់តួនាទីជាសមាជិកសកម្មក្នុង ASEM គណៈប្រតិភូវៀតណាមបានចូលរួមនិងលើកឡើងទស្សនៈសំខាន់ៗជាច្រើនក្នុងកិច្ចប្រជុំ។

លោកស្រី Nguyen Minh Hang ប្រធាន SOM ASEM របស់វៀតណាម បានសង្កត់ធ្ងន់ថា ASEM ចាំបាច់ត្រូវសម្របសម្រួលលើគោលនយោបាយ និងសកម្មភាពដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមជាសកលនានា ជាពិសេសជំងឺរាតត្បាត Covid-19 និងការស្តារសេដ្ឋកិច្ចសង្គមឡើងវិញក្រោយពីជំងឺ Covid-19 ។ លោកស្រី Nguyen Minh Hang បានស្នើឱ្យ ASEM ចូលរួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងការជំរុញពហុភាគីនិយម ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ផ្អែកលើច្បាប់ កំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក WTO និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព បរិយាប័ន្ន និងកិច្ចសហប្រតិបត្ដិការក្នុងអនុតំបន់។

លោកស្រី Nguyen Minh Hang ក៏បានស្នើឱ្យសមាជិក ASEM ពង្រឹងកិច្ចសន្ទនា កសាងទំនុកទុកចិត្ត គោរពច្បាប់អន្តរជាតិ និងបន្តលើកកម្ពស់តួនាទីក្នុងការថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាព សេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍ ជាពិសេសនៅសមុទ្រខាងកើត។

នៅក្នុងកិច្ចប្រជុំ លោកស្រី Nguyen Minh Hang ក៏បានបង្ហាញនូវសំណើរបស់វៀតណាមក្នុងការរៀបចំកិច្ចសន្ទនាគោលនយោបាយជាន់ខ្ពស់ ASEM ដើម្បីវាយតម្លៃចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងរយៈពេល ២៥ ឆ្នាំកន្លងមក និងការតំរង់ទិសនាពេលអនាគត៕

យោងតាមកាសែតកងទ័ពប្រជាជន

Tags: ASEM

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤