Trending now

ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភាកម្ពុជាទទួលជួបឯកអគ្គរដ្ឋទូតវៀតណាមដែលមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិ

19:18 | 27/12/2024 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី២៥ ខែធ្នូ នៅរាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភាកម្ពុជា បានទទួលជួបលោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា។

លោកប្រធានរដ្ឋសភាវៀតណាម Tran Thanh Man អញ្ជើញទទួលជួបជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា ប្រធានរដ្ឋវៀតណាមលោក To Lam អញ្ជើញជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ទទួលជួបលោក Nguyen Huy Tang
សម្តេចតេជោ ហ៊ុន សែន ទទួលជួបលោក Nguyen Huy Tang

ថ្លែងមតិក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះលោក Nguyen Huy Tang ដែលបានបញ្ចប់អាណត្តិដោយជោគជ័យ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់លោកឯកអគ្គរដ្ឋទូត ក៏ដូចជាស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាក្នុងការពង្រឹង ពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសវៀតណាមនិងកម្ពុជា។ សម្តេច​តេជោ ហ៊ុន សែន បានសម្តែងនូវក្តីសប្បាយរីករាយ​ចំពោះការអភិវឌ្ឍនៃទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ស្ថិតស្ថេរ និងយូរអង្វែងរវាងប្រទេសទាំងពីរនាពេលកន្លងមកនេះ ហើយវាយតម្លៃខ្ពស់ចំពោះការដែលថា ភាគីទាំងពីររក្សាបាននូវដំណើរទស្សនកិច្ច ជំនួបជាន់ខ្ពស់ និងកិច្ចប្រជុំរវាងក្រសួង ស្ថាប័ន និងមូលដ្ឋាននានានៃប្រទេសទាំងពីរ។

ក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវបំណងថា ប្រទេសទាំងពីរបន្តពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសនីមួយៗ និងដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់និងពិភពលោក។

លោក Nguyen Huy Tang បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកម្ពុជា ដែលតែងតែជួយគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់លោកឯកអគ្គរដ្ឋទូតបំពេញភារកិច្ចរបស់ខ្លួនក្នុងអាណត្តិនៅកម្ពុជា។

ក្នុងឱកាសនេះ លោក Nguyen Huy Tang បានវាយតម្លៃខ្ពស់ចំពោះរាល់សមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យដែលប្រជាជនកម្ពុជាសម្រេចបាន ក្រោមព្រះរាជបូជនីយកិច្ច ប្រកបដោយសុភវិនិច្ឆ័យរបស់ព្រះករុណា ព្រះបរមរតនកោដ្ឋ និងព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា​ណា​ចក្រកម្ពុជា និងការដឹកនាំដ៏ត្រឹមត្រូវរបស់ព្រឹទ្ធសភា រដ្ឋសភានិងក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់រាជរដ្ឋាភិបាលកម្ពុជាដែលមានគណបក្សប្រជាជនជាស្នូលដែលបាននាំមកនូវសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងសន្តិសុខ ព្រមទាំងពង្រឹងនិងពង្រីកការអភិវឌ្ឍសេដ្ឋកិច្ចឱ្យមានការរីកចម្រើនខ្លាំងក្លា។

លោក Nguyen Huy Tang បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍនៃទំនាក់ទំនងមិត្តភាពវៀតណាម-កម្ពុជា ក្នុងរយៈពេល ៥៧ ឆ្នាំកន្លងមក និងមានជំនឿថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនិស្តវៀតណាម ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងកាន់តែអភិវឌ្ឍលើគ្រប់វិស័យ។

ក្នុងឱកាសនេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានបំពាក់គ្រឿង​ឥស្សរិយយសសហមេត្រីថ្នាក់មហាសេនាក្នុងបំណងទទួលស្គាល់ការរួមចំណែកដ៏ធំធេងរបស់លោក Nguyen Huy Tang ក្នុងបុព្វហេតុកសាង និងពូនជ្រំទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រពៃណីរវាងវៀតណាម និងកម្ពុជា៕

លោកប្រធានរដ្ឋសភាវៀតណាម Tran Thanh Man  អញ្ជើញទទួលជួបជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា លោកប្រធានរដ្ឋសភាវៀតណាម Tran Thanh Man អញ្ជើញទទួលជួបជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា

នាព្រឹកថ្ងៃទី ២៦ ខែកក្កដា នៅទីក្រុងហាណូយ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានទទួលជួបជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា មកកាន់ប្រទេសវៀតណាមចូលរួមពិធីគោរពវិញ្ញាណក្ខន្ធលោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម។

ប្រធានរដ្ឋវៀតណាមលោក To Lam អញ្ជើញជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានរដ្ឋវៀតណាមលោក To Lam អញ្ជើញជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នៅរសៀលថ្ងៃទី១២ កក្កដា លោក To Lam ប្រធានរដ្ឋវៀតណាម បានជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភាកម្ពុជា។

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស