យុគសម័យ - អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរមិនត្រឹមតែជាការសាងសង់រោងចក្រអគ្គិសនីមួយប៉ុណ្ណោះទេ ប៉ុន្តែគឺជាដំណើរការស្ថាបនាប្រព័ន្ធអេកូឡូស៊ីទាំងមូលរួមមានស្ថាប័ន បទប្បញ្ញត្តិគតិយុត្ត ប្រភពធនធានមនុស្ស មូលដ្ឋានស្រាវជ្រាវ សាកលវិទ្យាល័យនិងសហគ្រាសដែលមានសមត្ថភាពគ្រប់គ្រាន់ដើម្បីចូលរួមក្នុងខ្សែច្រវាក់តម្លៃ។ ជាមួយនិងវៀតណាម គោលដៅឆ្ពោះទៅរកមិនត្រឹមតែជាការដាក់ឱ្យដំណើរការប្រតិបត្តិការបណ្តាតូភូថាមពលនុយក្លេអ៊ែរដំបូងបង្អស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱ្យមានវិស័យឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ពីមួយជំហានទៅមួយជំហាន ព្រមទាំងលើកកម្ពស់សមត្ថភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិទៀតផង។
| អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន ថាមពលនុយក្លេអ៊ែរ៖ មិនត្រឹមតែជាការសាងសង់រោងចក្រអគ្គិសនីមួយប៉ុណ្ណោះទេ |
ធ្វើជាម្ចាស់មិនមែនមានន័យថាធ្វើអ្វីៗគ្រប់យ៉ាងដោយខ្លួនឯងនោះឡើយ
នៅពេលកំណត់គោលដៅធ្វើជាម្ចាស់លើបច្ចេកវិទ្យាថាមពលនុយក្លេអ៊ែរ សំណួរមួយក្នុងចំណោមសំណួរទាំងឡាយដែលទទួលបានការយកចិត្តទុកដាក់គឺថាតើវៀតណាមអាចធ្វើការរចនា ផលិតព្រមទាំងសាងសង់ដោយខ្លួនឯងទាំងស្រុងនូវរោងចក្រថាមពលនុយក្លេអ៊ែរមួយបានដែរឬទេ។
យោងតាមបណ្តាអ្នកជំនាញការ នេះមិនមែនជាគំរូនៃការឈានចូលទៅជិតដែលបណ្តាប្រទេសអភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរបានជោគជ័យជ្រើសរើសយកមកអនុវត្តនោះឡើយ។
សូម្បីតែបណ្តាប្រទេសដែលមានវិស័យឧស្សាហកម្មនុយក្លេអ៊ែរអភិវឌ្ឍន៍ឈានមុខគេលើពិភពលោកក៏ដោយក៏នៅតែចូលរួមយ៉ាងជ្រៅនៅក្នុងបណ្តាញសហប្រតិបត្តិការអន្តរជាតិ ចាប់តាំងពីការរចនាបច្ចេកវិទ្យា ការផ្គត់ផ្គង់ប្រភពឥន្ធនៈ ការផលិតឧបករណ៍ សេវាកម្មបច្ចេកទេសរហូតដល់ការកសាងស្តង់ដារសុវត្ថិភាពព្រមទាំងការវាយតម្លៃបច្ចេកវិទ្យា។
ហេតុដូច្នេះហើយ ធ្វើជាម្ចាស់លើថាមពលនុយក្លេអ៊ែរមិនមែនមានន័យថាផលិតដោយខ្លួនឯងនូវរាល់សមាសភាគទាំងអស់នៃរោងចក្រមួយនោះទេ ប៉ុន្តែគឺមានសមត្ថភាពគ្រប់គ្រាន់ដើម្បីជ្រើសរើសបច្ចេកវិទ្យាដែលសមស្រប ទទួលព្រមទាំងធ្វើជាម្ចាស់លើដំណើរការផ្ទេរប្រគល់ ត្រួតពិនិត្យគុណភាព ដំណើរការប្រតិបត្តិការប្រកបដោយសុវត្ថិភាពនិងអភិវឌ្ឍន៍សមត្ថភាពផ្ទៃក្នុងពីមួយជំហានទៅមួយជំហាន។
![]() |
| ទិដ្ឋភាពទូទៅនៃវិទ្យាស្ថានស្រាវជ្រាវនុយក្លេអ៊ែរ Da Lat។ |
យោងតាមវិទ្យាស្ថានធិការនៃវិទ្យាស្ថានថាមពលបរមាណូវៀតណាម Tran Chi Thanh ថាមពលនុយក្លេអ៊ែរគឺជាវិស័យឧស្សាហកម្មដែលមានវដ្តជីវិតអូសបន្លាយពេលយ៉ាងវែង ព្រមទាំងទាមទារនូវដំណើរការសន្សំសំចៃជាបន្តបន្ទាប់អំពីចំណេះដឹង បទពិសោធន៍និងជួរអ្នកជំនាញការ។ ហេតុដូច្នេះហើយ សមត្ថភាពធ្វើជាម្ចាស់លើបច្ចេកវិទ្យាគឺត្រូវការកសាងឡើងពីមួយជំហានទៅមួយជំហាន ជំនួសឱ្យការដេញតាមគោលដៅធ្វើជាតូបនីយកម្មក្នុងស្រុកដោយគ្រប់តម្លៃទាំងអស់។
មិនត្រូវប្រញាប់ប្រញាល់ជាមួយនិងបច្ចេកវិទ្យាថ្មីឡើយ
បញ្ហាដ៏មានសារៈសំខាន់មួយនៅក្នុងការអភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរគឺការជ្រើសរើសបច្ចេកវិទ្យា។ នៅក្នុងបរិបទដែលប្រទេសជាច្រើនកំពុងមានការយកចិត្តទុកដាក់ដល់ឡេអ៊ែរប្រតិកម្មម៉ូឌុលតូច (SMR) នោះ វៀតណាមក៏ត្រូវការស្រាវជ្រាវព្រមទាំងវាយតម្លៃលើនិន្នាការនេះផងដែរ។
ទោះជាយ៉ាងណាក៏ដោយ បណ្តាអ្នកជំនាញការចាត់ទុកថាការជ្រើសរើសបច្ចេកវិទ្យាត្រូវតែផ្អែកលើបណ្តាលក្ខណវិនិច្ឆ័យគ្រប់ជ្រុងជ្រោយ មិនមែនគ្រាន់តែផ្អែកលើកត្តាថ្មីឬក៏ទំនើបនោះឡើយ។
SMR កំពុងត្រូវបានប្រទេសជាច្រើនស្រាវជ្រាវនិងអភិវឌ្ឍន៍ ប៉ុន្តែទម្រង់រចនាមួយចំនួនគឺនៅតែស្ថិតនៅក្នុងដំណើរការបង្កើនភាពល្អឥតខ្ចោះ ការបង្ហាញសាកល្បងឬក៏ការរៀបចំដាក់ឱ្យដំណើរការអនុវត្ត ពោលគឺមិនទាន់មានបទពិសោធន៍ដំណើរការប្រតិបត្តិការពាណិជ្ជកម្មច្រើននៅក្នុងទ្រង់ទ្រាយធំទូលាយឡើយ។
យោងតាមបណ្ឌិត Tran Chi Thanh ក្រៅពីរាល់តម្រូវការអំពីការរចនាសុវត្ថិភាពនោះ SMR នៅតែត្រូវការត្រូវបានវាយតម្លៃនៅលើទិដ្ឋភាពជាច្រើនដូចជាការជ្រើសរើសទីតាំង ប្រសិទ្ធភាពសេដ្ឋកិច្ច ប្រភពផ្គត់ផ្គង់ឥន្ធនៈ ក៏ដូចជាដំណោះស្រាយគ្រប់គ្រងឥន្ធនៈក្រោយពេលប្រើប្រាស់។
ក្នុងពេលជាមួយគ្នានោះដែរ បណ្តាបច្ចេកវិទ្យាឡេអ៊ែរប្រតិកម្មជំនាន់ III+ នាពេលបច្ចុប្បន្នគឺមានកម្រិតបង្កើនភាពល្អឥតខ្ចោះខ្ពស់ជាង ត្រូវបានដាក់ឱ្យដំណើរការអនុវត្តនៅតាមប្រទេសជាច្រើនព្រមទាំងមានបទពិសោធន៍ដំណើរការប្រតិបត្តិការជាក់ស្តែងជាច្រើន។
ហេតុដូច្នេះហើយ ការជ្រើសរើសបច្ចេកវិទ្យាថាមពលនុយក្លេអ៊ែរគឺត្រូវការផ្អែកលើតុល្យភាពរវាងតម្រូវការសុវត្ថិភាព ប្រសិទ្ធភាពសេដ្ឋកិច្ច សមត្ថភាពដាក់ឱ្យដំណើរការអនុវត្ត សមត្ថភាពទទួលយកបច្ចេកវិទ្យានិងលក្ខខណ្ឌជាក់ស្តែងរបស់វៀតណាម។
បទប្បញ្ញត្តិគតិយុត្តឯករាជ្យគឺជាគ្រឹះស្ថានធានាសុវត្ថិភាព
ប្រសិនបើបច្ចេកវិទ្យាត្រូវបានមើលឃើញដូចជា «បេះដូង» របស់រោងចក្រថាមពលនុយក្លេអ៊ែរនោះ ប្រព័ន្ធបទប្បញ្ញត្តិគតិយុត្តនុយក្លេអ៊ែរគឺពិតប្រាកដជា «របងការពារ» ធានារាល់សកម្មភាពទាំងឡាយត្រូវបានដាក់ឱ្យដំណើរការអនុវត្តទៅតាមរាល់តម្រូវការសុវត្ថិភាពយ៉ាងតឹងរ៉ឹងបំផុត។
បទពិសោធន៍អន្តរជាតិបានបង្ហាញឱ្យឃើញថា បណ្តាប្រទេសអភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរប្រកបដោយចីរភាពសុទ្ធតែសាងសង់បាននូវស្ថាប័នបទប្បញ្ញត្តិគតិយុត្តដែលមានសមត្ថភាពជំនាញការគ្រប់គ្រាន់ព្រមទាំងលក្ខណៈឯករាជ្យនៅក្នុងសកម្មភាព។
នេះគឺជាស្ថាប័នដែលអនុវត្តមុខងារត្រួតពិនិត្យនិងវាយតម្លៃ ការផ្តល់អាជ្ញាប័ណ្ណព្រមទាំងការត្រួតពិនិត្យដំណើរការទាំងមូលនៃការដាក់ឱ្យដំណើរការអនុវត្តគម្រោងទៅតាមបណ្តាស្តង់ដារសុវត្ថិភាពអន្តរជាតិ ក្នុងនោះមានបណ្តាអនុសាសន៍និងការណែនាំរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)។
![]() |
| បណ្តាវិស្វករធ្វើការនៅឡេអ៊ែរប្រតិកម្មស្រាវជ្រាវ Da Lat។ |
តួនាទីរបស់ស្ថាប័នបទប្បញ្ញត្តិគតិយុត្តមិនមែនជាការជំរុញវឌ្ឍនភាពនៃគម្រោងនោះទេ ប៉ុន្តែគឺជាការធានារាល់ការសម្រេចចិត្តទាំងឡាយដែលពាក់ព័ន្ធនឹងថាមពលនុយក្លេអ៊ែរសុទ្ធតែដាក់សុវត្ថិភាពឡើងលើជួរមុខគេ។
ដើម្បីឱ្យរោងចក្រថាមពលនុយក្លេអ៊ែរមួយត្រូវបានផ្តល់អាជ្ញាប័ណ្ណដំណើរការប្រតិបត្តិការ គម្រោងគឺត្រូវតែឆ្លងកាត់ដំណើរការវាយតម្លៃយ៉ាងតឹងរ៉ឹងបំផុត ចាប់តាំងពីការអង្កេតស្រាវជ្រាវទីតាំង លក្ខខណ្ឌភូមិសាស្ត្រ ឧតុនិយម ជលសាស្ត្រ របាយការណ៍វិភាគសុវត្ថិភាព ការវាយតម្លៃផលប៉ះពាល់បរិស្ថានរហូតដល់ការត្រួតពិនិត្យនិងការធ្វើតេស្តសាកល្បងបណ្តាប្រព័ន្ធបច្ចេកទេស។
ដំណើរការនេះគឺអាចអូសបន្លាយពេលច្រើនឆ្នាំ ប៉ុន្តែគឺជាលក្ខខណ្ឌជាមុនដើម្បីធានារោងចក្រដំណើរការប្រតិបត្តិការប្រកបដោយសុវត្ថិភាពនៅក្នុងទូទាំងវដ្តជីវិត។
ធ្វើជាតូបនីយកម្មក្នុងស្រុកត្រូវតែផ្សារភ្ជាប់ជាមួយនិងសមត្ថភាពជាក់ស្តែង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរក៏បើកចេញនូវឱកាសដើម្បីឱ្យបណ្តាសហគ្រាសក្នុងស្រុកចូលរួមយ៉ាងជ្រៅជាងមុនទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់នៃវិស័យឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់។
យោងតាមបណ្តាអ្នកជំនាញការ វៀតណាមអាចចូលរួមពីមួយជំហានទៅមួយជំហានទៅក្នុងបណ្តាវិស័យដែលសមស្របដូចជាមេកានិចផលិត គ្រឿងបង្កុំដែកថែប ការសាងសង់ ការត្រួតពិនិត្យស្វ័យប្រវត្ត សម្ភារៈ ការពិនិត្យផ្ទៀងផ្ទាត់ការអនុវត្ត ការថែទាំព្រមទាំងការផ្គត់ផ្គង់បណ្តាសេវាកម្មបច្ចេកទេស។
ទោះជាយ៉ាងណាក៏ដោយ ធ្វើជាតូបនីយកម្មក្នុងស្រុកនៅក្នុងវិស័យនុយក្លេអ៊ែរគឺមិនអាចកំណត់គោលដៅទៅតាមអត្រាភាគរយសាមញ្ញនោះឡើយ ប៉ុន្តែត្រូវតែផ្សារភ្ជាប់ជាមួយនិងសមត្ថភាពឆ្លើយតបបាននូវបណ្តាស្តង់ដារគុណភាពនិងសុវត្ថិភាពយ៉ាងម៉ឺងម៉ាត់បំផុត។
![]() |
| ខាងក្នុងសំបកការពារឡេអ៊ែរប្រតិកម្មនៃតូភូទី ៧ នៅរោងចក្រថាមពលនុយក្លេអ៊ែរ Kashiwazaki-Kariwa នៅ Kashiwazaki ខេត្ត Niigata (ប្រទេសជប៉ុន) នាថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៤។ |
លុះត្រាតែបណ្តាសហគ្រាសក្នុងស្រុកមានសមត្ថភាពគ្រប់គ្រាន់ក្នុងការឆ្លើយតបបាននូវរាល់តម្រូវការអន្តរជាតិ ទើបការចូលរួមក្នុងខ្សែច្រវាក់តម្លៃនៃវិស័យឧស្សាហកម្មនុយក្លេអ៊ែរអាចសម្រេចបាននូវលក្ខណៈចីរភាពពិតប្រាកដ ព្រមទាំងបង្កើតកម្លាំងចលករលើកកម្ពស់សមត្ថភាពឧស្សាហកម្មជាតិទៀតផង។
ថាមពលនុយក្លេអ៊ែរមិនត្រឹមតែជារឿងរ៉ាវសាងសង់បន្ថែមនូវប្រភពបញ្ចេញអគ្គិសនីមួយសម្រាប់ប្រព័ន្ធថាមពលជាតិប៉ុណ្ណោះទេ។ នោះគឺជាដំណើរការកសាងសមត្ថភាពជាតិនៅក្នុងវិស័យបច្ចេកវិទ្យាដ៏ពិសេសមួយ ដែលជាកន្លែងរាល់ការសម្រេចចិត្តនាថ្ងៃនេះនឹងជះឥទ្ធិពលដល់មនុស្សជាច្រើនជំនាន់នាពេលអនាគត។
ដើម្បីធ្វើជាម្ចាស់លើថាមពលនុយក្លេអ៊ែរ វៀតណាមត្រូវការកសាងប្រព័ន្ធអេកូឡូស៊ីមួយប្រកបដោយភាពស៊ីសង្វាក់គ្នា ក្នុងនោះស្ថាប័នគ្រប់គ្រងរដ្ឋបង្កើនភាពល្អឥតខ្ចោះនៃគោលនយោបាយ ស្ថាប័នបទប្បញ្ញត្តិគតិយុត្តធានាការត្រួតពិនិត្យសុវត្ថិភាព វិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍ព្រមទាំងទទួលយកបច្ចេកវិទ្យា សាកលវិទ្យាល័យបណ្តុះបណ្តាលប្រភពធនធានមនុស្ស សហគ្រាសចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ ហើយរោងចក្រថាមពលនុយក្លេអ៊ែរគឺជាកន្លែងប្រមូលផ្តុំព្រមទាំងដំណើរការប្រតិបត្តិការរាល់សមត្ថភាពទាំងនោះ។
នៅក្នុងប្រព័ន្ធអេកូឡូស៊ីនេះ មនុស្សគឺជាកត្តាមជ្ឈមណ្ឌល ហើយវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាគឺជាកម្លាំងចលករបំប្លែងចំណេះដឹងឱ្យក្លាយទៅជាសមត្ថភាពធ្វើជាម្ចាស់។
ជាងមួយទសវត្សរ៍នៃការរៀបចំសម្រាប់ថាមពលនុយក្លេអ៊ែរមិនមែនជារយៈពេលនៃការរង់ចាំនោះទេ ប៉ុន្តែគឺជាដំណើរការកសាងគ្រឹះស្ថានអំពីស្ថាប័ន បទប្បញ្ញត្តិគតិយុត្ត ប្រភពធនធានមនុស្ស បច្ចេកវិទ្យានិងសមត្ថភាពឧស្សាហកម្ម។
គោលដៅរបស់វៀតណាមមិនត្រឹមតែជាការដាក់ឱ្យដំណើរការប្រតិបត្តិការបណ្តាតូភូថាមពលនុយក្លេអ៊ែរដំបូងបង្អស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱ្យមានវិស័យឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ពីមួយជំហានទៅមួយជំហាន រួមចំណែកធានាសន្តិសុខថាមពល លើកកម្ពស់សមត្ថភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ព្រមទាំងបង្កើតកម្លាំងចលករអភិវឌ្ឍន៍ប្រទេសជាតិនៅក្នុងរយៈពេលជាច្រើនទសវត្សរ៍ខាងមុខទៀតផង៕
យុគសម័យ - ការបិទបញ្ចប់សន្និសីទត្រួតពិនិត្យឡើងវិញនៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរលើកទី ១១ បណ្ដាគណៈប្រតិភូបានវាយតម្លៃថា វៀតណាមបានបំពេញបានយ៉ាងល្អប្រសើរនូវតួនាទីជាប្រធាន ព្រមទាំងកត់សម្គាល់នូវការខិតខំប្រឹងប្រែងរបស់ប្រធាននៅក្នុងការដឹកនាំសន្និសីទ និងការចរចាឯកសារគតិយុត្តតាមទិសដៅពង្រឹងតម្លាភាព ការកែលម្អដំណើរការដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងការបន្សាំខ្លួនទៅនឹងសភាពការណ៍ថ្មី។ |
ក្នុងឱកាសនៃទិវាអន្តរជាតិលុបបំបាត់ទាំងស្រុងអាវុធនុយក្លេអ៊ែរសរុប (២៦ កញ្ញា) មហា សន្និបាតអង្គការសហប្រជាជាតិនាថ្ងៃទី ២៦ កញ្ញា បាន បើកកិច្ចប្រជុំកម្រិតខ្ពស់ ដើម្បីរំលឹកដល់ទិវាអន្តរជាតិ លុបបំបាត់ទាំងស្រុងអាវុធនុយក្លេអ៊ែរនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ |



មតិពីមិត្តអ្នកអាន