Trending now

ក្រុមរថក្រោះកងទ័ពប្រជាជនវៀតណាមបានឈ្នះមេដាយមាសមួយនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាកងទ័ពអន្តរជាតិឆ្នាំ២០២០ (Army Games 2020)

11:08 | 05/09/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ក្រុមរថក្រោះកងទ័ពប្រជាជនវៀតណាមទទួលបានលទ្ធផលដ៏ឆ្នើមនៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួត«រថក្រោះធ្វើដំណើរបាញ់» និងទទួលបានមេដាយមាសនៅឯព្រឹត្តិការណ៍ប្រកួតកីឡាកងទ័ពអន្តរជាតិឆ្នាំ២០២០ (Army Games 2020) ។

ក្រុមរថក្រោះកងទ័ពប្រជាជនវៀតណាមបានឈ្នះមេដាយមាសមួយនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាកងទ័ពអន្តរជាតិឆ្នាំ២០២០

នាថ្ងៃទី ៤ ខែកញ្ញា វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតពូល ២ “រថក្រោះធ្វើដំណើរបាញ់” ក្នុងក្របខ័ណ្ឌនៃការប្រកួតកីឡាកងទ័ពអន្តរជាតិឆ្នាំ ២០២០ បានឃើញផ្ទាល់ភ្នែកនូវការប្រកួតប្រណាំងដណ្តើមគ្នាយ៉ាងខ្លាំងរវាងក្រុមចំនួន ៤ រួមមានវៀតណាម ឡាវ មីយ៉ាន់ម៉ា និងតាហ្ស៊ីគីស្ថាន។ ចូលរួមការប្រកួតជាមួយនឹងភាពក្លាហាននិងការខិតខំយ៉ាងខ្ពស់បំផុត ក្រុមរថក្រោះកងទ័ពប្រជាជនវៀតណាមបានយកឈ្នះជាដំបូងបង្អស់នៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួត«រថក្រោះធ្វើដំណើរបាញ់»។ លទ្ធផលនៃការប្រកួតរបស់ក្រុមនេះធ្វើឱ្យអ្នកគាំទ្ររាប់លាននាក់ផ្ទុះការចាប់អារម្មណ៍ផងដែរ។

ក្រុមរថក្រោះកងទ័ពប្រជាជនវៀតណាមបានឈ្នះមេដាយមាសមួយនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាកងទ័ពអន្តរជាតិឆ្នាំ២០២០

ជាក់ស្តែងក្រុមរថក្រោះកងទ័ពប្រជាជនវៀតណាមទទួលបានស្នាដៃដោយបញ្ចប់ការប្រកួតដំបូងបង្អស់នៅក្នុងរយៈពេល ២ ម៉ោង ១២ នាទី និង ៤៧ វិនាទី ហើយឈរនៅលំដាប់ថ្នាក់ទី១ ក្នុងវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីប្រទេសឡាវឈរនៅលំដាប់ទី២ ( ក្នុងរយៈពេល ២ ម៉ោង ២២ នាទី និង៤៧ វិនាទី) តាហ្ស៊ីគីស្ថានឈរនៅលំដាប់ទី៣ (ក្នុងរយៈពេល ២ ម៉ោង ៣២ នាទី និង ៣៧ វិនាទី) និងមីយ៉ាន់ម៉ាឈរនៅលំដាន់ទី៤ (ក្នុងរយៈពេល ២ ម៉ោង ៣៥ នាទី និង១៤ វិនាទី)។

ក្រុមរថក្រោះកងទ័ពប្រជាជនវៀតណាមបានឈ្នះមេដាយមាសមួយនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាកងទ័ពអន្តរជាតិឆ្នាំ២០២០

ចំណែកការឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ប្រកួតកីឡាកងទ័ពអន្តរជាតិឆ្នាំ ២០២០ នេះ ក្រុមរថគ្រោះវៀតណាមបានរួមចំណែកដល់ការប្តេជ្ញាចិត្តសម្រេចឲ្យបានស្នាដៃដ៏ល្អប្រសើបំផុតរបស់ខ្លួនក្នុងព្រឹត្តិការណ៍នេះ ព្រមទាំងបញ្ជាក់ពីភាពក្លាហាននិងប្រាជ្ញារបស់កងទ័ពប្រជាជនវៀតណាមផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: nhandan.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកនាយករដ្ឋមន្ត្រីអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បីលើក "កាតលឿង" របស់ IUU នៅខែមេសា ឆ្នាំ២០២៦
សហភាពអឺរ៉ុបទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការលើក "កាតលឿង" IUU ហើយរំពឹងថា គណៈកម្មការអឺរ៉ុបនឹងធ្វើការត្រួតពិនិត្យនៅនឹងកន្លែងក្នុងពេលឆាប់ៗន
ប្រកាសលទ្ធផលនៃសមាជជាតិលើកទី១៤ របស់បក្សទៅកាន់បេសកកម្មការទូតនៅបរទេស
ជាលើកដំបូង រូបសំណាកវីរបុរសជាតិគុយបា José Martí ត្រូវបានសាងសង់ឡើងនៅទីក្រុងហូជីមិញ
វៀតណាមអំពាវនាវឱ្យប្រទេសនានាចុះហត្ថលេខា និងផ្តល់សច្ចាប័នលើអនុសញ្ញាហាណូយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន