នាព្រឹកថ្ងៃទី២៥ ខែកក្កដា នៅអាគារៀបចំពិធីបុណ្យសពជាតិ (លេខ៥ Tran Thanh Tong ទីក្រុងហាណូយ) គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងក្រុមគ្រួសារ បានរៀបចំយ៉ាងឧឡារិកពិធីគោរពវិញ្ញាណក្ខន្ធលោក Nguyen Phu Trong អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម។
![]() |
ថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាមអញ្ជើញគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong |
ពិធីគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ក៏បានប្រព្រឹត្តទៅនៅសាលប្រជុំ Thong Nhat ទីក្រុងហូជីមិញ និងស្រុកកំណើតរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong នៅឃុំ Dong Hoi ស្រុក Dong Anh ទីក្រុងហាណូយផងដែរ។
ពិធីគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ចាប់ផ្តើមពីម៉ោង ៧៖០០ព្រឹកដល់ម៉ោង ១០៖០០យប់ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ និងចាប់ពីម៉ោង ៧៖០០ព្រឹក ដល់ម៉ោង ១៖០០ រសៀល នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ គណៈកម្មាធិការរៀបចំពិធីបុណ្យសពនឹងបង្កើតលក្ខខណ្ឌអំណោយផលដើម្បីប្រជាជនអញ្ជើញចូលគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ៕
![]() នាព្រឹកថ្ងៃទី ២៥ ខែកក្កដា ពិធីដង្ហែទង់ជាតិដាក់ពាក់កណ្តាលបានប្រព្រឹត្តទៅយ៉ាងឱឡារិកនៅទីលាន Ba Dinh (ទីក្រុងហាណូយ) ដើម្បីរំលឹកថ្ងៃចាប់ផ្តើមជាផ្លូវការនៃ ទិវាកាន់ទុក្ខជាតិដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធ លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ដែលចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែកក្កដា។ |
![]() “ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះភាពសាមញ្ញ ភាពជាបងប្អូនដ៏កក់ក្តៅ ស្នាមញញឹមដ៏ស្មោះស្ម័គ្រ និងលើសពីនេះទៀត ភាពវៃឆ្លាត និងភាពប៉ិនប្រសប់របស់គាត់ក្នុងជីវិតនយោបាយវៀតណាម និងការងារសំខាន់ៗរបស់រដ្ឋសភា អំពីរបៀបដែលប្រទេសជាតិត្រូវពង្រឹងការអភិវឌ្ឍន៍។ ពេលវេលាដ៏ខ្លីនោះជាមួយអគ្គលេខាបក្ស Nguyen Phu Trong នឹងស្ថិតនៅក្នុងចិត្តរបស់ខ្ញុំជានិច្ច”។ |
មតិពីមិត្តអ្នកអាន