បង Hervé Rodriguez ជនជាតិបារាំងអញ្ជើញមកប្រទេសវៀតណាម បើកភោជនិយដ្ឋានជាមួយនឹងចំណង់ចំណូលចិត្តដ៏សាមញ្ញ ព្រមជាមួយនឹងម្ហូបអហារដែលពណ៌នាអំពីវប្បធម៌។ បងជាចុងភៅលំដាប់ផ្កាយ Michelin ពោរពេញទៅដោយចំណាប់អារម្មណ៍ច្នៃចម្អិន បង្កើតមុខម្ហូបជាច្រើន ពណ៌នាអំពីរឿងម្ហូបអាហារវៀតណាម ក្នុងដំណើការជំនះលើផែនទីម្ហូបអាហារអន្តរជាតិ។
![]() |
![]() |
![]() |
រូបថតចុងភៅជនជាតិបារាំង Hervé Rodriguez (ខែមិថុនា ឆ្នាំ២០២២)។ |
បង Hervé Rodriguez ជា CEO និងជាចុងភៅ ដែលធ្លាប់ទទួលចំណាប់ថ្នាក់ផ្កាយ Michelin អន្តរជាតិ។ បងមកដល់ប្រទេសវៀតណាម បើកភោជនិយដ្ឋាន Hervé Dining Room នៅទីក្រុងហូជីមិញ ដោយទំនុកចិត្តមួយ គឺនាំយកស្នាដៃឯក ខាងម្ហូបអាហារទៅដល់មនុស្សគ្រប់រូប ដើម្បីបង្ហាញថា ម្ហូបអាហារមិនមែនត្រឹមតែជាមុខម្ហូបសម្រាប់ពិសាទេ នៅទាំងជាលក្ខណៈវប្បធម៌ដ៏ស្អាត នៃប្រទេសជាតិនីមួយៗ។ បងធ្វើដោយអស់ពីចិត្ត ក្នុងការងារបណ្តុះបណ្តាលក្រុមចុងភៅវៀតណាម ឱ្យក្លាយជាចុងភៅដែលមានថ្វីដៃ បម្រើភ្ញៀវ ផ្តល់នូវមុខម្ហូបគាប់ចិត្ត ពោរពេញដោយក្តីស្រឡាញ់ មុខម្ហូបបានសាងឡើងតាមប្រវត្តិរឿងរ៉ាវនៃជីវភាពរស់នៅ។ បង្កប់ក្នុងមុខម្ហូបនីមួយៗ គឺជាថ្វីដៃចុងភៅដ៏ចំណាប់។
ជាមួយនឹង slogan “រួមថ្វីដៃ ស្នាដៃឯកមួយ” មេចុងភៅ Hervé Rodriguez និងក្រុមចុងភៅវៀតណាម បានចម្អីនបង្កើតជាអត្តញ្ញាណ សម្រាប់មុខម្ហូបនៅភោជនិយដ្ឋាន Dining Room ជាមួយនឹងរសជាតិ ដែលផ្តើមចេញពីគ្រឿងផ្សំស្រស់ៗ ផ្លែឈើរសជាតិផ្អែម នៃប្រទេសវៀតណាម បូកផ្សំជាមួយគ្នា បានទៅជាស្នាដៃឯកពិសេសមួយ។
បង Hervé Rodriguez ធ្លាប់ទទួលបានជោគជ័យនៅប្រទេសបារាំង ដោយមានភោជនិយដ្ឋាន Masa បងមានប្រសិទ្ធនាមជាអ្នកបញ្ជារសជាតិ។ ជាមួយនឹងបច្ចេកទេសចម្អិនម្ហូបដ៏កំពូល បងបន្តវិវត្តន៍ច្នៃបង្កើតជាមុខម្ហូបថ្មីៗ។ មុខម្ហូប “ស៊ុតវិសេស” ចម្អិនដោយបងចុងភៅជាប់ចំណាត់ថ្នាក់ផ្កាយ Michelin បងមានឈ្មោះនៅក្នុងសៀវភៅម្ហូបអាហារលំដាប់អន្តរជាតិ។ ថ្មីៗនេះ បង Hervé Rodriguez បានសម្តែងពីរបៀបចម្អិនម្ហូបនៅពិធីម្ហូបអាហារ “ចម្អិនច្នៃផ្តើមពីស៊ុត” នៅវៀតណាម មុខម្ហូបរបស់បងបានបំផុសអារម្មណ៍ចុងភៅជាច្រើន ទាំងសហគមន៍ជនជាតិវៀតណាមផងដែរ ដោយថ្វីដៃចម្អិនស៊ុត បង្ហាញពីទឹកចិត្តស្រឡាញ់ ចំពោះមនុស្សគ្រប់រូបនៅ “ទិវាគ្រួសារវៀតណាម”។
![]() |
ក្រោយពេលចម្អិនម្ហូបរួច បង Hervé Rodriguez បកស្រាយអំពីគ្រឿងផ្សំដូចជារបៀបចម្អិន ជូនភ្ញៀវក៏ដូចជាចុងភៅទាំងអស់។ |
ជាអ្នកស្រឡាញ់វប្បធម៌វៀតណាម បង Hervé Rodriguez បានសមាគមចុងភៅជំនាញហាណូយ សមាគមចុងភៅចំណាត់ពិភពលោក នៅប្រទេសវៀតណាម អញ្ជើញធ្វើជាអ្នកតំណរួមប្រាស្រ័យវប្បធម៌វៀតណាមនិងបារាំង ដើម្បីជួយឱ្យវៀតណាមផ្សព្វផ្សាយម្ហូបវៀតណាម នៅលើសៀវភៅម្ហូបអាហារ Michelin ផ្តើមពីនោះលើកកម្ពស់និងអំណះអំណាងជំហរម្ហូបអាហារវៀតណាម នៅលើផែនទីម្ហូបអាហារពិភពលោក។
រស់នៅធ្វើការនៅប្រទេសវៀតណាម មិនត្រឹមតែជាចុងភៅម្នាក់ បង Hervé Rodriguez នៅជា CEO ម្នាក់ ខាងវិស័យគ្រប់គ្រងភោជនិយដ្ឋាន។ បងបានតុបតែងរៀបចំភោជនិយដ្ឋានតារា នៅប្រទេសវៀតណាម និងបណ្តុះបណ្តាលផ្ទាល់ចុងភៅវ័យក្មេង ឱ្យចេះបច្ចេកទេសចម្អិនម្ហូបអាហារអន្តរជាតិ ដើម្បីលើកស្ទួយមុខម្ហូបប្រពៃណីវៀតណាម។ ទេពកោសល្យចម្អិននិងលាយពណ៌ដោយគ្រឿងផ្សំបន្លែ ផ្លែឈើធម្មជាតិ របស់បង Hervé Rodriguez បានបន្សល់ទុកនៅរសជាតិពិសេស។ បងបានបញ្ញើរសជាតិនៅលើមុខម្ហូបពិសេសរបស់វៀតណាម ដោយភាពប្រណីតបំផុត។ មុខម្ហូបនីមួយៗរបស់បង សុទ្ធតែជាស្នាដៃសិល្បៈដោយមានរឿងរ៉ាវចំណាប់ៗ។ ឧទារហណ៍ដូចជា នំប៉័ងក្តាម បងជាអ្នកចម្អិន គួបផ្សំរវាងនំប៉័ង ស៊ុបបង្កងនាគផ្កា និងម្រេចខៀវកោះភូក្វឹក (Phu Quoc) ពិសាជាមួយសាលាដសណ្តែក។ បងធ្លាប់ទៅទេសចរណ៍នៅខេត្តកៀនយ៉ាង (Kien Giang) ក៏បានប្រទះឃើញស្វែងយល់ អំពីគ្រឿងទេសម្រេចកោះភូក្វឹក (Phu Quoc) នៅវាលម្រេចទីនេះ។ ម្រេចកោះភូក្វឹក (Phu Quoc) ស្រស់ រសជាតិពិសេស បងចម្អិនមុខម្ហូបដូចជាពណ៌នារឿងអំពីផលិតផលពិសេសប្រចាំតំបន់មួយ នៃកោះភូក្វឹក(Phu Quoc) វៀតណាម ជាទីកន្លែងដែលមានគ្រឿងសមុទ្រស្រស់ៗនិងគ្រឿងទេសឆ្ងាញ់ៗ នៃតំបន់វាលទំនាបទន្លេគឺវឡុង។ ឬដូចជាបង្កងនាគផ្កា គ្រំផ្លិត សាច់ជ្រូកប្រឡាក់អំបិល បងផ្សំនឹងស៊ុបប៉េងប៉ោះរមៀត។ មុខម្ហូបដូចជាអនុស្សាវរីយ៍កាលវ័យកុមារបស់បង។
![]() |
មុខម្ហូបគ្រឿងផ្សំស៊ុតមួយចំនួន ចម្អិនដោយចុងភៅ Hervé Rodriguez។ |
បង Hervé Rodriguez មិនបញ្ឈប់ការស្វែងយល់អំពីរសជាតិម្ហូបលើពិភពលោក តែក៏មិនបំភ្លេចលើកស្ទួយគ្រឿងផ្សំវៀតណាមដែរ។ ចំពោះបង ភោជនិយដ្ឋាន Hervé Dining Room ជាទីកន្លែងតំណវប្បធម៌ផ្សារភ្ជាប់នឹងភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកដល់ប្រទេសវៀតណាម ហើយក៏ជាទីកន្លែងដែលម្ហូបអាហារគឺជាដំណើររុករកប្រកបដោយគ្រោះថ្នាក់។ បង Hervé Rodriguez ផ្សំផលិតផលវៀតណាមស្រស់ៗ ជាមួយនឹងគ្រឿងសមុទ្រ គ្រឿងផ្សំពិសេសលើពិភពលោក ចម្អិនធ្វើឱ្យអ្នកពិសា មានអារម្មណ៍ដូចពិសោធន៍មុខម្ហូបថ្មីៗ ដោយរបៀបមួយដ៏ពិសេស។ បង Hervé Rodriguez ក៏យល់ដឹងអំពីធាតុអាកាសវៀតណាម ជាមួយនឹងគ្រឿងផ្សំពិសេស នៃមូលដ្ឋានទៅតាមរដូវកាល។ ជ្រើសយកផលិតផលមកពីខឿនកសិកម្មវៀតណាម នោះជាទម្លាប់មួយរបស់បង Hervé Rodriguez ផ្តើមពីនោះបងមានអារម្មណ៍ចម្អិនច្នៃម្ហូប តាមការរចនានៃមេចុងភៅផ្កាយ Michelin។ បង Hervé Rodriguez រៀបរាប់ថា៖ ពិសាមុខម្ហូបទៅតាមរដូវកាល ដើម្បីដឹងច្បាស់និងគោរពធម្មជាតិជុំវិញខ្លួន។ នោះគឺជារបៀបមួយ បង្ហាញពីក្តីស្រឡាញ់បរិស្ថានរស់នៅប្រទេសវៀតណាម។
ធំឡើងនៅប្រទេសបារាំង ផ្តល់ក្តីស្រឡាញ់សម្រាប់ម្ហូបអាហារអាស៊ីអាគ្នេយ៍ដ៏សម្បូរបែប ចុងភៅផ្កាយ Michelin - បង Hervé Rodriguez បាននាំបងវិលត្រឡប់មករស់នៅវៀតណាមអំឡុងពេល១០ឆ្នាំ ដូចជាស្រុកកំណើតរបស់ខ្លួន។ ភោជនិយដ្ឋាន Hervé Dining Room ជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់បង នាំយកម្ហូបអាហារវៀតណាមនិងអន្តរជាតិ ផ្ញើជូនសហគមន៍ដែលស្រឡាញ់ម្ហូបអាហារលើពិភពលោក។ បច្ចុប្បន្ន បងកំពុងស្វែងរកលក្ខណៈពិសេសនៃម្ហូបអាហារប្រពៃណីវៀតណាម សម្រាប់វិវត្តន៍ម្ហូបអាហារនិងនាំយកម្ហូបអាហារវៀតណាម ដាក់ចូលសៀវភៅម្ហូបអាហារអន្តរជាតិ៕
មតិពីមិត្តអ្នកអាន