Trending now

រាជរដ្ឋាភិបាល បង្កើតក្រុមការងារដឹកនាំ និងប្រតិបត្តិ លើការសិក្សា ចាក់វ៉ាក់សាំង កូវីដ-១៩

14:15 | 19/07/2021 ហេង វុធ្ធី

តាមសេចក្ដីសម្រេចរបស់ រាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមការងារដឹកនាំ និងប្រតិបត្តិលើការសិក្សាការចាក់វ៉ាក់សាំងកូវីដ-១៩ មានភារកិច្ច ដូចជា ៖ ផ្តល់ប្រឹក្សាយោបល់ និងតម្រង់ទិសការងារ ដល់ការសិក្សាវាយតម្លៃទាក់ទងការចាក់វ៉ាក់សាំងកូវីដ-១៩ ,ផ្តល់ប្រឹក្សាយោបល់លើពិធីសារសិក្សា និងវាយតម្លៃ ទាក់ទងនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ ,ពិនិត្យផ្តល់ប្រឹក្សា និងអនុម័តលើរបាយការណ៍នៃការសិក្សា និងវាយតម្លៃ។

ស្ថានទូតវៀតណាមប្រចាំកម្ពុជា ប្រកៀកស្មាជាមួយបងប្អូនជនរួមជាតិជានិច្ចក្នុងការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត កូវីដ ១៩ ស្ថានទូតវៀតណាមប្រចាំកម្ពុជា ប្រកៀកស្មាជាមួយបងប្អូនជនរួមជាតិជានិច្ចក្នុងការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត កូវីដ ១៩
លោក ហ៊ុន សែន គាំទ្រ UN រួមចំណែក​អភិវឌ្ឍ ក្រោយ​វិបត្តិ​កូវីដ ​១៩ លោក ហ៊ុន សែន គាំទ្រ UN រួមចំណែក​អភិវឌ្ឍ ក្រោយ​វិបត្តិ​កូវីដ ​១៩
រាជរដ្ឋាភិបាល បង្កើតក្រុមការងារដឹកនាំ និងប្រតិបត្តិ លើការសិក្សា ចាក់វ៉ាក់សាំង កូវីដ-១៩
សម្តេចតេជោហ៊ុនសែន នាយករាជរដ្ឋាភិបាលកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុមការងារដឹកនាំ និងប្រតិបត្តិលើការសិក្សា ការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយមាន លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ធ្វើជាប្រធាន និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្ដេចតេជោ (TYDA) ជាអនុប្រធាន ព្រមទាំង មានសមាជិកមួយចំនួនទៀត។

តាមសេចក្ដីសម្រេចរបស់ រាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមការងារដឹកនាំ និងប្រតិបត្តិលើការសិក្សាការចាក់វ៉ាក់សាំងកូវីដ-១៩ មានភារកិច្ច ដូចជា ៖ ផ្តល់ប្រឹក្សាយោបល់ និងតម្រង់ទិសការងារ ដល់ការសិក្សាវាយតម្លៃទាក់ទងការចាក់វ៉ាក់សាំងកូវីដ-១៩ ,ផ្តល់ប្រឹក្សាយោបល់លើពិធីសារសិក្សា និងវាយតម្លៃ ទាក់ទងនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ ,ពិនិត្យផ្តល់ប្រឹក្សា និងអនុម័តលើរបាយការណ៍នៃការសិក្សា និងវាយតម្លៃ។

ជាងនេះទៅទៀត ក្រុមការងា ក៏ត្រូវបង្កើតពិធីសារសិក្សា និងវាយតម្លៃទាក់ទងនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ រួមមាន រៀបចំវិធីសាស្ត្រឧបករណ៍ប្រមូល-វិភាគទិន្នន័យសិក្សា និងវាយតម្លៃទាក់ទងនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ ,ដឹកនាំ និងសម្របសម្រួលការងារសិក្សា និងវាយតម្លៃទាក់ទងនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ ,វិភាគ និងរៀបចំរបាយការណ៍សិក្សា និងវាយតម្លៃទាក់ទងនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ ,អនុវត្តការងារផ្សេងទៀត តាមការប្រគល់ភារកិច្ចរបស់ប្រធានក្រុមប្រឹក្សានាយក៕

ហេង វុធ្ធី

DAP/information.gov.kh

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា