Trending now

រាជរដ្ឋាភិបាល ប្ដេជ្ញាសម្រេចគោលដៅចាក់វ៉ាក់សាំងជូន កុមារ-យុវវ័យ មុនដំណាច់ ឆ្នាំ២០២១

10:33 | 21/08/2021 ហេង វុធ្ធី

រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាសម្រេចឲ្យបាននូវគោលដៅចាក់វ៉ាក់សាំងជូន កុមារ-យុវវ័យ ចាប់ពីអាយុចាប់ពី ១២ឆ្នាំ និងក្រោម១៨ឆ្នាំ ឲ្យបានមុនដំណាច់ ឆ្នាំ២០២១ ដើម្បីបង្កើតភាពសាំ ស្តារសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ ឡើងវិញ។

រាជរដ្ឋាភិបាល ចេញសេចក្តីណែនាំ ស្តីពីការបន្តអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាល ចេញសេចក្តីណែនាំ ស្តីពីការបន្តអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩
រាជរដ្ឋាភិបាល បង្កើតក្រុមការងារដឹកនាំ និងប្រតិបត្តិ លើការសិក្សា ចាក់វ៉ាក់សាំង កូវីដ-១៩ រាជរដ្ឋាភិបាល បង្កើតក្រុមការងារដឹកនាំ និងប្រតិបត្តិ លើការសិក្សា ចាក់វ៉ាក់សាំង កូវីដ-១៩
រាជរដ្ឋាភិបាល ប្ដេជ្ញាសម្រេចគោលដៅចាក់វ៉ាក់សាំងជូន កុមារ-យុវវ័យ មុនដំណាច់ ឆ្នាំ២០២១
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា

ក្នុងបើកពិធីអន្តរសាសនាប្រឆាំង ការជួញដូរមនុស្ស និងជំងឺរាតត្បាតសកលកវីដ-១៩ ឆ្នាំ២០២១ នាល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានប្រសាសន៍ថា «បន្ទាប់ពីការចាក់វ៉ាក់សាំងជូន ប្រជាពលរដ្ឋជិតសម្រេចបានតាមផែនការជាស្ថាពរ រាជរដ្ឋាភិបាល ប្ដេជ្ញាចិត្តសម្រេចឲ្យបាននូវគោលដៅចាក់វ៉ាក់សាំង ជូនកុមារ យុវវ័យ អាយុចាប់ពី ១២ ឆ្នាំ និងក្រោម ១៨ ឆ្នាំ ឲ្យបានមុនដំណាច់ឆ្នាំ២០២១ ដើម្បីបង្កើតភាពសាំ កាត់បន្ថយការចម្លងចូលក្នុងសហគមន៍ ធ្វើឲ្យប្រជាជនយើង មានជីវភាពប្រក្រតីឡើងវិញ ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ»។

សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះស្មារតីសាមគ្គីភាព និងការជួយគ្នាក្នុងគ្រាលំបាក នៃបណ្តាប្រទេសជាមិត្តដែលបានផ្តល់វ៉ាក់សាំងទាន់ពេលវេលា ជាពិសេស សាធារណរដ្ឋប្រជាមានិតចិន ដែល ជាប្រទេសឈានមុខក្នុងការផ្តល់វ៉ាក់សាំង ទាំងជំនួយមនុស្សធម៌ ទាំងតាមការបញ្ជាទិញ ក៏ដូចជា ប្រទេសជប៉ុន , អង់គ្លេស និងអាមេរិក ដែលធ្វើឲ្យកម្មវិធីចាក់វ៉ាក់សាំងប្រព្រឹត្តទៅលឿនជាងការគ្រោងទុក៕

ហេង វុធ្ធី

Dap News

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម