នៅថ្ងៃទី ៣១ ខែសីហា ការប្រកួតកីឡាយោធាអន្ដរជាតិឆ្នាំ ២០២១ បានបន្តប្រព្រឹត្តទៅនៅប្រទេសចិន អ៊ូសបេគីស្ថាន ជាពិសេសនៅប្រទេសវៀតណាម។ គួរកត់សម្គាល់ថា ក្រុមចុងភៅនៃកងទ័ពប្រជាជនវៀតណាមបានបញ្ចប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដោយបានយកឈ្នះរង្វាន់ទី ៣ រួមជាមួយក្រុមបេឡារុស។
![]() |
![]() |
![]() |
ក្រុមគីមីសាស្ដ្រនៃកងទ័ពប្រជាជនវៀតណាមប្រកួតខ្លឹមសារចុងក្រោយនៃវិញ្ញាសា “បរិស្ថានសុវត្ថិភាព”។ (រុបថត៖ qdnd) |
ក្រុមចុងភៅបានយកឈ្នះរង្វាន់ទី ៣
នៅថ្ងៃទី ៣១ ខែសីហា ក្រុមចុងភៅនៃកងទ័ពប្រជាជនវៀតណាមបានបញ្ចប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រក្នុងវិញ្ញាសា “ធ្វើនំតាមរូបមន្ត”។ លទ្ធផលចុងក្រោយនៃការប្រកួតនេះ ក្រុមចុងភៅនៃប្រទេសអ៊ូបេគីស្ថាន ឈរនៅលំដាប់ទី១ ក្រុមចុងភៅនៃប្រទេសរុស្ស៊ី ឈរនៅលំដាប់ទី ២ និងក្រុមចុងភៅនៃកងទ័ពប្រជាជនវៀតណាម និងបេឡារុសឈរនៅលំដាប់ទី៣។
- នៅថ្ងៃដដែល ក្រុមជំនួយផ្នែកវេជ្ជសាស្ដ្រយោធានៃកងទ័ពប្រជាជនវៀតណាមបានបញ្ចប់ខ្លឹមសារប្រកួតចុងក្រោយ។ ក្រុមជំនួយផ្នែកវេជ្ជសាស្ដ្រយោធានៃប្រទេសអ៊ូបេគីស្ថាន ឈរនៅលំដាប់ទី១, ក្រុមជំនួយផ្នែកវេជ្ជសាស្ដ្រយោធារុស្ស៊ីឈរនៅលំដាប់ទី២, និងក្រុមជំនួយផ្នែកវេជ្ជសាស្ដ្រយោធាចិន ឈរនៅលំដាប់ទី៣, និងក្រុមជំនួយផ្នែកវេជ្ជសាស្ដ្រយោធាវៀតណាមឈរនៅលំដាប់ទី ៤។
- ក្រុមគីមីសាស្ដ្រនៃកងទ័ពប្រជាជនវៀតណាមកំពុងរង់ចាំលទ្ធផលប្រកួត នៅថ្ងៃទី ៣១ ខែសីហា នៅទីលាន Korla ស៊ីនជាំង ប្រទេសចិន ក្រុមគីមីសាស្ដ្រនៃកងទ័ពប្រជាជនវៀតណាមបានចូលរួមការប្រកួតជំនួយកម្លាំង។ នេះគឺជាខ្លឹមសារទី ៣ និងជាខ្លឹមសារចុងក្រោយនៃការប្រកួតវិញ្ញាសា “បរិស្ថានសុវត្ថិភាព” ក្នុងក្របខ័ណ្ឌនៃការប្រកួត Army Games 2021។
ក្រុមគីមីសាស្ដ្រនៃកងទ័ពប្រជាជនវៀតណាមបានប្រកួតក្នុងជុំទី ២ ជាមួយក្រុមគីមីសាស្ដ្រនៃកងទ័ពបេឡារុស្ស។ ជាលទ្ធផល ក្រុមគីមីសាស្ត្រកងទ័ពប្រជាជនវៀតណាមឈរនៅលំដាប់ទី៤ ក្រោយក្រុមគីមីសាស្ដ្រនៃប្រទេសរុស្ស៊ី ចិន អ៊ូបេគីស្ថាន។ លទ្ធផលចុងក្រោយនៃវិញ្ញាសា “បរិស្ថានសុវត្ថិភាព” នឹងត្រូវបានគណៈកម្មការរៀបចំប្រកាសនៅថ្ងៃទី ១ ខែកញ្ញា។
![]() |
អ្នកបាញ់ស៊ីបរបស់ក្រុមអ៊ូបេគីស្ថានបានចូលរួមការប្រកួតនៅប្រទេសវៀតណាម |
ការប្រកួតយ៉ាងខ្លាំងក្លាក្នុងវិញ្ញាសា “តំបន់គ្រោះថ្នាក់”
- នាព្រឹកថ្ងៃទី ៣១ ខែសីហា បន្ទាប់ពីពិធីបើកការប្រកួតកីឡាយោធាអន្តរជាតិឆ្នាំ ២០២១ នៅប្រទេសវៀតណាម ក្រុមទាំងឡាយដែលចូលរួមប្រកួតវិញ្ញាសា “តំបន់គ្រោះថ្នាក់” បានឈានចូលការប្រកួតក្នុងដំណាក់កាលទី ១ “ឆ្លងកាត់វត្ថុរារាំង”។
ការចូលរួមប្រកួតក្នុងវិញ្ញាសានេះ មាន ៦ ក្រុមមកពីប្រទេសរុស្ស៊ី ឡាវ បេឡារុស ម៉ាលី និងវៀតណាម (ក្នុងនោះ វៀតណាមមាន ២ ក្រុមចូលរួមការប្រកួតគឺក្រុមទី ១ និងក្រុមទី ៣។ ក្រុមបេឡារុសប្រកួតជាមួយក្រុមម៉ាលី, ក្រុមទី ១ របស់វៀតណាមប្រកួតជាមួយក្រុមឡាវ, ក្រុមរុស្ស៊ី ប្រកួតជាមួយក្រុមទី ២ របស់វៀតណាម ក្នុងវិញ្ញាសា “តំបន់គ្រោះថ្នាក់”។
នៅដំណាក់កាលនេះ កីឡាករត្រូវឆ្លងកាត់វត្ថុរារាំងជាច្រើនដូចជា ការពន្លត់ភ្លើង ឆ្លងកាត់តំបន់មានជាតិគីមីពុល បើកទ្វារចាក់សោ ជួយសង្គ្រោះជនរងគ្រោះ ស្វែករកនិងប្រមូលបំណែកដែក.......។
នាព្រឹកថ្ងៃទី ១ ខែកញ្ញា ក្រុមទាំងអស់នឹងបន្តប្រកួតដំណាក់កាលទី ២ នៃខ្លឹមសារ “ជំនួយកម្លាំង” ដោយមានការប្រកួតរវាងក្រុមឡាវ-ក្រុមវៀតណាមទី ១, ក្រុមបេឡារុស-ក្រុមរុស្ស៊ី, ក្រុមម៉ាលី-ក្រុមវៀតណាមទី ២។
ការប្រកួតទាំងថ្ងៃនិងយប់ក្នុងវិញ្ញាសា “អ្នកបាញ់ស៊ីប”
- នៅថ្ងៃទី ៣១ ខែសីហា កីឡាករមកពីប្រទេសវៀតណាម រុស្ស៊ី បេឡារុស ឡាវ បង់ក្លាដែស វ៉េណេស៊ុយអេឡា និងអ៊ូសបេគីស្ថាន បានចាប់ផ្តើមប្រកួតក្នុងដំណាក់កាលទី ១ ក្នុងវិញ្ញាសា “អ្នកបាញ់ស៊ីប” ក្នុងក្របខណ្ឌនៃការប្រកួត Army Games 2021 នៅវៀតណាម។
នៅដំណាក់កាលទី ១ កីឡាករនៃបណ្ដាក្រុមបានប្រកួតចាប់ពីម៉ោង ៩ ព្រឹកដល់ម៉ោង ១០ យប់នៅថ្ងៃទី ៣១ ខែសីហា។ លទ្ធផលនៃដំណាក់កាលទី ១ នឹងកំណត់ការបែងចែកតារាង ក៏ដូចជាខ្លឹមសារប្រកួតនៅដំណាក់កាលបន្ដបន្ទាប់៕
kh.qdnd.vn
មតិពីមិត្តអ្នកអាន