Trending now

លោកប្រធានរដ្ឋសភាវៀតណាម Tran Thanh Man អញ្ជើញទទួលជួបជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា

17:18 | 27/07/2024 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី ២៦ ខែកក្កដា នៅទីក្រុងហាណូយ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានទទួលជួបជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា មកកាន់ប្រទេសវៀតណាមចូលរួមពិធីគោរពវិញ្ញាណក្ខន្ធលោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម។

ប្រធានរដ្ឋវៀតណាមលោក​ To Lam ​អញ្ជើញទទួលជួបសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោក Tran Thanh Man ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភាវៀតណាមសម្រាប់អាណត្តិ ២០២១ - ២០២៦
លោកប្រធានរដ្ឋសភាវៀតណាម Tran Thanh Man  អញ្ជើញទទួលជួបជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា
លោកប្រធានរដ្ឋសភាវៀតណាម Tran Thanh Man អញ្ជើញទទួលជួបជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា

តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនវៀតណាម លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះមហាក្សត្រ គណបក្សប្រជាជនកម្ពុជា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នជាច្រើនរបស់កម្ពុជាដែលបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតសម្រាប់បក្ស រដ្ឋ និងប្រជាជនវៀតណាមចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong និងបានបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន មកចូលរួមពិធីគោរពវិញ្ញាណក្ខន្ធ។

លោក Tran Thanh Man អះអាងថា នេះជាការលើកទឹកចិត្តដ៏ធំធេងសម្រាប់បក្ស រដ្ឋ និងប្រជាជនវៀតណាម ហើយទន្ទឹមនឹងនោះបង្ហាញពីមនោសញ្ចេតនាពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន ចំពោះលោកអគ្គលេខាបក្ស Nguyen Phu Trong និងក្រុមគ្រួសារ។

លោក Tran Thanh Man បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការរក្សា និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលថ្មីៗនេះ ក៏ដូចជាគំនិតផ្ដួចផ្ដើមសម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខ ដើម្បីទំនាក់ទំនងវៀតណាម-កម្ពុជាកាន់តែអភិវឌ្ឍន៍ឥតឈប់ឈរ។ លោកប្រធានរដ្ឋសភាវៀតណាម សំដែងការជឿជាក់យ៉ាងមុតមាំថា ថ្នាក់ដឹកនាំជំនាន់ថ្មី ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំកម្ពុជាជើងចាស់ នឹងចូលរួមចំណែកយ៉ាងធំធេងចែមទៀតក្នុងការអភិវឌ្ឍន៍របស់កម្ពុជា និងបន្តលើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងសាមគ្គីភាពជាមួយវៀតណាមឱ្យឈានដល់កម្រិតថ្មី។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញអារម្មណ៍រំជួលចិត្ដខ្លាំងដែលបានចូលរួមពិធីគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ព្រមទាំងផ្ញើសាររំលែកទុក្ខដ៏ក្រៀមក្រំបំផុតរបស់គណបក្សប្រជាជនកម្ពុជា ព្រះមហាក្សត្រ ព្រឹទ្ធសភា រដ្ឋសភា និងប្រជាជនកម្ពុជាសម្រាប់បក្ស រដ្ឋ និងប្រជាជនវៀតណាម។ ដោយចែករំលែកនូវអនុស្សាវរីយ៍ដ៏ជ្រាលជ្រៅជាមួយលោកអគ្គលេខាបក្ស Nguyen Phu Trong កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា អស់រយៈពេលជាងមួយទស្សវត្សរ៍ក្នុងតំណែងជាអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានមានការរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-កម្ពុជា និងជាមេដឹកនាំដែលបានលះបង់ពេញមួយជីវិតដើម្បីសេចក្តីសុខរបស់ប្រជាជន និងពូនជ្រំចំណងសាមគ្គីភាព និងមិត្តភាព ដើម្បីការអភិវឌ្ឍន៍រួមនៃប្រទេសទាំងបីវៀតណាម-ឡាវ-កម្ពុជា៕

លោក Tran Thanh Man ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភាវៀតណាមសម្រាប់អាណត្តិ ២០២១ - ២០២៦ លោក Tran Thanh Man ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភាវៀតណាមសម្រាប់អាណត្តិ ២០២១ - ២០២៦

នារសៀលថ្ងៃទី ២០ ឧសភា ក្នុងក្របខ័ណ្ឌសម័យប្រជុំលើកទី ៧ នៃរដ្ឋសភា វៀតណាមនីតិកាលទី ១៥ បណ្ដាសមាជិករដ្ឋសភាបានបោះឆ្នោតអនុម័តលើសេចក្តី សម្រេចចិត្តអំពីការបោះឆ្នោតជ្រើសតាំងលោក Tran Thanh Man ជាប្រធានរដ្ឋសភា។

លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាមផ្ញើសារលិខិតអបអរសាទរសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាមផ្ញើសារលិខិតអបអរសាទរសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា

នៅថ្ងៃទី ៣ ខែមេសា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភាកម្ពុជានីតិកាលទី ៥ នៅថ្ងៃទី៣ ខែមេសា ក្នុងនាមរដ្ឋសភា ប្រជាជនវៀតណាម និងក្នុងនាមផ្ទាល់ខ្លួន លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានផ្ញើសារលិខិតអបអរសាទរយ៉ាងកក់ក្ដៅបំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល ។

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី