Trending now

រាជរដ្ឋាភិបាល នឹងចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ជូនពលរដ្ឋគ្រប់ៗគ្នា

09:51 | 30/08/2021 ហេង វុធ្ធី

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រាប់ប្រជាពលរដ្ឋថា កុំបារម្ភ រាជរដ្ឋាភិបាល នឹងចាក់វ៉ាក់សាំងកូវីដ-១៩ នូវដូសជំរុញ ឬដូសទី៣ ឲ្យបានគ្រប់ៗគ្នា ដែលមានចំនួនជិត១២លាននាក់។

រាជរដ្ឋាភិបាល ប្ដេជ្ញាសម្រេចគោលដៅចាក់វ៉ាក់សាំងជូន កុមារ-យុវវ័យ មុនដំណាច់ ឆ្នាំ២០២១ រាជរដ្ឋាភិបាល ប្ដេជ្ញាសម្រេចគោលដៅចាក់វ៉ាក់សាំងជូន កុមារ-យុវវ័យ មុនដំណាច់ ឆ្នាំ២០២១
រាជរដ្ឋាភិបាល ចេញសេចក្តីណែនាំ ស្តីពីការបន្តអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាល ចេញសេចក្តីណែនាំ ស្តីពីការបន្តអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩
រាជរដ្ឋាភិបាល នឹងចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ជូនពលរដ្ឋគ្រប់ៗគ្នា
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា

សម្ដេចតេជោ លើកឡើងបែបនេះ តាមរយៈខំមិន ក្នុងហ្វេសប៊ុករបស់ សម្ដេច នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ឆ្លើយតបនឹងសំណួរ ស្រ្តីម្នាក់ ជាមន្រ្តីមន្ទីរវប្បធម៌ និងវិចិត្រសីល្បៈខេត្តពោធិ៍សាត់ ដែលចូលទៅ ខំមិន ហ្វេសប៊ុក សម្តេច ដែលបង្ហោះសារ អបអរសាទរដល់ លោកយាយ ព្រំ កួយ អាយុ៧៦ឆ្នាំ រស់នៅភូមិថ្មសំលៀង ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដែលទទួលបានការចាក់វ៉ាក់សាំង លេខរៀងទី៩លាន។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចាក់ដូសទី៣ លើកនេះ គឺចាក់សម្រាប់មន្ត្រី និងកម្លាំងជួរមុខ ដែលចំនួនមានកំណត់។

សម្ដេចតេជោ បានពន្យល់ថា ដូចនេះចាក់ដូសទី១ និងដូសទី២ នៅកន្លែងណាត្រូវទៅចាក់ដូសទី៣ នៅកន្លែងនោះ។ សម្ដេច ថា កន្លែងផ្សេងទៀត ជារបស់អ្នកដែលបានចាក់ នៅកន្លែងដែលគេធ្លាប់ចាក់។

សម្ដេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «តែទោះយ៉ាងនេះក្តី សុំកុំបារម្មណ៍ ព្រោះយើងនឹងចាក់ដូសទី៣ ជូនគ្រប់ៗគ្នា ដែលនិងមានដល់ជិត ១២លាននាក់»។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងទៀតថា វ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ដូសទី៣ និងមកដល់ក្នុងខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ ចំនួន៥លានដូស សម្រាប់ចាក់ជូនប្រជាជនដូចពេលមុន។

សូមរំលឹកថា យោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៨ ខែសីហាឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១០,៤៤០,០០៤នាក់ ក្នុងនោះមានការចាក់ដូសទី៣ បានចំនួនជិត៦០ម៉ឺននាក់៕

ហេង វុធ្ធី

Dap News

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី