Trending now

កម្ពុជា និង​អូស្ត្រាលី ប្រកាស​ជំហរ​នឹង​ជំរុញ​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ​នៅ​កម្ពុជា​ឱ្យ​ប្រសើរ​ឡើង

10:38 | 04/09/2021 ហេង វុធ្ធី

កម្ពុជា និង​អូស្ត្រាលី បាន​ពិភាក្សា និង​ឯកភាព​គ្នា ក្នុង​ការ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​ការងារ​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ​នៅ​កម្ពុជា​ឱ្យ​បាន​ប្រសើរ​ឡើង។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​មុខងារ​សាធារណៈ​ចុះ​ថ្ងៃទី ២ កញ្ញា។

ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងរណសិរ្សនៃប្រទេសទាំងពីរវៀតណាម - កម្ពុជា ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងរណសិរ្សនៃប្រទេសទាំងពីរវៀតណាម - កម្ពុជា
យុវជនចែករំលែកពីវិធីធ្វើឱ្យសុខភាពរបស់ពួកគេប្រសើរឡើងក្នុងកំឡុងពេល​រក្សា​គម្លាត​ឱ្យ​នៅ​ឆ្ងាយ​ពី​គ្នា យុវជនចែករំលែកពីវិធីធ្វើឱ្យសុខភាពរបស់ពួកគេប្រសើរឡើងក្នុងកំឡុងពេល​រក្សា​គម្លាត​ឱ្យ​នៅ​ឆ្ងាយ​ពី​គ្នា
កម្ពុជា និង​អូស្ត្រាលី ប្រកាស​ជំហរ​នឹង​ជំរុញ​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ​នៅ​កម្ពុជា​ឱ្យ​ប្រសើរ​ឡើង
លោក Pablo Kang ឯកអគ្គរដ្ឋទូត​អូស្រ្តាលី​ប្រចាំ​កម្ពុជា​ និងលោក ព្រុំ សុខា រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ ក្នុង​ជំនួបកាលពីថ្ងៃទី ១ កញ្ញា។ រូបថត ក្រសួង​មុខងារ​សាធារណៈ

ការ​សម្រេច​បែប​នេះ ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​លោក Pablo Kang ឯកអគ្គរដ្ឋទូត​អូស្រ្តាលី​ប្រចាំ​កម្ពុជា​ជាមួយ​ លោក ព្រុំ សុខា រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ កាល​ពី​ថ្ងៃទី ១ ខែ​កញ្ញា នៅ​ឯ​ទីស្តីការ​ក្រសួង​មុខងារ​សាធារណៈ។

ការ​ប្រកាស​ពង្រឹង​កំណែ​ទម្រង់​នេះ នឹង​ផ្តោត​លើ​ការ​គាំទ្រ​កម្មវិធី​ជាតិ​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ​កម្ពុជា ការ​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​ផ្តល់​សេវា​សាធារណៈ​វគ្គ​បណ្តុះបណ្តាល​ភាព​ជា​អ្នក​ដឹកនាំ និង​នវានុវត្តន៍ សម្រាប់​មន្រ្តី​រាជការ និង​ការ​រៀបចំ​ផែន​ការ​និរន្តរភាព​ការងារ​ក្នុង​អំឡុង​ពេល​នៃ​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​ដដែល​នេះ ភាគី​ទាំង​ ២ បាន​បង្ហាញ​ជំនឿ​ជឿជាក់ «យ៉ាង​មុតមាំ» ថា កិច្ច​សហប្រតិបត្តិការ​ល្អ​ប្រសើរ ក្នុង​កម្មវិធី​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ​នឹង​បន្ត​រួម​ចំណែក​បន្ថែម​ទៀត​ដល់​ការ​លើក​កម្ពស់​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ប្រយោជន៍​ទាំង​សង​ខាង​សម្រាប់​រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​ទាំង ២៕

ហេង វុធ្ធី

PhnomPenhpost/Thmeythmey

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី