Trending now

គណៈប្រតិភូកងទ័ពប្រជាជនវៀតណាមដែលចូលរួម Army Games ២០២១ បានមកដល់ប្រទេសរុស្ស៊ីហើយ

11:12 | 06/08/2021

នៅវេលាម៉ោង ៦ : ៣០ នាទីព្រឹកថ្ងៃទី ៣ ខែសីហា (តាមម៉ោងនៅទីក្រុងម៉ូស្គូ) គណៈប្រតិភូកងទ័ពប្រជាជនវៀតណាមដែលចូលរួមការប្រកួតកីឡាយោធាអន្តរជាតិ (Army Games) ឆ្នាំ២០២១ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី Pham Van Thai អនុប្រធាននាយកដ្ឋានហ្វឹកហ្វឺននៃអគ្គសេនាធិការដ្ឋាន បានមកដល់ទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ីប្រកបដោយសុវត្ថិភាព។

Army Games ២០២១៖ ព្យាយាម និងត្រៀមខ្លួនជាមួយការប្រកួតវិញ្ញាសា Army Games ២០២១៖ ព្យាយាម និងត្រៀមខ្លួនជាមួយការប្រកួតវិញ្ញាសា "មិត្តស្មោះត្រង់"
វៀតណាមជាលើកដំបូងបញ្ជូននាវាចម្បាំងទៅចូលរួម Army Games  ២០២១ វៀតណាមជាលើកដំបូងបញ្ជូននាវាចម្បាំងទៅចូលរួម Army Games ២០២១
ក្រុមអ្នកយកព័ត៌មាននៃកាសែតកងទ័ពប្រជាជននៅប្រទេសរុស្ស៊ី
ក្រុមអ្នកយកព័ត៌មាននៃកាសែតកងទ័ពប្រជាជននៅប្រទេសរុស្ស៊ី

ទទួលស្វាគមន៍គណៈប្រតិភូនៅព្រលានយន្តហោះ មានលោកវរសេនីយ៍ឯក Tran Tien Phuong អនុព័ន្ធយោធាវៀតណាមប្រចាំសហព័ន្ធរុស្ស៊ី និងតំណាងគណៈកម្មការរៀបចំនៃប្រទេសម្ចាស់ផ្ទះ។

យោងតាមបទប្បញ្ញត្តិនៃប្រទេសម្ចាស់ផ្ទះ គណៈប្រតិភូកងទ័ពប្រជាជនវៀតណាមដែលចូលរួម Army Games ២០២១ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេក្នុងរយៈពេល ៣ ថ្ងៃ ហើយធ្វើតេស្តជំងឺរាតត្បាត Covid-19។

មកទល់បច្ចុប្បន្ននេះ សមាជិកគណៈប្រតិភូវៀតណាមទាំងអស់សុទ្ធតែមានសុខភាពល្អ។ ក្រុមទាំងឡាយត្រូវសម្របនឹងបរិស្ថានធម្មជាតិ និងអាកាសធាតុយ៉ាងឆាប់រហ័ស ហើយបន្ទាប់ពីរយៈពេលដាក់ឲ្យនៅដាច់ដោយឡែកពីគេ ពួកគេនឹងឆ្លៀតយកពេលវេលាហ្វឹកហ្វឺន ដើម្បីចូលរួមការប្រកួតឲ្យទទួលបានលទ្ធផលខ្ពស់បំផុត៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
ធ្វើជាម្ចាស់លើថាមពលនុយក្លេអ៊ែរ៖ ការកសាងប្រព័ន្ធអេកូឡូស៊ីសម្រាប់វិស័យបច្ចេកវិទ្យាយុទ្ធសាស្ត្រមួយ
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
ថាមពលនុយក្លេអ៊ែរ៖ មិនត្រឹមតែជាការសាងសង់រោងចក្រអគ្គិសនីមួយប៉ុណ្ណោះទេ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម