នាព្រឹកថ្ងៃទី ២៥ ខែសីហា នៅទីលានហ្វឹកហាត់អាឡាប៊ីណូ ជាយក្រុងមូស្គូ សហព័ន្ធរុស្ស៊ី ក្រុមប្រឹក្សាអាជ្ញាកណ្តាលនៃការប្រកួតកីឡាយោធាអន្ដរជាតិ (Army Games) ឆ្នាំ ២០២១ បានជូនដំណឹងថា ក្រោយការប្រកួតរយៈពេល ៣ ថ្ងៃ ក្រុមប្រកួតនៃកងទ័ពប្រជាជនវៀតណាម បានឈរនៅលំដាប់ទី ៨ ក្នុងចំណោមប្រទេសនិងតំបន់ដែនដីចំនួន ៤៣ ដែលចូលរួមការប្រកួត Army Games 2021។ វិញ្ញាសាប្រកួតចំនួន ៣៤ ត្រូវបានប្រព្រឹត្ដទៅនៅក្នុងប្រទេស និងតំបន់ដែនដីចំនួន ១១ ប្រកបដោយសុវត្ថិភាពនិងដូចតាមផែនការគ្រោងទុក។
![]() |
![]() |
![]() |
ក្រុមវិស្វកម្មកងទ័ពប្រជាជនវៀតណាមមានថ្ងៃប្រកួតយ៉ាងល្អ |
* នាថ្ងៃទី ២៥ សីហា ក្រុមកងទ័ពជើងទឹកប្រជាជនវៀតណាមបានឈរនៅលំដាប់ទី ១ ក្នុងការប្រកួតបាញ់កាំភ្លើងធំ AK 176 នៃវិញ្ញាសាប្រកួត “ពានសមុទ្រ” នៅទីក្រុង Vladivostok សហព័ន្ធរុស្ស៊ីក្នុងក្របខ័ណ្ឌនៃការប្រកួតកីឡាយោធាអន្ដរជាតិឆ្នាំ ២០២១។ ក្រុមម្ចាស់ផ្ទះសហព័ន្ធរុស្ស៊ី និងចិនស្ថិតនៅលំដាប់ទី ២ និងលេខ ៣។
* នៅទីលានហ្វឹកហ្វឺន Tyumen សហព័ន្ធរុស្ស៊ី ក្រុមវិស្វកម្មកងទ័ពប្រជាជនវៀតណាមបានទទួលបានលទ្ធផលល្អក្នុងការប្រកួតវគ្គជម្រុះនៃវិញ្ញាសា “ផ្លូវដំណើរសុវត្ថិភាព” ក្នុងក្របខ័ណ្ឌនៃការប្រកួតកីឡាយោធាអន្ដរជាតិ។ ជាមួយនឹងលទ្ធផលសម្រេចបានក្នុងរយៈពេល ៥១ នាទីនិង ៤០ វិនាទី ក្រុមវិស្វកម្មកងទ័ពប្រជាជនវៀតណាមបានឈានដល់គោលដៅដំបូង ហើយបានចូលវគ្គផ្ដាច់ព្រ័ត្រដែលនឹងប្រព្រឹត្ដទៅនៅព្រឹកថ្ងៃទី ២៩ សីហា ខាងមុខនេះ។
* គួររំលឹកថា នាល្ងាចថ្ងៃទី ២៤ ខែសីហា នៅទីលានហ្វឹកហាត់ Uruche ជាយទីក្រុង Minsk ប្រទេសបេឡារុស បានប្រព្រឹត្ដទៅការប្រកួតតម្រង់ទិសរលកវិទ្យុ។ នៅទីបំផុត ក្រុមបញ្ជូនសារនៃកងទ័ពវៀតណាមឈរនៅលំដាប់ទី ៥ ក្នុងចំណោមក្រុមប្រកួតចំនួន ៩។
* នៅថ្ងៃទី ២៥ ខែសីហា ក្រុមជំនួយវេជ្ជសាស្ដ្រនៃកងទ័ពប្រជាជនវៀតណាមបានឈានចូលថ្ងៃប្រកួតទី ៣ ក្នុងវិញ្ញាសាឆ្លងកាត់វត្ថុរារាំង។ នេះជាវិញ្ញាសាប្រកួតត្រឹមតែគិតពិន្ទុដែលគ្មានដាក់ចំណាត់ថ្នាក់។
* នៅទីលានហ្វឹកហាត់ Korla ស៊ីនជាំង (ចិន) ក្រុមគីមីសាស្ដ្រ កងទ័ពប្រជាជនវៀតណាមបានប្រកួតក្នុងដំណាក់កាលដំបូងនៃវិញ្ញាសា "បរិស្ថានសុវត្ថិភាព" ក្នុងក្របខ័ណ្ឌនៃការប្រកួត Army Games 2021។ យោងតាមលទ្ធផលនៃការចាប់ឆ្នោតជ្រើសរើសក្រុមប្រកួត ក្រុមគីមីសាស្ដ្រលេខ ១ កងទ័ពប្រជាជនវៀតណាមប្រកួតជាមួយក្រុមគីមីសាស្ដ្រចិននៅជុំទី ២។ ក្រុមគីមីសាស្ដ្រលេខ ២ កងទ័ពប្រជាជនវៀតណាមប្រកួតជាមួយក្រុមគីមីសាស្ដ្របេឡារុស្សនៅជុំទី ៤។ នៅក្នុងការប្រកួតចំនួន ២ ជុំ ក្រុមគីមីសាស្ដ្រ កងទ័ពប្រជាជនវៀតណាមបានបញ្ចាប់ការប្រកួតដោយមានលទ្ធផលល្អបង្គួរ។
* នារសៀលថ្ងៃទី ២៥ ខែសីហា នៅរោងល្ខោន Frunze ទីក្រុងមូស្គូ សហព័ន្ធរុស្ស៊ី បានប្រព្រឹត្តទៅការប្រកួតសំដែងសិល្បៈក្នុងក្របខ័ណ្ឌនៃការប្រកួត Army Games 2021។ នៅក្នុងការប្រកួតរាំរបាំ ក្រុមវប្បធម៌និងសិល្បៈនៃកងទ័ពប្រជាជន វៀតណាមបានឈរនៅលំដាប់ទី ៤ ក្នុងចំណោមប្រទេសចំនួន ១៣។
* នៅថ្ងៃទី ២៥ ខែសីហា ជាមួយនឹងវិញ្ញាសា “កំណត់ azimuth (អាហ្សីមុត) ក្រុមមេរីឌៀននៃកងទ័ពប្រជាជនវៀតណាមឈរនៅលំដាប់ទី ២ ក្រោយក្រុមប្រទេសម្ចាស់ផ្ទះរុស្ស៊ី និងឈរលើក្រុមមកពីប្រទេសអុីរ៉ង់ បេឡារុស ចិននិងឡាវ៕
kh.qdnd.vn
មតិពីមិត្តអ្នកអាន