Trending now

អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន

09:27 | 18/07/2026 ឌឹកអាញ់

យុគសម័យ - ប្រសិនបើការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរមួយត្រូវការពេលរៀបចំជាង ១០ ឆ្នាំនោះ ផ្នែកនៃពេលវេលាដ៏មានសារៈសំខាន់បំផុតគឺមិនត្រឹមតែស្ថិតនៅលើការរចនា ការស្ថាបនា ឬក៏ការដំឡើងឧបករណ៍ប៉ុណ្ណោះទេ ប៉ុន្តែគឺស្ថិតនៅលើការរៀបចំមនុស្ស។ ពីព្រោះរោងចក្រមួយទោះបីជាទំនើបដល់កម្រិតណាក៏ដោយក៏មិនអាចដំណើរការប្រតិបត្តិការប្រកបដោយសុវត្ថិភាពបានឡើយ ប្រសិនបើខ្វះខាតជួរអ្នកជំនាញការដែលមានសមត្ថភាពគ្រប់គ្រាន់ ទទួលបានការបណ្តុះបណ្តាលយ៉ាងត្រឹមត្រូវតាមក្បួនខ្នាតព្រមទាំងជ្រាបចូលជ្រៅនូវវប្បធម៌សុវត្ថិភាព។

ថាមពលនុយក្លេអ៊ែរ៖ មិនត្រឹមតែជាការសាងសង់រោងចក្រអគ្គិសនីមួយប៉ុណ្ណោះទេ វៀតណាមបំពេញបានយ៉ាងល្អប្រសើរនូវតួនាទីជាប្រធានសន្និសីទត្រួតពិនិត្យឡើងវិញនៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរលើកទី ១១

នៅក្នុងរឿងរ៉ាវអភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែររបស់វៀតណាម បច្ចេកវិទ្យាគឺអាចជ្រើសរើសបាន ឧបករណ៍គឺអាចនាំចូលបាន ប៉ុន្តែសមត្ថភាពរបស់មនុស្សគឺជាកត្តាមិនអាចបង្កើតឡើងបានក្នុងរយៈពេលមួយថ្ងៃមួយយប់ឡើយ។ នេះក៏ជាមូលហេតុដែលបណ្តាអ្នកជំនាញការចាត់ទុកថាការបណ្តុះបណ្តាលធនធានមនុស្សត្រូវតែដើរមុនមួយជំហាន សូម្បីតែមុនទាំងពេលវេលាដែលរោងចក្រត្រូវបានសាងសង់ទៅទៀត។

ជាមួយនិងវៀតណាម ទន្ទឹមនឹងល្បែងប្រឡងប្រជែងអំពីបច្ចេកវិទ្យា ស្ថាប័ន សុវត្ថិភាពនិងប្រភពទុន សំណួរដ៏មានសារៈសំខាន់មួយកំពុងត្រូវបានដាក់ចេញគឺ៖ តើនរណានឹងក្លាយជាមនុស្សដែលដំណើរការប្រតិបត្តិការ គ្រប់គ្រងព្រមទាំងធ្វើជាម្ចាស់លើបច្ចេកវិទ្យានៃបណ្តារោងចក្រថាមពលនុយក្លេអ៊ែរនាពេលអនាគតពីមួយជំហានទៅមួយជំហាន?

យោងតាមបណ្តាអ្នកជំនាញការ ចម្លើយគឺមិនស្ថិតនៅលើចំនួនវិស្វករដែលទទួលបានការបណ្តុះបណ្តាលនោះទេ ប៉ុន្តែស្ថិតនៅលើការកសាងឱ្យបាននូវជួរធនធានមនុស្សដ៏ឆ្នើមដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការស្រាវជ្រាវ គ្រប់គ្រង ដំណើរការប្រតិបត្តិការព្រមទាំងអភិវឌ្ឍន៍វិស័យឧស្សាហកម្មថាមពលនុយក្លេអ៊ែរក្នុងរយៈពេលវែង។

ធនធានមនុស្សគឺជា «សសរស្តម្ភ» នៃសុវត្ថិភាពនុយក្លេអ៊ែរ

អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
ការចុះកម្មសិក្សាដំណើរការប្រតិបត្តិការឡេអ៊ែរប្រតិកម្មស្រាវជ្រាវ Da Lat នៅវិទ្យាស្ថានស្រាវជ្រាវនុយក្លេអ៊ែរ Da Lat។

បណ្ឌិត Tran Chi Thanh វិទ្យាស្ថានធិការនៃវិទ្យាស្ថានថាមពលបរមាណូវៀតណាម (VINATOM) បានចាត់ទុកថាថាមពលនុយក្លេអ៊ែរត្រូវតែត្រូវបានមើលឃើញដូចជាវិស័យមួយដែលបង្ហាញពីសមត្ថភាពជាតិ។

«ប្រទេសមួយដែលអាចធ្វើបានល្អនូវថាមពលនុយក្លេអ៊ែរ នោះគឺជាប្រទេសមួយដែលមានកម្រិតខ្ពស់អំពីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា» បណ្ឌិត Tran Chi Thanh បានសង្កត់ធ្ងន់។

យោងតាមលោក នៅក្នុងចំណោមកត្តាទាំងអស់ដែលសម្រេចលើភាពជោគជ័យនៃថាមពលនុយក្លេអ៊ែរ មនុស្សគឺជាកត្តាដ៏មានសារៈសំខាន់បំផុត។ រោងចក្រមួយទោះបីជាត្រូវបានបំពាក់បច្ចេកវិទ្យាទំនើបក៏ដោយក៏នៅតែត្រូវការជួរមនុស្សដែលមានកម្រិតសមត្ថភាពគ្រប់គ្រាន់ដើម្បីដំណើរការប្រតិបត្តិការ ត្រួតពិនិត្យ ថែទាំព្រមទាំងឆ្លើយតបបានទាន់ពេលវេលាចំពោះបណ្តាស្ថានភាពដែលកើតឡើង ដោះស្រាយបណ្តាបាតុភូតខុសប្រក្រតីព្រមទាំងបណ្តាសេណារីយ៉ូនៃឧបទ្ទវហេតុ។

បទពិសោធន៍អន្តរជាតិបានបង្ហាញឱ្យឃើញថា បណ្តាឧបទ្ទវហេតុនុយក្លេអ៊ែរធំៗនៅក្នុងប្រវត្តិសាស្ត្រសុទ្ធតែបន្សល់ទុកនូវមេរៀនយ៉ាងជ្រាលជ្រៅអំពីតួនាទីរបស់មនុស្ស។ បញ្ហាគឺមិនត្រឹមតែស្ថិតនៅលើឧបករណ៍ឬក៏បច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពាក់ព័ន្ធនឹងដំណើរការគ្រប់គ្រង សមត្ថភាពដំណើរការប្រតិបត្តិការព្រមទាំងស្មារតីទទួលខុសត្រូវទៀតផង។

បណ្ឌិត Le Chi Dung អតីតអនុប្រធាននាយកដ្ឋានសុវត្ថិភាពវិទ្យុសកម្មនិងនុយក្លេអ៊ែរបានចាត់ទុកថាកត្តាពីរដែលមិនអាចខ្វះបាននៃធនធានមនុស្សថាមពលនុយក្លេអ៊ែរ គឺសមត្ថភាពបច្ចេកទេសនិងវប្បធម៌សុវត្ថិភាព។

«បណ្តាឧបទ្ទវហេតុធំៗនៅលើពិភពលោកសុទ្ធតែមានការពាក់ព័ន្ធនឹងមនុស្ស ក្នុងនោះមានការខ្វះខាតអំពីវប្បធម៌សុវត្ថិភាព» លោកបានវិភាគ។

យោងតាមបណ្តាអ្នកជំនាញការ វប្បធម៌សុវត្ថិភាពគឺជាតម្រូវការដ៏ពិសេសដោយឡែកនៃវិស័យនុយក្លេអ៊ែរ។ នេះមិនត្រឹមតែជាការអនុវត្តតាមបណ្តាដំណើរការប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែដិតជាប់ជាការយល់ដឹងជាប្រចាំនៅក្នុងគំនិតនិងសកម្មភាព ព្រមទាំងក្លាយជាសភាវគតិនៃមនុស្សម្នាក់ៗដែលចូលរួមនៅក្នុងប្រព័ន្ធ។

មិនអាចបណ្តុះបណ្តាលធនធានមនុស្សថាមពលនុយក្លេអ៊ែរតាមរបៀបទ្រង់ទ្រាយធំបានឡើយ

លក្ខណៈពិសេសមួយនៃការបណ្តុះបណ្តាលថាមពលនុយក្លេអ៊ែរគឺមិនអាចត្រឹមតែកំណត់គោលដៅបណ្តុះបណ្តាលមនុស្សឱ្យបានច្រើនបំផុតក្នុងរយៈពេលខ្លីនោះទេ ប៉ុន្តែគឺត្រូវការបង្កើតឱ្យបាននូវជួរមនុស្សដ៏ឆ្នើមដែលមានសមត្ថភាពដឹកនាំជំរុញ។

បណ្ឌិត Le Van Hong អតីតអនុវិទ្យាស្ថានធិការនៃវិទ្យាស្ថានថាមពលបរមាណូវៀតណាម ដែលជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដំបូងបង្អស់ទទួលបានការបណ្តុះបណ្តាលយ៉ាងត្រឹមត្រូវតាមក្បួនខ្នាតអំពីបច្ចេកវិទ្យានុយក្លេអ៊ែរនៅសាលាថាមពលម៉ូស្គូ (Moscow Power Engineering Institute -- MPEI) នៃប្រទេសរុស្ស៊ី បានចាត់ទុកថាការបណ្តុះបណ្តាលធនធានមនុស្សថាមពលនុយក្លេអ៊ែរគឺត្រូវការអនុវត្តទៅតាមទម្រង់ «ពីរ៉ាមីត»។

អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
ឡេអ៊ែរប្រតិកម្មស្រាវជ្រាវ Da Lat គឺជាមូលដ្ឋានអនុវត្តជាក់ស្តែងដ៏មានសារៈសំខាន់នៅក្នុងការបណ្តុះបណ្តាលវិស្វករ អ្នកស្រាវជ្រាវព្រមទាំងកម្មាភិបាលគ្រប់គ្រងវិស័យនុយក្លេអ៊ែររបស់វៀតណាម។

យោងតាមនោះ វៀតណាមត្រូវការជ្រើសរើសបណ្តានិស្សិតឆ្នើមៗមកពីបណ្តាវិស័យវិទ្យាសាស្ត្រធម្មជាតិនិងបច្ចេកវិទ្យានៅតាមបណ្តាសាកលវិទ្យាល័យដែលមានគ្រឹះស្ថានរឹងមាំដើម្បីធ្វើការបណ្តុះបណ្តាលស៊ីជម្រៅអំពីនុយក្លេអ៊ែរ។

«មិនគួរធ្វើការបណ្តុះបណ្តាលបែបពង្រាយទូទៅតាំងពីដំបូងឡើយ ប៉ុន្តែគឺត្រូវការបណ្តុះបណ្តាលពីមួយជំហានទៅមួយជំហានព្រមទាំងជ្រើសរើសចេញនូវមនុស្សដែលមានសមត្ថភាពដឹកនាំជំរុញបណ្តាក្រុមស្រាវជ្រាវនិងដាក់ឱ្យដំណើរការអនុវត្ត» លោក Hong បានមានប្រសាសន៍។

របៀបឈានចូលទៅជិតបែបនេះក៏ជាបទពិសោធន៍ដែលត្រូវបានប្រទេសជាច្រើនមានវិស័យឧស្សាហកម្មនុយក្លេអ៊ែរអភិវឌ្ឍន៍យកមកអនុវត្តផងដែរ។ មិនមែនរាល់វិស្វករដែលធ្វើការនៅក្នុងរោងចក្រសុទ្ធតែត្រូវការស្រាវជ្រាវស៊ីជម្រៅអំពីឡេអ៊ែរប្រតិកម្មនោះទេ ប៉ុន្តែប្រទេសជាតិត្រូវតែមានកម្លាំងមួយដែលមានសមត្ថភាពរឹងមាំគ្រប់គ្រាន់ដើម្បីយល់ដឹង ត្រួតពិនិត្យព្រមទាំងធ្វើជាម្ចាស់លើបច្ចេកវិទ្យាស្នូល។

ការបណ្តុះបណ្តាលវិស្វករថាមពលនុយក្លេអ៊ែរគឺជាដំណើរការរយៈពេលវែង

យោងតាមបណ្តាអ្នកជំនាញការ វិស្វករថាមពលនុយក្លេអ៊ែរគឺមិនត្រឹមតែជាវិស្វករអគ្គិសនីធម្មតាដែលត្រូវបានបំពេញបន្ថែមនូវចំណេះដឹងមួយចំនួនអំពីនុយក្លេអ៊ែរប៉ុណ្ណោះទេ។

ដើម្បីក្លាយជាវិស្វករថាមពលនុយក្លេអ៊ែរពិតប្រាកដ អ្នកសិក្សាត្រូវតែឆ្លងកាត់កម្មវិធីបណ្តុះបណ្តាលស៊ីជម្រៅអូសបន្លាយពេលច្រើនឆ្នាំ ជាមួយនិងគ្រឹះស្ថានដ៏រឹងមាំអំពីគណិតវិទ្យា រូបវិទ្យានិងបណ្តាវិស័យបច្ចេកវិទ្យាពាក់ព័ន្ធទាំងឡាយ។

នៅតាមបណ្តាមូលដ្ឋានបណ្តុះបណ្តាលឈានមុខគេលើពិភពលោកដូចជាសាកលវិទ្យាល័យរូបវិទ្យាបច្ចេកវិទ្យាម៉ូស្គូ (MEPhI) ឬក៏ MPEI ជានិស្សិតវិស័យថាមពលនុយក្លេអ៊ែរត្រូវតែសិក្សាមុខវិជ្ជាស៊ីជម្រៅរាប់សិបមុខ ក្នុងនោះមានមុខវិជ្ជាជាច្រើនអូសបន្លាយពេលឆ្លងកាត់ច្រើនឆមាស។

បណ្តាចំណេះដឹងស្នូលរួមមានរូបវិទ្យានុយក្លេអ៊ែរ រូបវិទ្យាណឺត្រុង រូបវិទ្យាឡេអ៊ែរប្រតិកម្ម ជលកម្តៅឡេអ៊ែរប្រតិកម្ម សម្ភារៈ ការត្រួតពិនិត្យស្វ័យប្រវត្តនិងចលនសាស្ត្រឡេអ៊ែរ គីមីវិទ្យា។ល។

បណ្ឌិត Le Van Hong បានចាត់ទុកថាវិស័យពីរដែលមានសារៈសំខាន់ជាពិសេសគឺរូបវិទ្យាឡេអ៊ែរនិងជលកម្តៅឡេអ៊ែរ។

ប្រសិនបើរូបវិទ្យាឡេអ៊ែរជួយឱ្យយល់ដឹងនិងត្រួតពិនិត្យដំណើរការប្រតិកម្មនុយក្លេអ៊ែរនោះ ជលកម្តៅគឺពាក់ព័ន្ធផ្ទាល់ទៅនឹងការបញ្ជូនកម្តៅ ការធ្វើឱ្យត្រជាក់ព្រមទាំងការធានាស្ថានភាពសុវត្ថិភាពរបស់ឡេអ៊ែរប្រតិកម្ម។

ទាំងនេះគឺជាបណ្តាចំណេះដឹងដែលសម្រេចលើសមត្ថភាពវាយតម្លៃនិងត្រួតពិនិត្យបណ្តាស្ថានភាពខុសប្រក្រតីនៅក្នុងរោងចក្រ។

ល្បែងប្រឡងប្រជែងនាពេលបច្ចុប្បន្ន៖ ការខ្វះខាតធនធានមនុស្ស «ស្នូល»

បញ្ហាមួយក្នុងចំណោមបញ្ហាទាំងឡាយដែលត្រូវបានបណ្តាអ្នកជំនាញការចង្អុលបង្ហាញ គឺរបៀបឈានចូលទៅជិតការបណ្តុះបណ្តាលធនធានមនុស្សថាមពលនុយក្លេអ៊ែរនាពេលបច្ចុប្បន្នគឺត្រូវការត្រូវបានពិនិត្យមើលឡើងវិញ។

យោងតាមបណ្ឌិត Tran Chi Thanh បណ្តាឯកសារមួយចំនួនពាក់ព័ន្ធនឹងការបណ្តុះបណ្តាលធនធានមនុស្សនៅមានការភាន់ច្រឡំរវាងជំនាញសិក្សានិងមុខវិជ្ជាសិក្សា។

ការរៀបរាប់ឈ្មោះជំនាញជាច្រើនដែលមានការពាក់ព័ន្ធនឹងថាមពលនុយក្លេអ៊ែរគឺជារឿងចាំបាច់ ប៉ុន្តែប្រសិនបើខ្វះខាតការផ្តោតអារម្មណ៍ទៅលើបណ្តាជំនាញស្នូលដូចជាបច្ចេកវិទ្យានុយក្លេអ៊ែរ (Nuclear Engineering) នោះគឺអាចនាំទៅដល់ការបំបែកបំបាក់ប្រភពធនធាន។

«បណ្តាជំនាញដូចជាអគ្គិសនី មេកានិច គីមីវិទ្យាបណ្តាសាលានៅតែលោតផ្លោះធ្វើការបណ្តុះបណ្តាលយ៉ាងល្អណាស់។ អ្វីដែលយើងខ្វះខាតគឺមនុស្សដែលយល់ដឹងស៊ីជម្រៅអំពីបេះដូងរបស់រោងចក្រ ពោលគឺឡេអ៊ែរប្រតិកម្មនុយក្លេអ៊ែរ» លោក Thanh បានមានប្រសាសន៍។

យោងតាមបណ្តាអ្នកជំនាញការ មុនពេលកសាងកម្មវិធីបណ្តុះបណ្តាល គឺត្រូវការកំណត់ឱ្យបានច្បាស់លាស់ថាតើរោងចក្រត្រូវការបណ្តាតំណែងការងារណាខ្លះ តំណែងនីមួយៗត្រូវការសមត្ថភាពអ្វី ចំនួនប៉ុន្មាន? តម្រូវការប្រចាំឆ្នាំយ៉ាងដូចម្តេច? មុខសញ្ញាប្រើប្រាស់ក្រោយពេលបញ្ចប់ការសិក្សារួមមានបណ្តាអង្គភាពណាខ្លះ?

បណ្ឌិត Le Chi Dung បានចាត់ទុកថាការបណ្តុះបណ្តាលគឺបញ្ចេញប្រសិទ្ធភាពបានតែនៅពេលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនិងតម្រូវការជាក់ស្តែងនៃកម្មវិធីថាមពលនុយក្លេអ៊ែរប៉ុណ្ណោះ។

ត្រូវការ «ខួរក្បាល» មួយដើម្បីសម្របសម្រួលធនធានមនុស្សថាមពលនុយក្លេអ៊ែរ

អនុសាសន៍ដ៏មានសារៈសំខាន់មួយត្រូវបានបណ្តាអ្នកជំនាញការដាក់ចេញគឺត្រូវការស្រាវជ្រាវកសាងអង្គការសម្របសម្រួលកម្មវិធីថាមពលនុយក្លេអ៊ែរជាតិ (NEPIO - Nuclear Energy Programme Implementation Organization) ឱ្យបានឆាប់រហ័ស ទៅតាមការណែនាំរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)។

យោងតាមបណ្ឌិត Le Chi Dung អង្គការ NEPIO អាចដើរតួនាទីជា «ខួរក្បាល» សម្របសម្រួលកម្មវិធីថាមពលនុយក្លេអ៊ែរ ក្នុងនោះរួមមានទាំងយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សរយៈពេលវែងផងដែរ។

ថាមពលនុយក្លេអ៊ែរមានវដ្តជីវិតរោងចក្រអូសបន្លាយពេលរាប់សិបឆ្នាំ សូម្បីតែរាប់រយឆ្នាំក៏មានដែរ ប្រសិនបើគិតទាំងដំណើរការរៀបចំ ដំណើរការប្រតិបត្តិការ ការលើកកម្ពស់ព្រមទាំងការគ្រប់គ្រងនៅពេលក្រោយ។ ហេតុដូច្នេះហើយ យុទ្ធសាស្ត្រធនធានមនុស្សក៏ត្រូវតែបានកសាងឡើងជាមួយនិងចក្ខុវិស័យដែលសមស្របគ្នា។

ប្រសិនបើមិនមានយន្តការសម្របសម្រួលរួមគ្នាមួយរវាងស្ថាប័នគ្រប់គ្រង មូលដ្ឋានបណ្តុះបណ្តាល វិទ្យាស្ថានស្រាវជ្រាវនិងសហគ្រាសដំណើរការប្រតិបត្តិការនោះទេ គ្រោះថ្នាក់នៃការបណ្តុះបណ្តាលមិនត្រឹមត្រូវតាមតម្រូវការគឺជារឿងដែលអាចកើតមានឡើងបាន។

ថាមពលនុយក្លេអ៊ែរមិនអាចអភិវឌ្ឍន៍បានឡើយដោយបណ្តាវគ្គបណ្តុះបណ្តាលរយៈពេលខ្លីឬក៏របៀបធ្វើតាមចលនា។

យោងតាមបណ្តាអ្នកជំនាញការ វៀតណាមត្រូវការផ្តោតប្រភពធនធានសម្រាប់មូលដ្ឋានបណ្តុះបណ្តាលគន្លឹះមួយចំនួន កសាងកម្មវិធីបច្ចេកវិទ្យានុយក្លេអ៊ែរទៅតាមស្តង់ដារអន្តរជាតិ ទន្ទឹមនឹងនោះគឺមានគោលនយោបាយរឹងមាំគ្រប់គ្រាន់ដើម្បីទាក់ទាញព្រមទាំងរក្សាជើងធនធានមនុស្សដែលមានគុណភាពខ្ពស់។

បណ្ឌិត Tran Chi Thanh បានចាត់ទុកថា ប្រជាជនវៀតណាមមានសមត្ថភាពពេញលេញក្នុងការធ្វើជាម្ចាស់លើរាល់បញ្ហាបច្ចេកទេសនិងសុវត្ថិភាពនៃថាមពលនុយក្លេអ៊ែរ។ បញ្ហាដ៏មានសារៈសំខាន់គឺត្រូវការមានរបៀបវារៈបណ្តុះបណ្តាលមួយដ៏ត្រឹមត្រូវទិសដៅ។

ពីព្រោះនៅពីក្រោយរោងចក្រថាមពលនុយក្លេអ៊ែរមួយ គឺមិនត្រឹមតែជាបណ្តាឧបករណ៍បច្ចេកវិទ្យាខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែគឺជារាល់មនុស្សដែលមានសមត្ថភាពគ្រប់គ្រាន់ដើម្បីដំណើរការប្រតិបត្តិការប្រកបដោយសុវត្ថិភាព មានប្រសិទ្ធភាពក្នុងរយៈពេលជាច្រើនទសវត្សរ៍។

ហើយនោះជារឿងពិតប្រាកដដែលជាគ្រឹះស្ថានដ៏មានសារៈសំខាន់បំផុតដើម្បីឱ្យវៀតណាមដាក់ឱ្យដំណើរការអនុវត្តកម្មវិធីថាមពលនុយក្លេអ៊ែរបានជោគជ័យព្រមទាំងធ្វើជាម្ចាស់លើវិស័យឧស្សាហកម្មដ៏ពិសេសមួយ៕

វៀតណាមបន្តរួមចំណែកក្នុងការលុបបំបាត់នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ វៀតណាមបន្តរួមចំណែកក្នុងការលុបបំបាត់នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ

យុគសម័យ - គោលជំហរដោយឥតងាករេរបស់វៀតណាមគឺគាំទ្រសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍នៅឧបទ្វីបកូរ៉េ; គាំទ្រភាគីដែលបង្ហាញសុច្ឆន្ទៈក្នុងការលើកកម្ពស់កិច្ចសន្ទនា និងការខិតខំប្រឹងប្រែងសម្រាប់គោលដៅនៃការរំសាយអាវុធនុយក្លេអ៊ែរ និងការកសាងសន្តិភាពយូរអង្វែងនៅលើឧបទ្វីបកូរ៉េ។ ដោយឈរលើស្មារតីនោះ ក៏ដូចជាជាប្រទេសដែលមានទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយកូរ៉េខាងជើង និងជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយកូរ៉េខាងត្បូង វៀតណាមបាននិងកំពុងបន្តរួមចំណែកក្នុងដំណើរការជំរុញកិច្ចសហប្រតិបត្តិការ និងការផ្សះផ្សានៅឧបទ្វីបកូរ៉េ។ សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក។

វៀតណាមលើកពង្រីកតួនាទីដឹកនាំរបស់ខ្លួនក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ថយកំហិតការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ វៀតណាមលើកពង្រីកតួនាទីដឹកនាំរបស់ខ្លួនក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ថយកំហិតការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ

យុគសម័យ - ចាប់ពីថ្ងៃទី ២-៣ ខែមិថុនា គណៈកម្មាធិការរៀបចំនៃអង្គការសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ (CTBTO) បានបើកកិច្ចប្រជុំលើកទី ៦១ នៃក្រុមការងារគោលនយោបាយ និងច្បាប់ (ក្រុមការងារ A)។

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
ថាមពលនុយក្លេអ៊ែរ៖ មិនត្រឹមតែជាការសាងសង់រោងចក្រអគ្គិសនីមួយប៉ុណ្ណោះទេ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង