Trending now

គណៈប្រតិភូវៀតណាមដែលចូលរួមក្នុងការប្រកួតកីឡាកងទ័ពបានថ្វាយផ្កានៅវិមានប្រធានហូជីមិញក្នុងទីក្រុងមូស្គូ។
យុគសម័យ - នាថ្ងៃទី ១០ ខែសីហា តំណាងគណៈប្រតិភូកងទ័ពប្រជាជនវៀតណាមបានចូលរួមការប្រកួតកីឡាយោធាអន្តរជាតិឆ្នាំ ២០២២ (កីឡាកងទ័ព) ដែលរៀបចំដោយលោកវរសេនីយ៍ឯក Ta Quang Thao អនុប្រធាននាយកដ្ឋានហ្វឹកហ្វឺនយោធា អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមជាប្រធាន គណៈប្រតិភូបានថ្វាយផ្កាដោយគោរពនៅវិមានប្រធានាធិបតីហូជីមិញនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។

ក្រសួងការពារប្រទេសលើកសរសើរចំពោះក្រុមកងទ័ពប្រជាជនដែលមានស្នាដៃល្អក្នុងការប្រកួតកីឡាយោធាអន្តរជាតិ (Army Games 2021)
នាព្រឹកថ្ងៃទី ១៤ ខែតុលា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធាជាតិលេខ ៤ (ហាណូយ) ក្រសួងការពារប្រទេសវៀតណាមបានរៀបចំពិធីលើកសរសើរចំពោះក្រុមកងទ័ពប្រជាជន និងកងកម្លាំងដែលចូលរួមការប្រកួតកីឡាយោធាអន្តរជាតិ (Army Games) ឆ្នាំ២០២១។

ថ្ងៃប្រកួតគួរឱ្យចាប់អារម្មណ៍របស់វៀតណាមនៅ Army Games ២០២១
នៅថ្ងៃទី ៣១ ខែសីហា ការប្រកួតកីឡាយោធាអន្ដរជាតិឆ្នាំ ២០២១ បានបន្តប្រព្រឹត្តទៅនៅប្រទេសចិន អ៊ូសបេគីស្ថាន ជាពិសេសនៅប្រទេសវៀតណាម។ គួរកត់សម្គាល់ថា ក្រុមចុងភៅនៃកងទ័ពប្រជាជនវៀតណាមបានបញ្ចប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដោយបានយកឈ្នះរង្វាន់ទី ៣ រួមជាមួយក្រុមបេឡារុស។

«ក្រុមវប្បធម៌» វៀតណាមទទួលបាន «មេដាយ» ពិសេសពីទស្សនិកជននៅការប្រកួតកីឡាយោធាអន្ដរជាតិ
នៅព្រឹកព្រលឹមថ្ងៃទី ៣១ ខែសីហា ការបោះឆ្នោតតាមអុីនធឺណិត “ក្រុមវប្បធម៌” នៅការប្រកួតកីឡាយោធាអន្តរជាតិ (Army Games ) ឆ្នាំ ២០២១ ដែលធ្វើឡើងនៅប្រទេសរុស្ស៊ីបានបញ្ចប់ទៅហើយ។

ក្រុមកងទ័ពជើងទឹកប្រជាជនវៀតណាមទទួលបានមេដាយប្រាក់ក្នុងការប្រកួតពានសមុទ្រ
នាថ្ងៃទី២៨ ខែសីហា យោងតាមការប្រកាសជាផ្លូវការបស់ក្រុមអាជ្ញាកណ្តាល ក្រុមកងទ័ពជើងទឹកប្រជាជនវៀតណាមបានយកឈ្នះមេដាយប្រាក់នៅវិញ្ញាសា ពានសមុទ្រ នៃការប្រកួត Army Games 2021 ពោលគឺនៅក្រោយក្រុមកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី និងនាំមុខក្រុមកងទ័ពជើងទឹកចិន។

ក្រុមកងទ័ពប្រជាជនវៀតណាមឈរនៅលំដាប់ទី ៨ ក្រោយការប្រកួតរយៈពេល ៣ ថ្ងៃ
នាព្រឹកថ្ងៃទី ២៥ ខែសីហា នៅទីលានហ្វឹកហាត់អាឡាប៊ីណូ ជាយក្រុងមូស្គូ សហព័ន្ធរុស្ស៊ី ក្រុមប្រឹក្សាអាជ្ញាកណ្តាលនៃការប្រកួតកីឡាយោធាអន្ដរជាតិ (Army Games) ឆ្នាំ ២០២១ បានជូនដំណឹងថា ក្រោយការប្រកួតរយៈពេល ៣ ថ្ងៃ ក្រុមប្រកួតនៃកងទ័ពប្រជាជនវៀតណាម បានឈរនៅលំដាប់ទី ៨ ក្នុងចំណោមប្រទេសនិងតំបន់ដែនដីចំនួន ៤៣ ដែលចូលរួមការប្រកួត Army Games 2021។ វិញ្ញាសាប្រកួតចំនួន ៣៤ ត្រូវបានប្រព្រឹត្ដទៅនៅក្នុងប្រទេស និងតំបន់ដែនដីចំនួន ១១ ប្រកបដោយសុវត្ថិភាពនិងដូចតាមផែនការគ្រោងទុក។

ម្ហូបអាហារវៀតណាមនឹងត្រូវបានបង្ហាញនៅពិព័រណ៌តាំងបង្ហាញម្ហូបអាហារ Army Games ២០២១
នាថ្ងៃទី១៨ សីហា នៅទីលានហ្វឹកហាត់ Forish ប្រទេសអ៊ូសបេគីស្ថាន ក្រុមចុងភៅទាំងឡាយដែលចូលរួមការប្រកួត Army Games ២០២១ បានចាប់ឆ្នោតដើម្បីកំណត់តំបន់ប្រកួត។

គណៈប្រតិភូកងទ័ពប្រជាជនវៀតណាមដែលចូលរួម Army Games ២០២១ បានមកដល់ប្រទេសរុស្ស៊ីហើយ
នៅវេលាម៉ោង ៦ : ៣០ នាទីព្រឹកថ្ងៃទី ៣ ខែសីហា (តាមម៉ោងនៅទីក្រុងម៉ូស្គូ) គណៈប្រតិភូកងទ័ពប្រជាជនវៀតណាមដែលចូលរួមការប្រកួតកីឡាយោធាអន្តរជាតិ (Army Games) ឆ្នាំ២០២១ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី Pham Van Thai អនុប្រធាននាយកដ្ឋានហ្វឹកហ្វឺននៃអគ្គសេនាធិការដ្ឋាន បានមកដល់ទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ីប្រកបដោយសុវត្ថិភាព។

ស្ពានមិត្តភាព
មិនត្រឹមតែជាការប្រកួតសម្រាប់ក្រុមទាំងអស់បង្ហាញសមត្ថភាពយោធារបស់ខ្លួននៅការប្រកួតកីឡាយោធាអន្ដរជាតិ ( Army Games) ២០២០ ប៉ុណ្ណោះទេ ថែមទាំងជាស្ពានមិត្តភាពរវាងបណ្ដាប្រទេសចូលរួមទៀតផង។

វៀតណាមជាលើកដំបូងបញ្ជូននាវាចម្បាំងទៅចូលរួម Army Games ២០២១
Army Games 2021 គ្រោងថា នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២ ខែសីហាដល់ថ្ងៃទី ៤ ខែកញ្ញា ដោយមានខ្លឹមសារប្រកួតចំនួន ៣៤ នៅលើទីលានប្រកួតនៃប្រទេសជាច្រើន ដែលរៀបចំឡើងដោយក្រសួងការពារជាតិនៃសហព័ន្ធរុស្ស៊ី។ កងទ័ពជើងទឹកប្រជាជនវៀតណាមបានបញ្ជូនក្រុមនាវារួមមាន នាវាលេខ ០១៥ Tran Hung Dao និងនាវាលេខ ០១៦ Quang Trung នៃកងពលតូចលេខ ១៦២ តំបន់លេខ ៤ កងទ័ពជើងទឹក ឲ្យទៅចូលរួមព្រឹត្តិការណ៍នេះ។

ម្ហូបវៀតណាម - ម្ហូបពិសេសនៅក្នុងការប្រកួតកីឡាយោធាអន្តរជាតិ (Army Games) ឆ្នាំ ២០២០
យុគសម័យ - ក្នុងអំឡុងពេលប៉ុន្មានថ្ងៃនៃការប្រកួត Army Games ឆ្នាំ ២០២០ នៅទីលានហ្វឹកហាត់ Alabino - ដែលជាកន្លែងរៀបចំការប្រកួតប្រជែងចុងភៅ ភ្ញៀវទេសចរតែងតែប្រមូលផ្តុំគ្នានៅខាងមុខស្តង់ដាក់តាំងផលិតផលនិងពិសារម្ហូបប្រពៃណីនៃប្រទេសនីមួយៗ។

វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ី
យុគសម័យ - លោកឧត្តមសេនីយ៍ទោ Ngo Minh Tien អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម បានឱ្យដឹងថា នៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺរាតត្បាត Covid-19 នៅតែមានភាពស្មុគស្មាញ ការដែលវៀតណាមបញ្ជូនកងកម្លាំងចូលរួមព្រឹត្តិការណ៍ Army Games ឆ្នាំ ២០២០ បានបញ្ជាក់ពីសារៈសំខាន់ចំពោះភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ី។

ការប្រកួតប្រជែងកីឡាយោធាអន្តរជាតិ និងការចូលរួមរបស់វៀតណាម
ដោយត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១៥ មកម៉្លេះ កម្មវិធីប្រកួតប្រជែងកីឡាយោធាអន្តរជាតិ (Army Games) គឺជាឱកាសមួយសម្រាប់ការប្រកួតប្រជែងកីឡាយោធារវាងកងកម្លាំងប្រដាប់អាវុធក្នុងចំណោមប្រទេសជាច្រើនដែលត្រូវបានរៀបចំធ្វើឡើងដោយក្រសួងការពារជាតិសហព័ន្ធរុស្ស៊ី។ ឆ្លងកាត់ការធ្វើឡើងជា ៤ លើករួចមកហើយ កម្មវិធីប្រកួតប្រជែងកីឡាយោធាអន្តរជាតិបានទាក់ទាញប្រទេសចូលរួមកាន់តែច្រើនឡើងៗ ក៏ដូចជាការកើនឡើងនៃចំនួនវិញ្ញាណសាប្រកួតប្រជែងផងដែរ។