Trending now

Army Games ២០២១៖ ព្យាយាម និងត្រៀមខ្លួនជាមួយការប្រកួតវិញ្ញាសា "មិត្តស្មោះត្រង់"

10:42 | 20/07/2021 យោងតាមកាសែតកងទ័ពប្រជាជន

អញ្ជើញមកដល់សាលាមធ្យមសិក្សាការពារព្រំដែនលេខ ២៤ ជាកន្លែងដែលក្រុមបង្វឹកឆ្កែជំនាញកំពុងឈានចូលដំណាក់កាលហ្វឹកហាត់យ៉ាងខ្លាំងក្លាដើម្បីត្រៀមចូលរួមការប្រកួតនៃវិញ្ញាសា “មិត្តស្មោះត្រង់” ក្នុងក្របខ័ណ្ឌនៃការប្រកួតកីឡាយោធាអន្តរជាតិ (Army Games) ឆ្នាំ ២០២១។

វៀតណាមជាលើកដំបូងបញ្ជូននាវាចម្បាំងទៅចូលរួម Army Games  ២០២១ វៀតណាមជាលើកដំបូងបញ្ជូននាវាចម្បាំងទៅចូលរួម Army Games ២០២១
ក្រុមរថក្រោះកងទ័ពប្រជាជនវៀតណាមបានឈ្នះមេដាយមាសមួយនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាកងទ័ពអន្តរជាតិឆ្នាំ២០២០ (Army Games 2020) ក្រុមរថក្រោះកងទ័ពប្រជាជនវៀតណាមបានឈ្នះមេដាយមាសមួយនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាកងទ័ពអន្តរជាតិឆ្នាំ២០២០ (Army Games 2020)
បង្វឹកឆ្កែឆ្លងកាត់វត្ថុរារាំង។​(រូបថត៖ qdnd)
បង្វឹកឆ្កែឆ្លងកាត់វត្ថុរារាំង។​(រូបថត៖ qdnd)

កម្មវិធីសិក្សាពិសេស

បើប្រៀបធៀបទៅនឹងក្រុមនានាដែលកំពុងហ្វឹកហាត់សម្រាប់ការប្រកួត Army Games 2021 ការហ្វឹកហាត់របស់ក្រុមបង្វឹកឆ្កែជំនាញបានប្រព្រឹត្ដទៅតាំងពីម៉ោង ៦ ព្រឹក ហើយមានពេលខ្លះចាប់ពីម៉ោង ៥ ព្រឹកទៀតផង។ កម្មវិធីសិក្សាក៏មានលក្ខណៈពិសេសដែរ ដោយតម្រូវឲ្យមានការប្ដេជ្ញាចិត្ដ និងឧស្សាខ្ពស់ក្នុងពេលហ្វឹកហាត់នីមួយៗ។

ជួបសំណេះសំណាលជាមួយលោកវរសេនីយ៍ទោ Hoang Ngoc Sang ប្រធានផ្នែកឆ្កែជំនាញនៃសាលាមធ្យមសិក្សាការពារព្រំដែនលេខ ២៤ និងជាប្រធានក្រុមបង្វឹកឆ្កែជំនាញចូលរួមការប្រកួត Army Games 2021 យើងខ្ញុំទើបដឹងថា បើហ្វឹកហាត់ក្នុងលក្ខខណ្ឌអាកាសធាតុក្តៅ ឆ្កែជំនាញងាយធ្លាក់កម្លាំងដោយកំដៅថ្ងៃ ហើយនាំឱ្យបាត់បង់ជីវិតក្នុងរយៈពេលតែប៉ុន្មាននាទី ឬ ត្រូវព្យាបាលរយៈពេលយូរដែរ។ ដូច្នេះដោយផ្អែកលើលក្ខខណ្ឌអាកាសធាតុ និងសមត្ថភាពរបស់កីឡាករ ក៏ដូចជាឆ្កែជំនាញ ក្រុមត្រូវតែបង្កើតកាលបរិច្ឆេទជាក់លាក់សម្រាប់រាល់ថ្ងៃ និងរាល់សប្តាហ៍ ប៉ុន្តែត្រូវឆ្លៀតពេលហ្វឹកហាត់នៅពេលអាកាសធាតុត្រជាក់។ នេះក៏ជាការលំបាកដ៏ធំមួយសម្រាប់ក្រុមបង្វឹកឆ្កែជំនាញពីព្រោះអាកាសធាតុក្តៅ មានពេលខ្លះអាចឡើងដល់ ៣៨-៤០ អង្សាសេ។

យោងតាមលោកវរសេនីយ៍ទោ Hoang Ngoc Sang បានឲ្យដឹងថា ការហ្វឹកហាត់ឆ្កែជំនាញចូលរួមព្រឹត្តិការណ៍ Army Games ត្រូវផ្អែកលើលក្ខន្ដិកៈ និងបទប្បញត្ដិរបស់គណៈកម្មការរៀបចំ និងតម្រូវការសម្រាប់ការប្រកួតអន្តរជាតិ ដូច្នេះទាមទារឲ្យកីឡាករ និងឆ្កែជំនាញត្រូវមានកម្លាំងកាយ និងការគោរពវិន័យក្នុងវិញ្ញាសាប្រកួតឆ្លងកាត់វត្ថុរារាំងនោះ សំខាន់បំផុតសម្រាប់ឆ្កែជំនាញគឺល្បឿន និងកម្លាំង។ វិញ្ញាសាប្រកួតដែលតម្រូវឲ្យឆ្កែជំនាញត្រូវគោរពវិន័យខ្ពស់នៅពេលដែលកីឡាករបាញ់កាំភ្លើង​ ឬ គប់គ្រាប់បែកដៃបណ្តាលឱ្យសំឡេងផ្ទុះ គឺឆ្កែជំនាញនៅតែត្រូវអង្គុយក្បែរ វាមិនបានរត់ទៅ ឬ ផ្លាស់ប្តូរទីតាំង។ ក្រៅពីការហ្វឹកហាត់ដល់ឆ្កែជំនាញឲ្យគោរពតាមបទបញ្ជា កីឡាករក៏ត្រូវហ្វឹកហាត់បាញ់កាំភ្លើងនិងគប់គ្រាប់បែកដៃតាមតម្រូវការនៃការប្រកួត។

បង្វឹកឆ្កែឆ្លងកាត់វត្ថុរារាំង។​(រូបថត៖ qdnd)
បង្វឹកឆ្កែឆ្លងកាត់វត្ថុរារាំង។​(រូបថត៖ qdnd)

ស្មារតីរឹងមាំមុនពេលការប្រកួតលើកទី ២

ដោយដកបទពិសោធន៍ពីការប្រកួត Army Games លើកដំបូង ក្រុមបង្វឹកឆ្កែជំនាញបានមានការត្រៀមរៀបចំយ៉ាងហ្មត់ចត់ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតនៅ Army Army 2021។

ដោយបានដឹងថា ចាប់ពីពេលបញ្ចប់ការប្រកួត Army Games 2020 ក្រុមបង្វឹកឆ្កែជំនាញបានកំណត់នូវលក្ខណៈវិនិច្ឆ័យសម្រាប់ការជ្រើសរើសកីឡាករឱ្យចូលរួមក្នុងព្រឹត្តិការណ៍ Army Games 2021 ដូចជា អាយុមិនលើសពី ២៧ ឆ្នាំ កម្ពស់ជាង ១.៦៥ ម៉ែត្រ មានសុខភាពល្អ គោរពវិន័យល្អ, បាញ់កាំភ្លើងល្អ និងបង្វឹកឆ្កែជំនាញល្អ។ ខណៈដែលឆ្កែជំនាញចូលរួមក្នុងការប្រកួត Army Games គឺពូជឆ្កែ berger និង Malinois របស់សាលាមធ្យមសិក្សាការពារព្រំដែនលេខ ២៤។

បន្ទាប់ពីបញ្ចប់ការហ្វឹកហាត់ល្អ ឆ្កែជំនាញឈ្មោះ Mai Loc ត្រូវបានស៊ី "ម្ហូប" គឺប៉ាតេមួយចំណែក។ លោកអនុសេនីយ៍ទោ Pham Hong Truong បានឲ្យដឹងថា នេះជាលើកដំបូងហើយដែលគាត់មានកិត្តិយសចូលរួមក្នុងការប្រកួត Army Games។ ការលំបាកបំផុតនៅតែជាដំណើរការហ្វឹកហាត់ដើម្បី “ឆ្កែជំនាញស្ដាប់តាមបទបញ្ជា” លោកអនុសេនីយ៍ទោ Pham Hong Truong បានចែករំលែកបន្ដថា ឆ្កែយល់សំឡេងមនុស្សតែមិននិយាយបានដូច្នេះការបង្វឹកឆ្កែជួបការលំបាកយ៉ាងខ្លាំង។ ប៉ុន្តែក្រោយរយៈពេលហ្វឹកហាត់តែ ៣ ខែ ឥឡូវនេះ ឆ្កែជំនាញ Mai Loc បានគោរពតាមបទបញ្ជាហើយ។

រហូតមកដល់ពេលនេះ បទពិសោធន៍ដែលប្រមូលបានពី Army Games 2020 បានជួយឱ្យការហ្វឹកហាត់ងាយស្រួលជាង ហើយពីការជំនះការលំបាកអំពីកម្លាំងកាយរបស់កីឡាករ និងឆ្កែដល់ការកែសំរួលវិធីសាស្ត្រហ្វឹកហាត់ ពេលវេលាហ្វឹកហាត់ត្រូវសមស្របជាមួយអាកាសធាតុក្តៅ និងស្ងួតនៃប្រទេសអាល់ហ្សេរីដែលជាប្រទេសម្ចាស់ផ្ទះនៃការប្រកួត "មិត្តស្មោះត្រង់" ក្នុងក្របខ័ណ្ឌនៃការប្រកួតកីឡាយោធាអន្ដរជាតិឆ្នាំ២០២១។ ទន្ទឹមនឹងនោះលើកកម្ពស់សមត្ថភាពស្មារតីដល់កីឡាករ និងឆ្កែជំនាញក្នុងការប្រកួតផងដែរ។

ការធានាសុខភាពសម្រាប់កីឡាករ និងឆ្កែជំនាញក៏ដូចជាបញ្ហាដែលត្រូវយកចិត្តទុកដាក់ពិសេសដែរ។ លោកអនុសេនីយ៍ឯកបំរុង Du Quoc Bao គ្រូពេទ្យសត្វទទួលបន្ទុកសុខភាពឆ្កែជំនាញចូលរួម Army Games 2021 បានឲ្យដឹងថា មុននិងក្រោយពេលហ្វឹកហាត់នីមួយៗឆ្កែជំនាញទាំងអស់ត្រូវវាស់សីតុណ្ហភាពរាងកាយដើម្បីកែសម្រួលការហ្វឹកហាត់ឲ្យបានសមស្រប ហើយរៀងរាល់សប្តាហ៍ត្រូវតែថ្លឹងទំងន់ឆ្កែដើម្បីកែសម្រួលរបបអាហារ។

ឈានចូលពាក់កណ្តាលខែកក្កដានេះ ពេលហ្វឹកហាត់ខ្លាំងក្លារបស់ក្រុមបង្វឹកឆ្កែជំនាញនៅតែប្រព្រឹត្តទៅជាប្រចាំ និងឧស្សាហ៍ព្យាយាមដោយមានការប្តេជ្ញាចិត្តរក្សាស្នាដៃនៃការប្រកួតលើកមុន និងឈានដល់ការទទួលបានស្នាដៃល្អជាងនៅក្នុងការប្រកួតកីឡាយោធាអន្ដរជាតិឆ្នាំ ២០២១៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ