Trending now

សារព័ត៌មានហ្វីលីពីន និងឥណ្ឌូនេស៊ីសរសើរម្ហូបអាហារវៀតណាម

19:17 | 02/06/2024 យោងតាមវិទ្យុសំលេងវៀតណាម

កាលពីសប្តាហ៍មុន សារព័ត៌មានឈានមុខគេក្នុងប្រទេសហ្វីលីពីន និងឥណ្ឌូនេស៊ីបានចុះផ្សាយអត្ថបទណែនាំ និងសរសើរអំពីមុខម្ហូបចម្រុះ និងពិសេស នៅក្នុងទីក្រុងចំនួនពីររបស់វៀតណាម គឺទីក្រុងហូ ជីមិញ និងទីក្រុងដាណាំង។

Pho និងម្ហូបអាហារវៀតណាមត្រូវបានប្រជាជនអាហ្វ្រិកខាងត្បូងនិយមចូលចិត្ត កសាងផែនទីគ្រឿងផ្សំធ្វើម្ហូបអាហារវៀតណាម - ផ្សព្វផ្សាយទេសចរណ៍វៀតណាមទៅកាន់ពិភពលោក
កាសែតហ្វីលីពីន Philstar ណែនាំមុខម្ហូបរបស់ទីក្រុង Da Nang
កាសែតហ្វីលីពីន Philstar ណែនាំមុខម្ហូបរបស់ទីក្រុង Da Nang

Philstar ដែលជាកាសែតឈានមុខគេមួយក្នុងប្រទេសហ្វីលីពីន មានអត្ថបទមួយអំពីការពិតដែលថា ទីក្រុងដាណាំងទើបតែត្រូវបានបញ្ចូលក្នុងបញ្ជីវាយតម្លៃ "ដាក់ផ្កាយ" របស់ Michelin Guide ដែលជាមគ្គុទ្ទេសក៍ធ្វើម្ហូប ចំណាត់ថ្នាក់ភោជនីយដ្ឋានដ៏មានកិត្យានុភាពបំផុតនៅក្នុងពិភពលោក។ Philstar បានវាយតម្លៃថា ទីក្រុង ដាណាំង មិនត្រឹមតែត្រូវបានពិភពលោកសរសើរថាជាគោលដៅទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគោលដៅសម្រាប់អ្នកចូលចិត្តអាហារផងដែរ។ Philstar បានរំលឹកថា អ្នកទេសចរ និងអ្នកទទួលទានអាហារមិនអាចរំលងភោជនីយដ្ឋានអាហារសមុទ្រដែលមានមុខម្ហូបថ្មីៗ និងមុខម្ហូបឆ្ងាញ់ៗ រាប់មិនអស់ដែលអាចរីករាយបាននៅតាមដងផ្លូវ។ ក្រៅពីម្ហូបប្រចាំតំបន់ និងមុខម្ហូបប្រពៃណី ទីក្រុងដាណាំងក៏ផ្តល់ជូននូវបរិយាកាសធ្វើម្ហូបដ៏រស់រវើសរបស់មេចុងភៅក្នុងស្រុកដែលចេះបង្កើតផលិតផលក្នុងស្រុកច្រើនបំផុត ក៏ដូចជាចុងភៅអន្តរជាតិដែលស្រឡាញ់ដាណាំងផងដែរ។

Tempo ដែលជាកាសែតដ៏ពេញនិយមនៅប្រទេសឥណ្ឌូនេស៊ីបានរៀបរាប់ ថា ទីក្រុងហូជីមិញជាប់ចំណាត់ថ្នាក់ទី ៤ នៅលើពិភពលោក និងឈានមុខគេនៅអាស៊ីក្នុងបញ្ជី "ទីក្រុងធ្វើម្ហូបល្អបំផុតទាំង ២០ នៅលើពិភព លោក" ដោយទស្សនាវដ្តី "Time Out" របស់ចក្រភពអង់គ្លេសបោះឆ្នោតជ្រើសរើស។ កាសែត Tempo បានអះអាងសារជាថ្មីនូវការសរសើររបស់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ និងក្នុងតំបន់ចំពោះរសជាតិនៃម្ហូបវៀត ណាម។ Tempo បានឲ្យដឹងថា ភ្ញៀវអាចពិសោធមុខម្ហូបដ៏ល្អបំផុតនៅទីក្រុងហូជីមិញ ពីតូបលក់អាហារតាមចិញ្ចើមផ្លូវ រហូតដល់ភោជនីយដ្ឋានភ្ជាប់ផ្កាយ Michelin Guide៕

Hervé Rodriguez ពណ៌នាអំពីវប្បធម៌ម្ហូបអាហារវៀតណាម Hervé Rodriguez ពណ៌នាអំពីវប្បធម៌ម្ហូបអាហារវៀតណាម
គេហទំព័រទេសចរណែនាំអំពីដំណើរទេសចរណ៍ម្ហូបអាហរកំពូលទាំង ៥ របស់ពិភពលោក៖ ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់លេខ ១ គេហទំព័រទេសចរណែនាំអំពីដំណើរទេសចរណ៍ម្ហូបអាហរកំពូលទាំង ៥ របស់ពិភពលោក៖ ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់លេខ ១

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម
Vinh Hy – Binh Lap៖ ខ្សែផ្លូវទៅដោយចំណាប់អារម្មណ៍