Trending now

ម្ហូបអាហារវៀតណាមនឹងត្រូវបានបង្ហាញនៅពិព័រណ៌តាំងបង្ហាញម្ហូបអាហារ Army Games ២០២១

02:58 | 20/08/2021

នាថ្ងៃទី១៨ សីហា នៅទីលានហ្វឹកហាត់ Forish ប្រទេសអ៊ូសបេគីស្ថាន ក្រុមចុងភៅទាំងឡាយដែលចូលរួមការប្រកួត Army Games ២០២១ បានចាប់ឆ្នោតដើម្បីកំណត់តំបន់ប្រកួត។

គណៈប្រតិភូកងទ័ពប្រជាជនវៀតណាមដែលចូលរួម Army Games ២០២១ បានមកដល់ប្រទេសរុស្ស៊ីហើយ គណៈប្រតិភូកងទ័ពប្រជាជនវៀតណាមដែលចូលរួម Army Games ២០២១ បានមកដល់ប្រទេសរុស្ស៊ីហើយ
Army Games ២០២១៖ ព្យាយាម និងត្រៀមខ្លួនជាមួយការប្រកួតវិញ្ញាសា Army Games ២០២១៖ ព្យាយាម និងត្រៀមខ្លួនជាមួយការប្រកួតវិញ្ញាសា "មិត្តស្មោះត្រង់"
ម្ហូបអាហារវៀតណាមនឹងត្រូវបានបង្ហាញនៅពិព័រណ៌តាំងបង្ហាញម្ហូបអាហារ Army Games ២០២១

ក្រុមរបស់កងទ័ពប្រជាជនវៀតណាមចាប់ឆ្នោតបានតំបន់លេខ១០។ ចូលរួមការប្រកួតចុងភៅឆ្នាំនេះ មានក្រុមជម្រើសចំនួន៥ មកពីវៀតណាម តាហ្ស៊ីគីស្ថាន បេឡារុស្ស រុស្ស៊ី និងអ៊ូសបេគីស្ថាន។ តាមគម្រោង ក្រុមទាំងឡាយនឹងចូលរួមពិព័រណ៌តាំងបង្ហាញម្ហូបអាហារប្រពៃណីរបស់ប្រទេសខ្លួន មុនពេលពិធីបើកការប្រកួតចុងភៅនាថ្ងៃទី២៣ សីហា។

នៅក្នុងទីលានហ្វឹកហាត់ Forish នេះដែរ កីឡាករនៃក្រុមជំនួយកម្លាំងសម្រាប់ពេទ្យយោធា របស់កងទ័ពប្រជាជនវៀតណាមបានឈានចូលថ្ងៃហ្វឹកហាត់ទី២។ ឆ្នាំនេះ ការប្រកួតជំនួយកម្លាំងសម្រាប់ពេទ្យយោធាមានការចូលរួមពីក្រុមនៃរុស្សី អ៊ូសបេគីស្ថាន បេឡារុស្ស ចិន មីយ៉ាន់ម៉ា តាហ្ស៊ីគីស្ថាន ប៉ាឡេស្ទីន និងវៀតណាម។ តាមគម្រោង នាថ្ងៃទី២២ ខែសីហា ក្រុមទាំងឡាយនឹងចាប់ឆ្នោត និងអនុម័តបទប្បញ្ញត្តិចុងក្រោយនិងផែនការប្រកួត។

នៅអាល់ហ្សេរី នាថ្ងៃទី១៨ ខែសីហា ក្រុមបង្វឹកឆ្កែជំនាញបានហ្វឹកហាត់ការប្រណាំងឆ្កែ។ វិញ្ញាសា “មិត្តស្មោះត្រង់” ជាវិញ្ញាសាពិសេស ដែលឆ្កែចូលរួមចំណែកជាច្រើនក្នុងជោគជ័យរបស់ការប្រកួត។ ពីបទពិសោធន៍នៃការប្រកួតឆ្នាំមុន ក្រុមជម្រើសវៀតណាមបានពាំនាំចំណីរបស់ឆ្កែពីវៀតណាម។

នៅទីក្រុង Minsk ប្រទេសបេឡារុស្ស នាថ្ងៃទី១៨ ខែសីហា ក្រុមបញ្ជូនសារបានហ្វឹកហាត់វិញ្ញាសាជាច្រើន ដូចជា ធ្វើការទាក់ទងតាមប្រព័ន្ធអ៊ីនធឺណិត ទទួលនិងផ្សាយឧបករណ៍បញ្ជូនវិទ្យុ បាញ់សាកល្បងកាំភ្លើងរួមជាមួយក្រុមរុស្ស៊ីនិងចិន។ល៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថវិកាជិត ២.២៤០ ប៊ីលីយោនដុង គាំទ្រមូលនិធិជួយឧបត្ថម្ភអ្នកជំងឺមហារីកក្រីក្រ
ការផ្លាស់ប្តូរវប្បធម៌ទីក្រុង Hoi An - ជប៉ុន៖ កម្លាំងរស់រវើកដ៏មានភាពធន់រừngមាំនៃការទូតប្រជាជននិងប្រជាជន
ការទូតប្រជាជននិងប្រជាជនជួយឱ្យទំនាក់ទំនងវៀតណាម - ប៊ុលហ្ការី មានភាពរឹងមាំខ្លាំងក្លា ព្រមទាំងយូរអង្វែង
ភ្លេងមិត្តភាពរវាងវៀតណាម - អាស៊ែបៃហ្សង់
ដំណើរទស្សនកិច្ចនៅថៃរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam៖ ជំរុញពាណិជ្ជកម្ម ឡូជីស្ទីក ព្រមទាំងខ្សែច្រវាក់ផ្គត់ផ្គង់