Trending now

រុស្ស៊ីបញ្ចេញនាវាមុជទឹកថ្មី ដើរដោយថាមពលនុយក្លេអ៊ែរ ដែលនឹងត្រូវដាក់ឲ្យដំណើរការ នៅឆ្នាំក្រោយ

20:44 | 26/12/2019

យោធារុស្ស៊ីទើបតែបានបញ្ចេញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរថ្មីមួយគ្រឿង ដោយនាវានោះត្រូវគេរំពឹងថានឹងចាប់ផ្តើម ធ្វើ ប្រតិបត្តិការឲ្យកងទ័ពជើងទឹករុស្ស៊ីនៅឆ្នាំ២០២០។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន RT នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០១៩។

រុស្ស៊ីបញ្ចេញនាវាមុជទឹកថ្មី ដើរដោយថាមពលនុយក្លេអ៊ែរ ដែលនឹងត្រូវដាក់ឲ្យដំណើរការ នៅឆ្នាំក្រោយ។

កម្មវិធីមួយត្រូវបានរៀបចំឡើងកាលពីថ្ងៃពុធសប្តាហ៍នេះ នៅរោងចក្រផលិតនាវា Sevmash ក្នុងទីក្រុង Severodvinsk ភាគពាយ័ព្យប្រទេស រុស្ស៊ី ដើម្បីបញ្ចេញនាវាមុជទឹកលំដាប់ Yasen-M មួយគ្រឿងថ្មីចូលទៅក្នុងផ្ទៃទឹក។ យ៉ាងណាមិញ ឃ្លីបវីដេអូបង្ហាញពីសកម្មភាពក្នុងកម្មវិធី មិនបានបង្ហាញអ្វីច្រើនអំពីនាវាមុជទឹកនោះឡើយ ព្រោះវាកំពុងបន្តស្ថិតក្រោមការរក្សាការសម្ងាត់នៅឡើយ។

នាវាមុជទឹកខាងលើមានឈ្មោះថា Novosibirsk គឺជានាវាមុជទឹកលំដាប់ Yasen-M គ្រឿងទី២ ដោយមួយគ្រឿងដំបូងមានឈ្មោះថា Kazan។ នាវាមុជទឹក Kazan កំពុងបន្តស្ថិតក្រោមការធ្វើតេស្តនៅក្នុងផ្ទៃទឹកនៅឡើយ ហើយត្រូវគេរំពឹងថា នឹងចាប់ផ្តើមធ្វើប្រតិបត្តិការជាផ្លូវការឲ្យ កងទ័ពជើងទឹករុស្ស៊ីនៅក្នុងឆ្នាំ២០២០ ដូច Novosibirsk ដែរ។ ដោយឡែក នាវាលំដាប់ Novosibirsk ចំនួន៤គ្រឿងទៀត កំពុងស្ថិតក្រោម ការសាងសង់ ហើយក្នុងនោះ២គ្រឿងត្រូវគេរំពឹងថា នឹងត្រូវបញ្ចេញទៅដាក់ក្នុងផ្ទៃទឹកនៅឆ្នាំក្រោយ។

គួរជម្រាបថា នាវាមុជទឹកលំដាប់ Yasen-M ត្រូវគេជឿជាក់ថា មានសមត្ថភាពប្រើប្រាស់មីស៊ីលគ្រប់ប្រភេទរុស្ស៊ី ដែលបាញ់ចេញពីផ្ទៃទឹក រួមមានដូចជាមីស៊ីលពហុមុខងារ Kalibr, មីស៊ីលប្រឆាំងនាវា Onik, ពួកមីស៊ីលរត់ក្រោមទឹកដែលមានទំហំ៥៣៣មីលីម៉ែត្រ និងសូម្បីតែ មីស៊ីលលឿនលឿនជាងសំឡេង Zircon ជាដើម៕

(ប្រភពព័ត៌មាន: freshnews)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
ថាមពលនុយក្លេអ៊ែរ៖ មិនត្រឹមតែជាការសាងសង់រោងចក្រអគ្គិសនីមួយប៉ុណ្ណោះទេ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង