Trending now

ក្រុមកងទ័ពជើងទឹកប្រជាជនវៀតណាមទទួលបានមេដាយប្រាក់ក្នុងការប្រកួតពានសមុទ្រ

10:10 | 30/08/2021

នាថ្ងៃទី២៨ ខែសីហា យោងតាមការប្រកាសជាផ្លូវការបស់ក្រុមអាជ្ញាកណ្តាល ក្រុមកងទ័ពជើងទឹកប្រជាជនវៀតណាមបានយកឈ្នះមេដាយប្រាក់នៅវិញ្ញាសា ពានសមុទ្រ នៃការប្រកួត Army Games 2021 ពោលគឺនៅក្រោយក្រុមកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី និងនាំមុខក្រុមកងទ័ពជើងទឹកចិន។

ក្រុមកងទ័ពប្រជាជនវៀតណាមឈរនៅលំដាប់ទី ៨ ក្រោយការប្រកួតរយៈពេល ៣ ថ្ងៃ ក្រុមកងទ័ពប្រជាជនវៀតណាមឈរនៅលំដាប់ទី ៨ ក្រោយការប្រកួតរយៈពេល ៣ ថ្ងៃ
ម្ហូបអាហារវៀតណាមនឹងត្រូវបានបង្ហាញនៅពិព័រណ៌តាំងបង្ហាញម្ហូបអាហារ Army Games ២០២១ ម្ហូបអាហារវៀតណាមនឹងត្រូវបានបង្ហាញនៅពិព័រណ៌តាំងបង្ហាញម្ហូបអាហារ Army Games ២០២១
លោក Trinh Xuan Tung មេបញ្ជាការរងនៃតំបន់កងទ័ពជើងទឹកលេខ៤ ប្រធានគណៈប្រតិភូ និងជាមេបញ្ជាការនាវាលេខ ០១៦-Quang Trung អបអរសាទរក្រុមជម្រើសវៀតណាមដែលចូលរួមការប្រកួតបាញ់កាំភ្លើងធំ AK 176  និងការប្រកួតបាញ់មីនអណ្តែត
លោក Trinh Xuan Tung មេបញ្ជាការរងនៃតំបន់កងទ័ពជើងទឹកលេខ៤ ប្រធានគណៈប្រតិភូ និងជាមេបញ្ជាការនាវាលេខ ០១៦-Quang Trung អបអរសាទរក្រុមជម្រើសវៀតណាមដែលចូលរួមការប្រកួតបាញ់កាំភ្លើងធំ AK 176 និងការប្រកួតបាញ់មីនអណ្តែត។​ (រូបថត៖ qdnd)

ទន្ទឹមនឹងនោះ លោកអនុសេនីយ៍ឯកបំរុង Nguyen Tien Duy ប្រធានផ្នែកនាវាចរណ៍ នាវាលេខ ០១៦-Quang Trung កងពលតូចលេខ១៦២ តំបន់កងទ័ពជើងទឹកលេខ៤ ត្រូវបានជូនពានរង្វាន់ប្រធានផ្នែកនាវាចរណ៍ពូកែបំផុត។

នាថ្ងៃដដែល ក្រុមអាជ្ញាកណ្តាលក៏ប្រកាសថា ក្រុមជួយសង្គ្រោះនៃកងទ័ពជើងទឹកប្រជាជនវៀតណាមបានជាសហជ័យលាភីលេខ១ ជាមួយប្រទេសម្ចាស់ផ្ទះរុស្ស៊ីក្នុងវិញ្ញាសាប្រើប្រាស់មធ្យោបាយជួយសង្គ្រោះ។

ទន្ទឹមនឹងនោះ ក្រុមកងទ័ពជើងទឹកប្រជាជនវៀតណាមបានប្រកួតល្អនៅវិញ្ញាសាប្រកួតលើសមុទ្រ ដូចជាការប្រកួតបាញ់កាំភ្លើងធំ AK 176 ការប្រកួតបាញ់មីនអណ្តែតដោយកាំភ្លើង 14,5mm និងជំនាញនៅលើសមុទ្រ។ ក្នុងនោះ ក្រុមបានយកឈ្នះនៅការប្រកួតបាញ់កាំភ្លើងធំ AK 176 ។ល។

ពិធីបិទបញ្ចប់និងប្រគល់ពានរង្វាន់នៃការប្រកួតពានសមុទ្រនៅទីក្រុង Vladivostok សហព័ន្ធរុស្ស៊ី ត្រូវបានរៀបចំឡើងនាថ្ងៃទី២៩ ខែសីហា នៅកំពង់ផែនៃកងនាវាចម្បាំងប៉ាស៊ីហ្វិករបស់កងទ័ពជើងទឹករុស្ស៊ី៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបើកពិព័រណ៍ពាណិជ្ជកម្ម OCOP នៅតំបន់ព្រំដែនវៀតណាម-កម្ពុជា
ពន្លឿនការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)៖ បំពេញភារកិច្ចឲ្យរួចរាល់មុនថ្ងៃទី ១៥ ខែធ្នូ
ទីក្រុង Hue មានគម្រោងចំណាយប្រាក់ចំនួន ១៦ ពាន់លានដុង ដើម្បីគាំទ្រដល់ការរុះរើនាវានេសាទជាង ១០០ គ្រឿង ដែលមិនបំពេញតាមតម្រូវការប្រតិបត្តិការ
លោកវេជ្ជបណ្ឌិត Tra My បង្ហាញពីអាថ៌កំបាំងក្នុងការជួយកូនរបស់គាត់ឱ្យ "អាន និងសរសេរបានស្ទាត់ជំនាញ" ជាភាសាវៀតណាម
សារព័ត៌មាន - ផ្តល់ស្លាបដល់ភាសាវៀតណាមឱ្យហោះហើរបានឆ្ងាយ និងទូលំទូលាយ