Trending now

កសាងផែនទីគ្រឿងផ្សំធ្វើម្ហូបអាហារវៀតណាម - ផ្សព្វផ្សាយទេសចរណ៍វៀតណាមទៅកាន់ពិភពលោក

09:14 | 13/07/2023 យោងតាមវិទ្យុសំលេងវៀតណាម

គម្រោងនេះ ដោយមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ នាយកដ្ឋានទេសចរណ៍វៀតណាម (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) សម្របសម្រួលជាមួយម៉ាក Maggi ក្រុមហ៊ុន Nestle វៀតណាម អនុវត្តន៍ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ។

កិច្ចសន្ទនាសមុទ្រលើកទី ១១៖ «សកម្មភាពចម្រុះ៖ ការលើកកម្ពស់ ឬរារាំងសណ្តាប់ធ្នាប់នៅសមុទ្រ» កិច្ចសន្ទនាសមុទ្រលើកទី ១១៖ «សកម្មភាពចម្រុះ៖ ការលើកកម្ពស់ ឬរារាំងសណ្តាប់ធ្នាប់នៅសមុទ្រ»
កុមារពិការចំនួន ៨១ នាក់នៅ Lang Son ទទួលបានការវះកាត់ដោយឥតគិតថ្លៃ កុមារពិការចំនួន ៨១ នាក់នៅ Lang Son ទទួលបានការវះកាត់ដោយឥតគិតថ្លៃ
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រ  “ការច្នៃប្រឌិត - គ្រឿងផ្សំរាប់ពាន់ ធ្វើបានម្ហូបអាហារវៀតណាមរាប់លានមុខ”
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រ “ការច្នៃប្រឌិត - គ្រឿងផ្សំរាប់ពាន់ ធ្វើបានម្ហូបអាហារវៀតណាមរាប់លានមុខ”

ការកសាងផែនទីនៃគ្រឿងផ្សំក្នុងប្រទេស និងភាពសម្បូរបែបនៃម្ហូបអាហារ ដើម្បីលើកតម្កើងតម្លៃវប្បធម៌ និងមុខម្ហូបសម្បូរបែប ព្រមទាំងជំរុញការអភិវឌ្ឍទេសចរណ៍នៅវៀតណាម គឺជាខ្លឹមសារសំខាន់នៃគម្រោង “ការច្នៃប្រឌិត - គ្រឿងផ្សំរាប់ពាន់ ធ្វើបានម្ហូបអាហារវៀតណាមរាប់លានមុខ”។ គម្រោងនេះ ដោយមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ នាយកដ្ឋានទេសចរណ៍វៀតណាម (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) សម្របសម្រួលជាមួយម៉ាក Maggi ក្រុមហ៊ុន Nestle វៀតណាម អនុវត្តន៍ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ។

គម្រោងនេះមានគោលបំណងលើកតម្កើងតម្លៃវប្បធម៌ និងមុខម្ហូបដ៏សម្បូរបែប តាមរយៈ គ្រឿងផ្សំ និងមុខម្ហូបប្រចាំតំបន់ក្នុងទីក្រុង និងខេត្តចំនួន ៦៣។ ពីទីនោះ បង្កើតផែនទីនៃគ្រឿងផ្សំក្នុងប្រទេស និងមុខម្ហូបចម្រុះ និងសម្បូរបែប បង្កើតសហគមន៍ម្ហូបអាហារប្រចាំខេត្ត ក្រុងទូទាំងប្រទេស។

លោក Nguyen Le Phuc នាយករងនៃនាយកដ្ឋានទេសចរណ៍វៀតណាមបានឲ្យដឹងថា៖ “ម្ហូបអាហារវៀតណាមបានបង្ហាញពីភាពទាក់ទាញ និងរីកសាយភាយទូទាំងពិភពលោក ហើយត្រូវបានភ្ញៀវទេសចរអន្តរជាតិ និងមិត្តភ័ក្តិមួយចំនួនធំនិយមចូលចិត្ត។ មុខម្ហូបពិសេសជាច្រើនរបស់វៀតណាមត្រូវបានជ្រើសរើសជាម្ហូបកំពូលនៅលើពិភពលោកនៅលើគេហទំព័រទេសចរណ៍ជាច្រើន និងភ្នាក់ងារសារព័ត៌មានអន្តរជាតិ។ ខ្ញុំជឿជាក់ថា តាមរយៈកម្មវិធីនេះ សកម្មភាពប្រាស្រ័យទាក់ទងដើម្បីផ្សព្វផ្សាយទេសចរណ៍ធ្វើម្ហូបវៀតណាមនឹងត្រូវបានជំរុញខ្លាំងក្លាថែមទៀត ផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយនូវតម្លៃពិសេសនៃម្ហូបវៀតណាមទៅកាន់ប្រជាជន និងអ្នកទេសចរក្នុងនិងក្រៅប្រទេស”៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថវិកាជិត ២.២៤០ ប៊ីលីយោនដុង គាំទ្រមូលនិធិជួយឧបត្ថម្ភអ្នកជំងឺមហារីកក្រីក្រ
ការផ្លាស់ប្តូរវប្បធម៌ទីក្រុង Hoi An - ជប៉ុន៖ កម្លាំងរស់រវើកដ៏មានភាពធន់រừngមាំនៃការទូតប្រជាជននិងប្រជាជន
ការទូតប្រជាជននិងប្រជាជនជួយឱ្យទំនាក់ទំនងវៀតណាម - ប៊ុលហ្ការី មានភាពរឹងមាំខ្លាំងក្លា ព្រមទាំងយូរអង្វែង
ភ្លេងមិត្តភាពរវាងវៀតណាម - អាស៊ែបៃហ្សង់
ដំណើរទស្សនកិច្ចនៅថៃរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam៖ ជំរុញពាណិជ្ជកម្ម ឡូជីស្ទីក ព្រមទាំងខ្សែច្រវាក់ផ្គត់ផ្គង់