Trending now

ថាមពលនុយក្លេអ៊ែរ៖ មិនត្រឹមតែជាការសាងសង់រោងចក្រអគ្គិសនីមួយប៉ុណ្ណោះទេ

08:28 | 18/07/2026 ឌឹកអាញ់

យុគសម័យ - នៅពេលរំលឹកដល់ថាមពលនុយក្លេអ៊ែរ មនុស្សជាច្រើនតែងតែគិតដល់បណ្តាឡេអ៊ែរប្រតិកម្មទំនើបនិងបណ្តារោងចក្រដែលមានទ្រង់ទ្រាយធំ។ ទោះជាយ៉ាងណាក៏ដោយ នៅពីក្រោយគម្រោងនីមួយៗគឺជាដំណើរការរៀបចំអូសបន្លាយពេលច្រើនឆ្នាំជាមួយនិងបណ្តាតម្រូវការយ៉ាងម៉ឺងម៉ាត់អំពីស្ថាប័ន បទប្បញ្ញត្តិគតិយុត្ត ប្រភពធនធានមនុស្ស បច្ចេកវិទ្យានិងវប្បធម៌សុវត្ថិភាព។

អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថាមពលវៃឆ្លាត ឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍បៃតងរបស់វៀតណាមឱ្យបានឆាប់រហ័ស រុស្ស៊ីបញ្ចេញនាវាមុជទឹកថ្មី ដើរដោយថាមពលនុយក្លេអ៊ែរ ដែលនឹងត្រូវដាក់ឲ្យដំណើរការ នៅឆ្នាំក្រោយ

អត្ថបទទី ១៖ ហេតុអ្វីបានជាថាមពលនុយក្លេអ៊ែរត្រូវការពេលរៀបចំជាង ១០ ឆ្នាំ?

ការអភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរនៅវៀតណាមមិនមែនជាគោលការណ៍ថ្មីឡើយ។ នាឆ្នាំ ២០០៩ រដ្ឋសភាបានអនុម័តលើគោលការណ៍វិនិយោគគម្រោងថាមពលនុយក្លេអ៊ែរ Ninh Thuan ជាមួយនិងទិសដៅអភិវឌ្ឍន៍ប្រភពថាមពលនុយក្លេអ៊ែរក្នុងគោលបំណងរួមចំណែកធានាសន្តិសុខថាមពលជាតិក្នុងរយៈពេលវែង។

បន្ទាប់ពីដំណើរការរៀបចំ ការស្រាវជ្រាវ ការសហការជាមួយនិងបណ្តាដៃគូអន្តរជាតិ រហូតដល់ឆ្នាំ ២០១៦ វៀតណាមបានសម្រេចចិត្តផ្អាកជាបណ្តោះអាសន្ននូវការដាក់ឱ្យដំណើរការអនុវត្តគម្រោងដើម្បីធ្វើការវាយតម្លៃឡើងវិញនៅក្នុងបរិបទដែលលក្ខខណ្ឌសេដ្ឋកិច្ច តម្រូវការបន្ទុកអគ្គិសនីព្រមទាំងបណ្តាកត្តាពាក់ព័ន្ធទាំងឡាយមានការផ្លាស់ប្តូរជាច្រើន។

ជិតមួយទសវត្សរ៍ក្រោយមក តម្រូវការអគ្គិសនីបម្រើឱ្យការរីកលូតលាស់សេដ្ឋកិច្ច តម្រូវការផ្លាស់ប្តូរថាមពលតាមទិសដៅបៃតង ស្អាត រួមជាមួយនិងការប្តេជ្ញាចិត្តបញ្ចេញការបំភាយឧស្ម័នសូន្យសុទ្ធនៅត្រឹមឆ្នាំ ២០៥០ បានធ្វើឱ្យការអភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរត្រូវបានដាក់នៅលើតុរបៀបវារៈម្តងទៀតដូចជាដំណោះស្រាយយុទ្ធសាស្ត្រមួយសម្រាប់ពេលអនាគត។

ថាមពលនុយក្លេអ៊ែរ៖ មិនត្រឹមតែជាការសាងសង់រោងចក្រអគ្គិសនីមួយប៉ុណ្ណោះទេ
គំរូគម្រោងរោងចក្រថាមពលនុយក្លេអ៊ែរ Ninh Thuan ត្រូវបានណែនាំនៅក្នុងដំណើរទស្សនកិច្ចរបស់អគ្គនាយក IAEA មកកាន់វៀតណាមនាឆ្នាំ ២០១៤។

នាថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤ រដ្ឋសភាបានឯកភាពលើគោលការណ៍បន្តដាក់ឱ្យដំណើរការអនុវត្តគម្រោងថាមពលនុយក្លេអ៊ែរ Ninh Thuan។ រដ្ឋាភិបាលត្រូវបានប្រគល់ភារកិច្ចឱ្យធ្វើការស្រាវជ្រាវ ដាក់ឱ្យដំណើរការអនុវត្តបណ្តាភารកិច្ចពាក់ព័ន្ធ ក្នុងនោះមានការបង្កើនភាពល្អឥតខ្ចោះនៃស្ថាប័ន ការរៀបចំប្រភពធនធានព្រមទាំងស្រាវជ្រាវបណ្តាយន្តការសមស្របដើម្បីជំរុញគម្រោង។

ទោះជាយ៉ាងណាក៏ដោយ ខុសប្លែកពីគម្រោងថាមពលដទៃទៀតជាច្រើន ថាមពលនុយក្លេអ៊ែរមិនអាចដាក់ឱ្យដំណើរការអនុវត្តទៅតាមរបៀបគិត «ត្រូវការអគ្គិសនីគឺសាងសង់រោងចក្រ» ឡើយ។ នេះជាវិស័យដែលរាល់ការសម្រេចចិត្ត ចាប់តាំងពីការជ្រើសរើសបច្ចេកវិទ្យា ការរចនា ការបណ្តុះបណ្តាលធនធានមនុស្ស រហូតដល់ការកសាងប្រព័ន្ធបទប្បញ្ញត្តិគតិយុត្តនិងយន្តការគ្រប់គ្រង សុទ្ធតែអាចជះឥទ្ធិពលដល់ដំណើរការប្រតិបត្តិការក្នុងរយៈពេលជាច្រើនទសវត្សរ៍បន្ទាប់ពីនោះ។

នៅពេលដែលការប្តេជ្ញាចិត្តនយោបាយត្រូវបានកំណត់ឡើង អ្វីដែលមនុស្សជាច្រើនយកចិត្តទុកដាក់គឺមិនមែនជារឿង «ធ្វើឬមិនធ្វើ» ទៀតឡើយ ប៉ុន្តែគឺ៖ ហេតុអ្វីបានជាគម្រោងថាមពលនុយក្លេអ៊ែរមួយនៅតែត្រូវការពេលរៀបចំជាង ១០ ឆ្នាំ មុនពេលអាចដាក់ឱ្យម៉ាស៊ីនដំបូងដំណើរការប្រតិបត្តិការបាន?

ចម្លើយគឺមិនស្ថិតនៅលើវឌ្ឍនភាពនៃការសាងសង់សំណង់ឡើយ ប៉ុន្តែស្ថិតនៅលើតម្រូវការត្រូវតែរៀបចំឱ្យបានព្រមគ្នានូវបណ្តាគ្រឹះស្ថានអំពីស្ថាប័ន បទប្បញ្ញត្តិគតិយុត្ត បច្ចេកវិទ្យា ប្រភពធនធានមនុស្ស សមត្ថភាពគ្រប់គ្រងនិងវប្បធម៌សុវត្ថិភាព។ ជាមួយនិងថាមពលនុយក្លេអ៊ែរ ផ្នែកដ៏មានសារៈសំខាន់បំផុតគឺមិនមែនជារយៈពេលសាងសង់រោងចក្រនោះទេ ប៉ុន្តែគឺជាដំណើរការកសាងសមត្ថភាពដើម្បីធ្វើជាម្ចាស់លើវិស័យឧស្សាហកម្មដ៏ពិសេសមួយដែលមានវដ្តជីវិតអូសបន្លាយពេលរាប់សិបឆ្នាំ សូម្បីតែរាប់រយឆ្នាំក៏មានដែរ។

មិនត្រឹមតែជាការសាងសង់រោងចក្រអគ្គិសនីមួយប៉ុណ្ណោះទេ

យោងតាមបណ្តាអ្នកជំនាញការនៅក្នុងវិស័យថាមពលបរមាណូ ការចាត់ទុកថាមពលនុយក្លេអ៊ែរត្រឹមតែជាគម្រោងសាងសង់មួយគឺមិនទាន់ឆ្លុះបញ្ចាំងបានពេញលេញនូវ bản chất នៃវិស័យនេះឡើយ។

នៅពីក្រោយរោងចក្រថាមពលនុយក្លេអ៊ែរមួយ គឺមិនត្រឹមតែជាឡេអ៊ែរប្រតិកម្ម ទួរប៊ីន ឬក៏បណ្តាប្រព័ន្ធឧបករណ៍ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការប្រមូលផ្តុំទាំងមូលនៃសមត្ថភាពវិទ្យាសាស្ត្រ - បច្ចេកវិទ្យា ការគ្រប់គ្រងនិងឧស្សាហកម្មជួយឧបត្ថម្ភ រួមមានរូបវិទ្យានុយក្លេអ៊ែរ មេកានិចច្បាស់លាស់ ស្វ័យប្រវត្តកម្ម សម្ភារៈ សុវត្ថិភាពវិទ្យុសកម្ម ការគ្រប់គ្រងគម្រោង ការគ្រប់គ្រងគុណភាព បទប្បញ្ញត្តិគតិយុត្តនិងការបណ្តុះបណ្តាលធនធានមនុស្ស។

បណ្ឌិត Tran Chi Thanh វិទ្យាស្ថានធិការនៃវិទ្យាស្ថានថាមពលបរមាណូវៀតណាម (VINATOM - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា) បានចាត់ទុកថាថាមពលនុយក្លេអ៊ែរត្រូវតែត្រូវបានមើលឃើញថាជាវិស័យឧស្សាហកម្មមួយដែលមានវដ្តជីវិតវែងឆ្ងាយណាស់។

«ថាមពលនុយក្លេអ៊ែរគឺជាគម្រោង ១០០ ឆ្នាំ» លោកបានសង្កត់ធ្ងន់។

ថាមពលនុយក្លេអ៊ែរ៖ មិនត្រឹមតែជាការសាងសង់រោងចក្រអគ្គិសនីមួយប៉ុណ្ណោះទេ
តំបន់រំពឹងថានឹងសាងសង់គម្រោងរោងចក្រថាមពលនុយក្លេអ៊ែរ Ninh Thuan ១។

យោងតាមបណ្ឌិត Tran Chi Thanh រោងចក្រមួយអាចដំណើរការប្រតិបត្តិការក្នុងរយៈពេលជាច្រើនទសវត្សរ៍ ហេតុដូច្នេះហើយបណ្តាការសម្រេចចិត្តដែលត្រូវបានដាក់ចេញចាប់តាំងពីដំណាក់កាលរៀបចំដំបូងនឹងជះឥទ្ធិពលយូរអង្វែងដល់ប្រសិទ្ធភាពសេដ្ឋកិច្ច កម្រិតសុវត្ថិភាពព្រមទាំងសមត្ថភាពធ្វើជាម្ចាស់លើបច្ចេកវិទ្យានៅពេលក្រោយ។

ខុសប្លែកពីគម្រោងឧស្សាហកម្មដទៃទៀតជាច្រើន ថាមពលនុយក្លេអ៊ែរមិនអាចអនុវត្តរបៀបធ្វើ «បណ្តើរដាក់ឱ្យដំណើរការអនុវត្តបណ្តើរធ្វើការកែសម្រួល» បន្ទាប់ពីបានដំណើរការប្រតិបត្តិការឡើយ។ រាល់តម្រូវការអំពីការរចនា ការជ្រើសរើសបច្ចេកវិទ្យា ការបណ្តុះបណ្តាលមនុស្ស ការកសាងសមត្ថភាពរបស់បណ្តាស្ថាប័នគ្រប់គ្រង សុទ្ធតែត្រូវតែបានរៀបចំយ៉ាងល្អិតល្អន់តាំងពីដំបូងមក។

នោះក៏ជាមូលហេតុដែលប្រទេសជាច្រើនបានចំណាយពេលជាងមួយទសវត្សរ៍សម្រាប់ដំណាក់កាលរៀបចំមុនពេលចាក់បេតុងដំបូងបង្អស់។

ចន្លោះពេលនោះគឺមិនមែនដើម្បីរង់ចាំឡើយ ប៉ុន្តែគឺដើម្បីកសាងបណ្តាគ្រឹះស្ថានដែលក្រោយមកមិនអាចកែលម្អបានដោយបណ្តាដំណោះស្រាយទប់ទល់នឹងស្ថានភាពចំពោះមុខនោះទេ។ នៅក្នុងថាមពលនុយក្លេអ៊ែរ មានបណ្តាការសម្រេចចិត្តដែលមានតែអាចធ្វើត្រឹមត្រូវតាំងពីដំបូងមកប៉ុណ្ណោះ ពីព្រោះនៅពេលរោងចក្រឈានចូលដំណើរការប្រតិបត្តិការ ការជ្រើសរើសជាច្រើននឹងមិនមានឱកាសដើម្បីធ្វើការជួសជុលទៀតឡើយ។

សុវត្ថិភាពគឺជាមូលហេតុដែលរាល់ជំហានដើរទាំងអស់ត្រូវតែមានការប្រុងប្រយ័ត្ន

កត្តាមួយក្នុងចំណោមកត្តាទាំងឡាយដែលសម្រេចលើវឌ្ឍនភាពនៃកម្មវិធីថាមពលនុយក្លេអ៊ែរ នោះគឺតម្រូវការធានាសុវត្ថិភាព។

ខុសប្លែកពីប្រភេទរូបភាពថាមពលដទៃទៀតជាច្រើន ថាមពលនុយក្លេអ៊ែរទទួលរងការត្រួតពិនិត្យដោយប្រព័ន្ធស្តង់ដារនិងបទប្បញ្ញត្តិបច្ចេកទេសយ៉ាងម៉ឺងម៉ាត់នៅក្នុងគ្រប់ដំណាក់កាលទាំងអស់ ចាប់តាំងពីការជ្រើសរើសទីតាំង ការរចនា ការសាងសង់ ការដំណើរការប្រតិបត្តិការ រហូតដល់ការបញ្ឈប់សកម្មភាពរបស់រោងចក្រ។

បន្ទាប់ពីឧបទ្ទវហេតុនុយក្លេអ៊ែរធំៗនីមួយៗនៅលើពិភពលោក បណ្តាស្តង់ដារសុវត្ថិភាពត្រូវបានបន្តធ្វើការពិនិត្យឡើងវិញ បំពេញបន្ថែមព្រមទាំងលើកកម្ពស់ឱ្យដល់កម្រិតខ្ពស់ជាងមុន។ បណ្តាប្រទេសមិនត្រឹមតែវាយតម្លៃលើបណ្តាគម្រោងថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើការពិនិត្យឡើងវិញនិងលើកកម្ពស់សុវត្ថិភាពបណ្តារោងចក្រដែលកំពុងដំណើរការប្រតិបត្តិការជាប្រចាំទៀតផង។

យោងតាមបណ្តាអ្នកជំនាញការ ឧបទ្ទវហេតុទាំងឡាយដូចជា Chernobyl ឬក៏ Fukushima សុទ្ធតែមានមូលហេតុដោយឡែក ប៉ុន្តែបានបង្ហាញឱ្យឃើញនូវមេរៀនដ៏មានសារៈសំខាន់អំពីកត្តាមនុស្ស ដំណើរការគ្រប់គ្រងព្រមទាំងការវាយតម្លៃឱ្យបានពេញលេញនូវរាល់គ្រោះថ្នាក់ដែលអាចកើតមានឡើង។

បណ្ឌិត Tran Chi Thanh បានឱ្យដឹងថាជាមួយនិងបណ្តាឡេអ៊ែរប្រតិកម្មជំនាន់ទី III+ (Gen ៣+) បច្ចេកវិទ្យាមានការកែលម្អជាច្រើន ជាពិសេសនៅក្នុងការលើកកម្ពស់សមត្ថភាពបង្ការ គ្រប់គ្រងឧបទ្ទវហេតុ កាត់បន្ថយគ្រោះថ្នាក់ដែលអាចជះឥទ្ធិពលដល់មនុស្សនិងបរិស្ថាន។

ទោះជាយ៉ាងណាក៏ដោយ បច្ចេកវិទ្យាទោះបីជាទំនើបដល់កម្រិតណាក៏ដោយក៏នៅតែត្រូវតែបានវាយតម្លៃយ៉ាងល្អិតល្អន់នៅពេលដាក់បញ្ចូលទៅក្នុងលក្ខខណ្ឌជាក់ស្តែងរបស់ប្រទេសនីមួយៗ ចាប់តាំងពីទីតាំងសាងសង់ លក្ខខណ្ឌធម្មជាតិ បរិស្ថានរហូតដល់សមត្ថភាពប្រតិបត្តិការ។

«សុវត្ថិភាពតែងតែជាអាទិភាពលេខ ១» បណ្ឌិត Tran Chi Thanh បានសង្កត់ធ្ងន់។

ហេតុដូច្នេះហើយ វឌ្ឍនភាពនៃកម្មវិធីថាមពលនុយក្លេអ៊ែរមួយគឺមិនត្រូវបានគណនាដោយល្បឿនសាងសង់សំណង់ឡើយ ប៉ុន្តែគឺគណនាដោយកម្រិតត្រៀមខ្លួនជាស្រេចនៃប្រព័ន្ធទាំងមូល។

បណ្តាជំហានបទប្បញ្ញត្តិគតិយុត្តត្រូវការពេលរៀបចំជាច្រើនឆ្នាំ

ចំណុចដ៏មានសារៈសំខាន់មួយផ្សេងទៀតគឺតួនាទីរបស់ស្ថាប័នបទប្បញ្ញត្តិគតិយុត្តនុយក្លេអ៊ែរ។ យោងតាមលោក Nguyen An Trung ប្រធានគណៈសហប្រតិបត្តិការអន្តរជាតិនៃវិទ្យាស្ថានថាមពលបរមាណូវៀតណាម នៅក្នុងការដាក់ឱ្យដំណើរការអនុវត្តកម្មវិធីថាមពលនុយក្លេអ៊ែរមានក្រុមតួអង្គដ៏មានសារៈសំខាន់ចំនួន ៣ រួមមានស្ថាប័នគ្រប់គ្រងរដ្ឋតម្រង់ទិសដៅកម្មវិធី ស្ថាប័នបទប្បញ្ញត្តិគតិយុត្តនុយក្លេអ៊ែរនិងអង្គការដំណើរការប្រតិបត្តិការរោងចក្រ។

ក្នុងនោះ ស្ថាប័នបទប្បញ្ញត្តិគតិយុត្តរក្សាតួនាទីមានសារៈសំខាន់ជាពិសេស ពីព្រោះនេះជាអង្គភាពវាយតម្លៃព្រមទាំងត្រួតពិនិត្យនិងវាយតម្លៃរាល់បញ្ហាពាក់ព័ន្ធនឹងសុវត្ថិភាពមុនពេលគម្រោងត្រូវបានដាក់ឱ្យដំណើរការអនុវត្ត។

ដើម្បីឈានទៅដល់ពេលវេលាចាក់បេតុងដំបូងបង្អស់ គម្រោងត្រូវតែឆ្លងកាត់បណ្តាជំហានជាច្រើនដូចជាការអនុម័តលើគោលការណ៍វិនិយោគ ការវាយតម្លៃទីតាំង ការរៀបចំរបាយការណ៍សិក្សាស្រាវជ្រាវលទ្ធភាពសម្រេចបាន ការវាយតម្លៃសុវត្ថិភាព ការវាយតម្លៃផលប៉ះពាល់បរិស្ថានព្រមទាំងការផ្តល់លិខិតអនុញ្ញាតសាងសង់។

បន្ទាប់ពីនោះនៅមានបណ្តាជំហាននៃការផ្តល់លិខិតអនុញ្ញាតដំណើរការសាកល្បង ការផ្តល់លិខិតអនុញ្ញាតបញ្ចូលប្រភពឥន្ធនៈព្រមទាំងការផ្តល់លិខិតអនុញ្ញាតដំណើរការប្រតិបត្តិការជាផ្លូវការ។

យោងតាមលោក Nguyen An Trung ប្រសិនបើគិតដោយឡែកពីរយៈពេលដើម្បីឱ្យស្ថាប័នបទប្បញ្ញត្តិគតិយុត្តអនុវត្តការត្រួតពិនិត្យនិងវាយតម្លៃសំណុំឯកសារនៅក្នុងបណ្តាជំហានក្រោមលក្ខខណ្ឌអំណោយផលនោះ រយៈពេលអាចអូសបន្លាយពេលច្រើនឆ្នាំ។

ទន្ទឹមនឹងនោះ នាពេលបច្ចុប្បន្ននេះវៀតណាមមិនទាន់មានបទពិសោធន៍ច្រើននៅក្នុងការដាក់ឱ្យដំណើរការអនុវត្តគម្រោងថាមពលនុយក្លេអ៊ែរពាណិជ្ជកម្មមួយឡើយ ហេតុដូច្នេះហើយគឺត្រូវការការជួយឧបត្ថម្ភពីបណ្តាអង្គការប្រឹក្សាយោបល់ព្រមទាំងអ្នកជំនាញការអន្តរជាតិនៅក្នុងដំណើរការរៀបចំនិងវាយតម្លៃ។

ការសាងសង់ថាមពលនុយក្លេអ៊ែរគឺជាការកសាងប្រព័ន្ធអេកូឡូស៊ីទាំងមូល

បទពិសោធន៍អន្តរជាតិបានបង្ហាញឱ្យឃើញថា មិនមានប្រទេសណាមួយអភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរបានជោគជ័យឡើយប្រសិនបើគ្រាន់តែវិនិយោគសាងសង់រោងចក្រមួយប៉ុណ្ណោះ ប៉ុន្តែគឺត្រូវការកសាងប្រព័ន្ធអេកូឡូស៊ីទាំងមូលដែលដើរទន្ទឹមគ្នា។ ប្រព័ន្ធអេកូឡូស៊ីនោះរួមមានស្ថាប័នគ្រប់គ្រង ស្ថាប័នបទប្បញ្ញត្តិគតិយុត្ត អង្គការដំណើរការប្រតិបត្តិការ វិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យនិងបណ្តាសហគ្រាសឧស្សាហកម្មជួយឧបត្ថម្ភ។

ទន្ទឹមនឹងនោះដែរគឺជារបៀបវារៈអភិវឌ្ឍន៍សមត្ថភាពធ្វើជាតូបនីយកម្មក្នុងស្រុក។ មិនមែនឧបករណ៍ណាមួយក៏វៀតណាមអាចផលិតបានភ្លាមៗនោះទេ ប៉ុន្តែគឺត្រូវការវាយតម្លៃឱ្យបានត្រឹមត្រូវនូវសមត្ថភាពរបស់សហគ្រាសក្នុងស្រុកដើម្បីចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ពីមួយជំហានទៅមួយជំហាន ស្របតាមបច្ចេកវិទ្យាដែលត្រូវបានជ្រើសរើសព្រមទាំងឆ្លើយតបបានពេញលេញនូវរាល់តម្រូវការអំពីគុណភាពនិងសុវត្ថិភាព។

យោងតាមបណ្តាអ្នកជំនាញការ សំណួរ «ហេតុអ្វីបានជាថាមពលនុយក្លេអ៊ែរត្រូវការពេលរៀបចំជាង ១០ ឆ្នាំ?» គឺត្រូវតែមើលពីលក្ខណៈពិសេសដោយឡែកនៃវិស័យនេះផ្ទាល់។ ចន្លោះពេលដែលចំណាយសម្រាប់ដកស្រង់ការរចនា ការបង្កើនភាពល្អឥតខ្ចោះនៃបទប្បញ្ញត្តិគតិយុត្ត ការបណ្តុះបណ្តាលធនធានមនុស្ស ការកសាងសមត្ថភាពគ្រប់គ្រងនិងការត្រួតពិនិត្យសុវត្ថិភាពគឺមិនមែនជាការបង្អង់យូរឡើយ ប៉ុន្តែគឺជាដំណើរការកសាងបណ្តាគ្រឹះស្ថានដែលមិនអាចធ្វើកាត់បានឡើយ។

ចំពោះវៀតណាម បញ្ហាប្រឈមធំបំផុតមិនត្រឹមតែជាការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរមួយប៉ុណ្ណោះទេ ប៉ុន្តែគឺជាការកសាងសមត្ថភាពជាតិដើម្បីធ្វើជាម្ចាស់លើវិស័យបច្ចេកវិទ្យាដ៏ពិសេសមួយ។ នោះគឺជាគ្រឹះស្ថានដើម្បីធានានូវកម្មវិធីថាមពលនុយក្លេអ៊ែរមួយប្រកបដោយសុវត្ថិភាព មានប្រសិទ្ធភាពព្រមទាំងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងរយៈពេលជាច្រើនទសវត្សរ៍។

«សមត្ថភាពដើម្បីដាក់ឱ្យដំណើរការអនុវត្តកម្មវិធីអភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរបានជោគជ័យគឺជាសមត្ថភាពដ៏ពិសេសអស្ចារ្យមួយរបស់ប្រទេសណាមួយក៏ដោយដែលសម្រេចបាន» បណ្ឌិត Tran Chi Thanh បានអះអាង៕

ក្មេងស្រីលេខ១៖ ពេលដែលចិត្តស្រលាញ់ត្រូវបានបញ្ជូនថាមពល គ្រោងកំណត់គ្រាន់តែជាចំណុចចាប់ផ្ដើម ក្មេងស្រីលេខ១៖ ពេលដែលចិត្តស្រលាញ់ត្រូវបានបញ្ជូនថាមពល គ្រោងកំណត់គ្រាន់តែជាចំណុចចាប់ផ្ដើម

ស្ត្រី Gen Z ពីរនាក់ ជាមួយផ្លូវដំណើរផ្សេងគ្នាតាមរយៈដែក និងកូដអាល់ហ្គរីធម - កំពុងដេញតាមក្តីសុបិន្តរបស់ខ្លួនដោយការប្តេជ្ញាដ៏ពេញលេញ ដាក់ខ្លួនឯងឲ្យឆ្លងកាត់កម្រិត និងបញ្ជូនថាមពល «លេខ១» ទៅកាន់យុវជនទូទាំងប្រទេសវៀតណាម។

កម្មវិធីសកម្មភាពរបស់រដ្ឋាភិបាល ស្តីពីការធានាសន្តិសុខថាមពលជាតិ កម្មវិធីសកម្មភាពរបស់រដ្ឋាភិបាល ស្តីពីការធានាសន្តិសុខថាមពលជាតិ

យុគសម័យ - រដ្ឋាភិបាល​បាន​ចេញ​សេចក្តីសម្រេច​លេខ ៣២៨/NQ-CP ស្តីពី​កម្មវិធី​សកម្មភាព​របស់​រដ្ឋាភិបាល ដើម្បី​អនុវត្ត​សេចក្តីសម្រេច​លេខ ៧០-NQ/TW ចុះ​ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៥ របស់​ការិយាល័យ​នយោបាយ ស្តីពី​ការធានា​សន្តិសុខ​ថាមពល​ជាតិ​ដល់​ឆ្នាំ ២០៣០ ជាមួយនឹង​ចក្ខុវិស័យ​ដល់​ឆ្នាំ ២០៤៥ (កម្មវិធី)។

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថាមពលនុយក្លេអ៊ែរ៖ មិនត្រឹមតែជាការសាងសង់រោងចក្រអគ្គិសនីមួយប៉ុណ្ណោះទេ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព