Trending now

ASEM បើកកិច្ចសន្ទនាជាន់ខ្ពស់ស្តីពីការជំរុញសិទ្ធិអំណាចសេដ្ឋកិច្ចដល់ស្ត្រី

16:06 | 13/10/2020

កិច្ចសន្ទនានេះគឺជាគំនិតផ្តួចផ្តើមរបស់វៀតណាមដែលបានសមាជិក ASEM គាំទ្រយ៉ាងខ្លាំងក្លា។

អនុរដ្ឋមន្ត្រីការបរទេសលោក Toh Anh Dung អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ

នៅរសៀលថ្ងៃទី ១២ ខែតុលាឆ្នាំ ២០២០ កិច្ចសន្ទនាជាន់ខ្ពស់នៃវេទិកាសហប្រតិបត្តិការអាស៊ី - អឺរ៉ុប (ASEM) ស្តីពី “ការជំរុញសិទ្ធិអំណាចសេដ្ឋកិច្ចដល់ស្ត្រីក្នុងបរិបទនៃការរីករាលដាលជំងឺរាតត្បាត កូវីដ ១៩” បានបើកនៅទីក្រុងហាណូយ។ តំណាងជិត ១៣០ នាក់ ដែលបានចូលរួមតាមអនឡាញ ផ្សាយចេញពីជាង ៤០ ប្រទេសសមាជិក ASEAM រួមទាំងអង្គការអន្ដរជាតិនិងតំបន់ចំនួន ៧ ទៀត បានចូលរួមកិច្ចពិភាក្សានេះផងដែរ។ កិច្ចសន្ទនានេះគឺជាគំនិតផ្តួចផ្តើមរបស់វៀតណាមដែលបានសមាជិក ASEM គាំទ្រយ៉ាងខ្លាំងក្លា។

ថ្លែងក្នុងពិធីបើក អនុរដ្ឋមន្ត្រីការបរទេសលោក To Anh Dung បានបញ្ជាក់ថា ឆ្នាំ ២០២០ គឺជាឆ្នាំសំខាន់មួយនៃការសម្រេចគោលដៅសមភាពយេនឌ័រនិងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងរំលឹកខួបលើកទី ២៥ នៃការអនុវត្តសេចក្តីប្រកាសទីក្រុងប៉េកាំង រួមទាំងខួបរយៈពេល២០ ឆ្នាំនៃសេចក្តីសម្រេចចិត្ត លេខ ១៣២៥ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីស្ត្រី សន្តិភាពនិងសន្តិសុខ។ អនុរដ្ឋមន្រ្តីលោក To Anh Dung បានស្នើឱ្យ ASEM ពង្រឹងថែមទៀតកិច្ចសហប្រតិបត្តិការអាស៊ី - អឺរ៉ុប និងមានគោលនយោបាយដើម្បីលើកកម្ពស់ការផ្តល់សិទ្ធិអំណាចដល់ស្ត្រី ដើម្បីសម្រេចបាននូវ “គោលដៅពីរដើរទន្ទឹមគ្នា” ក្នុងការឆ្លើយតបនិងជំងឺរាតត្បាតនិងស្តារសេដ្ឋកិច្ចក្រោយជំងឺរាតត្បាតផងដែរ។

សូមគូសបញ្ជាក់ថា កិច្ចសន្ទនានេះ គឺជាសកម្មភាពសំខាន់បំផុតរបស់ ASEM ក្នុងឆ្នាំ ២០២០ ហើយក៏ជាសកម្មភាពជាក់ស្តែងដើមដំបូង ក្នុងការអនុវត្តការបញ្ជាណែនាំរបស់រដ្ឋមន្រ្តីការបរទេស ASEM ស្តីពីការឆ្លើយតបទៅនឹងជំងឺកូវីដ ១៩ ដែលត្រូវបានអនុម័តនៅក្នុងសេចក្តីប្រកាស ចុះថ្ងៃទី ៩ ខែកក្កដាឆ្នាំ ២០២០៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលបក្ស៖ វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយកម្ពុជា
និស្សិតឡាវ និងកម្ពុជា ប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណី នៅប្រទេសវៀតណាម
កាលានុវត្តភាពអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌ តាមរយៈកម្មវិធី “ព្រៃព្រឹក្សាជួបសមុទ្រខៀវ”
ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu បំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា
អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ កម្ពុជា