Trending now

ប្រធានរដ្ឋវៀតណាមលោក​ To Lam ​អញ្ជើញទទួលជួបសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា

14:36 | 25/07/2024

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងលោក តូ ឡឹម​ (To Lam) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានសន្យាពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការកម្ពុជា វៀតណាម ក៏ដូចជាកម្ពុជា វៀតណាម ឡាវ។

ប្រធានរដ្ឋវៀតណាមលោក To Lam អញ្ជើញជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាមផ្ញើសារលិខិតអបអរសាទរសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា
ប្រធានរដ្ឋវៀតណាមលោក​ To Lam ​អញ្ជើញទទួលជួបសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា
ប្រធានរដ្ឋវៀតណាមលោក​ To Lam ​អញ្ជើញទទួលជួបសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា

ក្នុងន័យនេះ លោកប្រធានរដ្ឋវៀតណាមបានសន្យាថា នឹងបន្តនូវភារកិច្ចដែលលោកអគ្គលេខាធិការបន្សល់ទុកនូវស្នាដៃនៃការកសាងប្រទេស ក៏ដូចជាការកសាងនូវមិត្តភាព ជាបងប្អូន ជាមិត្តជិតខាងល្អរវាងកម្ពុជា វៀតណាម និងពង្រឹង ពង្រីកបន្ថែមទៀត សម្រាប់មនុស្សជំនាន់ថ្មី។

ការថ្លែងរបស់លោក តូ ឡឹម បានធ្វើឡើងក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសនៃការអញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធសព លោក ង្វៀន ភូជុង អគ្គលេខាធិការមជ្ឈមបក្សកុម្មុយនីស្តវៀតណាម នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម នៅវេលាថ្ងៃត្រង់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងជំនួបដ៏មានសារៈសំខាន់នោះ ភាគីទាំងពីរបានថ្លែងអំណរគុណគ្នាទៅវិញទៅមក ពិសេសលោក តូ ឡឹម បានថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ង្វៀន ភូជុង នាឱកាសនេះ។

លោក តូ ឡឹម បានថ្លែងអំណរគុណថ្វាយ និងជូនចំពោះព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំគ្រប់ស្ថាប័នទាំងអស់ របស់ព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ញើនូវសាររំលែកទុក្ខចំពោះ ការបាត់បង់ ថ្នាក់ដឹកនាំដែលជាមហាបុរសរដ្ឋវៀតណាម និងជាការបាត់បង់របស់ប្រជាជនកម្ពុជាផងដែរ។

នាឱកាសនោះ ភាគីទាំងពីរបានសម្តែង នូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចំពោះការបាត់បង់ នូវធនធានមហាបុរសរដ្ឋនេះ ទាំងបក្សនិងប្រជាជនវៀតណាម។

ទិដ្ឋភាពនៃជំនួប
ទិដ្ឋភាពនៃជំនួប

លោក តូ ឡឹម ក៏បានថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ដែលបានបង្ហាញនូវមនោសញ្ចេតនា ក្នុងការចូលរួមជាគ្រួសារ និងជូនដំណើរជាលើកចុងក្រោយជូនវិញ្ញាណក្ខន្ធ លោក ង្វៀន ភូជុង រហូតដល់ថ្ងៃទី២៦កក្កដា ស្អែកទៀត ដែលនេះបានបង្ហាញឲ្យឃើញថា មិត្តភាពដែលមានជាង ១ទសវត្សរ៍កន្លងទៅ រវាងលោក ង្វៀន ភូជុង ដែលបានធ្វើការជាមួយសម្តេចតេជោ គឺពិតជាមានតម្លៃខ្លាំងណាស់។

សម្តែងការសប្បាយរីករាយចំពោះសមិទ្ធិផលអភិវឌ្ឍន៍ជាបន្តបន្ទាប់ដែលកម្ពុជាសម្រេចបានក្នុងរយៈពេលកន្លងមក រួមទាំងរយៈពេលជិតបួនទស្សវត្ស ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន លោកប្រធាន​រដ្ឋមានជំនឿថាក្រោមការគ្រងរាជសម្បត្តិប្រកបដោយព្រះបញ្ញាញាណរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និង​គោលនយោបាយរបស់កគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជា នឹងបន្តសម្រេចបានសមិទ្ធិផលកាន់តែច្រើនថែមទៀត ហើយតួនាទីរបស់កម្ពុជាកាន់តែខ្លាំងឡើងនៅក្នុងតំបន់ និងពិភពលោក។

អបអរសាទរចំពោះជ័យជំនះដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតនាពេលថ្មីៗនេះ និងសម្តេចតេជោ ហ៊ុន សែន ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភានោះ លោកប្រធានរដ្ឋបានបញ្ជាក់ថា នេះបង្ហាញពីការជឿទុកចិត្ត និងការគាំទ្ររបស់ប្រជាពលរដ្ឋចំពោះសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជន។ លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះមនោសញ្ចេតនាដ៏មានតម្លៃ និងតួនាទីសំខាន់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការរក្សា និងអភិវឌ្ឍទំនាក់ទំនងមិត្តភាពជិតខាង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ក្នុងរយៈពេលកន្លងមក។

សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់លោក To Lam ប្រធានរដ្ឋវៀតណាម មកកាន់ប្រទេសកម្ពុជាក្នុងតួនាទីថ្មី និងអះអាងថា ដំណើរទស្សនកិច្ចរបស់លោក To Lam ប្រធានរដ្ឋវៀតណាម រួមចំណែកពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងភាពជិតស្និទ្ធរវាងប្រទេសទាំងពីរ។ សម្តេចតេជោ ហ៊ុន សែន ជូនពរប្រជាជនវៀតណាមក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមដែលដឹកនាំដោយលោកអគ្គលេខាបក្ស Nguyen Phu Trong នឹងបន្តទទួលបានសមិទ្ធិផលថ្មីៗជាច្រើន ជួយប្រទេសវៀតណាមបន្តអភិវឌ្ឍកាន់តែរឹងមាំ ក្លាយជាខឿនសេដ្ឋកិច្ចសំខាន់លើពិភពលោក និងសម្រេចបានគោលដៅឧស្សាហូបនីយកម្ម និងទំនើបភាវូបនីយកម្មប្រទេសដល់ឆ្នាំ២០៣០ ក្នុងឱកាសគម្រប់ខួប១០០ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម។ សម្តេចតេជោ ហ៊ុន សែន ឲ្យដឹងថា ការអភិវឌ្ឍន៍របស់វៀតណាមក៏នឹងជួយប្រទេសជិតខាងកម្ពុជានិងឡាវអភិវឌ្ឍផងដែរ។

ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលកិច្ចសហប្រតិបត្តិការដែលភាគីទាំងពីរសម្រេចបានក្នុងរយៈពេលថ្មីៗនេះ។ ភាពជឿជាក់ខាងផ្នែកនយោបាយកាន់តែកើនឡើង ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរតែងតែធ្វើទស្សនកិច្ច និងជួបគ្នាជាប្រចាំ។ កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការពារជាតិបានអភិវឌ្ឍយ៉ាងសំខាន់ និងស៊ីជម្រៅ ហើយក្លាយជាសសរស្តម្ភក្នុងទំនាក់ទំនង។ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគកាន់តែមានភាពស្អិតរមួត ដោយមានផលប្រយោជន៍ជាប់ទាក់ទងគ្នា វៀតណាមបន្តជាវិនិយោគិន និងដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា។ ផ្នែកផ្សេងទៀតនៃកិច្ចសហប្រតិបត្តិការដូចជាការអប់រំ វប្បធម៌ ទេសចរណ៍ ... កាន់តែមានភាពសម្បូរបែប។ ជាពិសេស ការផ្លាស់ប្តូរប្រជាជន និងប្រជាជនត្រូវបានដាក់ពង្រាយយ៉ាងទូលំទូលាយ និងក្នុងទម្រង់ថ្មីជាច្រើន ជាពិសេសរវាងខេត្តដែលមានព្រំដែនរួម។ កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម ជាមួយព្រឹទ្ធសភា និងរដ្ឋសភាកម្ពុជាកាន់តែរឹងមាំ រួមចំណែកពង្រឹងទំនាក់ទំនងសហប្រតិបត្តិការតាមបណ្តាញបក្ស និងរដ្ឋាភិបាល។ មេដឹកនាំទាំងពីរបានឯកភាពថា ស្ថិរភាព សន្តិភាព និងការអភិវឌ្ឍន៍របស់ប្រទេសមួយ ក៏ជាផលប្រយោជន៍របស់ប្រទេសមួយទៀតផងដែរ។

ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះការជួយគ្នាទៅវិញទៅមក ចំណងសាមគ្គីភាព និងការលះបង់ជូនចំពោះគ្នាទៅវិញទៅមកក្នុងសម័យតស៊ូរំដោះជាតិកាលពីមុន ក៏ដូចជាការកសាង និងអភិវឌ្ឍន៍ប្រទេសនាពេលបច្ចុប្បន្ន ហើយបញ្ជាក់ថានេះជាការពិតមិនអាចប្រកែកបាន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះជំនួយ និងការលះបង់របស់វៀតណាម ក្នុងការជួយកម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និង​ជួយ​​ឱ្យប្រទេសកម្ពុជារស់រាន​មាន​ជីវិត​ឡើងវិញ។

ក្នុងនាមជាប្រធានរដ្ឋថ្មីរបស់វៀតណាម លោកនឹងបន្តការងារទាំងអស់នោះ ដើម្បីឲ្យការងារទាំងបក្ស និងរដ្ឋនៃប្រទេសទាំងពីរកម្ពុជា វៀតណាម ក៏ដូចជាការងារបក្ស និងរដ្ឋ នៃប្រទេសទាំងបី កម្ពុជា វៀតណាម ឡាវ ឲ្យកាន់តែរឹងមាំយូរអង្វែងតទៅមុខទៀត។ តាមរយៈនេះភាគីទាំងពីរ និងបន្តកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ នៃប្រទេសទាំងពីរ និងអនុវត្តន៍កិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ អនុវត្តន៍ឲ្យកាន់តែមានប្រសិទ្ធភាព ពិសេសលើកិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការទាំងឡាយ ដែលថ្នាក់ដឹកនាំជំនាន់មុនបានបន្សល់ទុក៕

ថ្នាក់​ដឹក​នាំ​បក្ស រដ្ឋវៀតណាមអញ្ជើញ​គោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ថ្នាក់​ដឹក​នាំ​បក្ស រដ្ឋវៀតណាមអញ្ជើញ​គោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

នាព្រឹកថ្ងៃទី២៥ ខែកក្កដា នៅអាគារៀបចំពិធីបុណ្យសពជាតិ (លេខ៥ Tran Thanh Tong ទីក្រុងហាណូយ) គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងក្រុមគ្រួសារ បានរៀបចំយ៉ាងឧឡារិកពិធីគោរពវិញ្ញាណក្ខន្ធលោក Nguyen Phu Trong អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម។

ទង់ជាតិវៀតណាម​បាន​ដាក់​ពាក់​កណ្តាលនៅទីលាន Ba Dinh ដើម្បីរំលែកទុក្ខលោកអគ្គលេខាបក្ស Nguyen Phu Trong ទង់ជាតិវៀតណាម​បាន​ដាក់​ពាក់​កណ្តាលនៅទីលាន Ba Dinh ដើម្បីរំលែកទុក្ខលោកអគ្គលេខាបក្ស Nguyen Phu Trong

នាព្រឹកថ្ងៃទី ២៥ ខែកក្កដា ពិធីដង្ហែទង់ជាតិដាក់​ពាក់​កណ្តាលបានប្រព្រឹត្តទៅយ៉ាងឱឡារិកនៅទីលាន Ba Dinh (ទីក្រុងហាណូយ) ដើម្បីរំលឹកថ្ងៃចាប់ផ្តើមជាផ្លូវការនៃ ទិវាកាន់ទុក្ខជាតិដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធ លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ដែលចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែកក្កដា។

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី