Trending now

កិច្ចសន្ទនាសមុទ្រលើកទី ១១៖ «សកម្មភាពចម្រុះ៖ ការលើកកម្ពស់ ឬរារាំងសណ្តាប់ធ្នាប់នៅសមុទ្រ»

09:11 | 13/07/2023 យោងតាមវិទ្យុសំលេងវៀតណាម

ប្រតិភូជាង ១៥០ នាក់បានចូលរួមដោយផ្ទាល់ និងតាមអ៊ីនធឺណិត ក្នុងនោះមានទាំងវាគ្មិនដែលជាអ្នកជំនាញដ៏មានកិត្យានុភាពមកពីប្រទេសចំនួន ១៤។

អគារប្រៃសណីយ៍ទីក្រុងហូជីមិញស្ថិតក្នុងលំដាប់កំពូលទាំង ១១ នៃអគារការិយាល័យប្រៃសណីយ៍ដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក អគារប្រៃសណីយ៍ទីក្រុងហូជីមិញស្ថិតក្នុងលំដាប់កំពូលទាំង ១១ នៃអគារការិយាល័យប្រៃសណីយ៍ដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក
កិច្ចសន្ទនាសង្គមត្រីភាគីក្នុងតំបន់អាស៊ានលើកទី ១១ កិច្ចសន្ទនាសង្គមត្រីភាគីក្នុងតំបន់អាស៊ានលើកទី ១១
គណៈប្រតិភូចូលរួមកិច្ចសន្ទនាសមុទ្រលើកទី១១
គណៈប្រតិភូចូលរួមកិច្ចសន្ទនាសមុទ្រលើកទី១១

កិច្ចសន្ទនាសមុទ្រលើកទី ១១ ក្រោមប្រធានបទ “សកម្មភាពចម្រុះ៖ ការលើកកម្ពស់ ឬរារាំងសណ្តាប់ធ្នាប់នៅសមុទ្រ” សហការឧបត្ថម្ភដោយបណ្ឌិត្យសភាការទូត ស្ថានទូតអង់គ្លេសប្រចាំនៅវៀតណាម និងមូលនិធិ Konrad Adenauer Stiftung ប្រចាំនៅវៀតណាម (KAS) បានប្រព្រឹត្តទៅកាលពីថ្ងៃទី ១១កក្កដា ក្រុងកំពង់ផែ Hai Phong។ ប្រតិភូជាង ១៥០ នាក់បានចូលរួមដោយផ្ទាល់ និងតាមអ៊ីនធឺណិត ក្នុងនោះមានទាំងវាគ្មិនដែលជាអ្នកជំនាញដ៏មានកិត្យានុភាពមកពីប្រទេសចំនួន ១៤។

នៅកិច្ចសន្ទនានេះ វាគ្មិនបានពិភាក្សាអំពីភាពជាក់ស្តែងនៃប្រតិបត្តិការមិស្សភាព (ភាពចម្រុះ) និងសកម្មភាពតំបន់ប្រផេះក្នុងតំបន់និយាយរួម និងសមុទ្រខាងកើតនិយាយដោយឡែក។ អ្នកជំនាញនិយាយថា បច្ចុប្បន្ននេះ សកម្មភាពតំបន់ប្រផេះ និងមិស្សភាព បង្កបញ្ហាប្រឈមផ្លូវច្បាប់ ប៉ះពាល់ដល់សណ្តាប់ធ្នាប់អន្តរជាតិនាពេលបច្ចុប្បន្ន។ ជាពិសេស ការអភិវឌ្ឍនៃបច្ចេកវិទ្យាធ្វើឱ្យបញ្ហាប្រឈមមានលក្ខណៈចម្រុះ ហើយតំបន់ពណ៌ប្រផេះកាន់តែច្បាស់។ ក្រៅពីនេះ សកម្មភាពតំបន់ប្រផេះមិនត្រឹមតែកើតឡើងនៅលើទីវាលប៉ុណ្ណោះទេ ប៉ុន្តែក៏នៅលើ “សមរភូមិ” ជាច្រើនទៀត ដូចជា សេដ្ឋកិច្ច ព័ត៌មាន-ការផ្សព្វផ្សាយ។

គណៈប្រតិភូបានផ្តល់គំនិតផ្តួចផ្តើម និងសំណើដល់ប្រទេសក្នុង និងក្រៅតំបន់ ដើម្បីគ្រប់គ្រងសកម្មភាពមិស្សភាពឲ្យកាន់តែប្រសើរឡើង ជាពិសេសដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះសកម្មភាពតំបន់ប្រផេះ។ ជាមួយគ្នានោះ បណ្តាប្រទេស និងអង្គការអន្តរជាតិចាំបាច់ត្រូវបំពេញក្របខ័ណ្ឌច្បាប់ដែលគ្រប់គ្រងសកម្មភាពមិស្សភាព។ កិច្ចសហប្រតិបត្តិការអន្តរជាតិគឺជា "គន្លឹះ" សម្រាប់ប្រទេសនានាក្នុងការសម្របសម្រួល និងធ្វើសកម្មភាព ដោយហេតុនេះការគ្រប់គ្រងសកម្មភាពមិស្សភាពឲ្យកាន់តែមានប្រសិទ្ធភាពជាង៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម
Vinh Hy – Binh Lap៖ ខ្សែផ្លូវទៅដោយចំណាប់អារម្មណ៍