Trending now

រាជរដ្ឋាភិបាល ចេញសេចក្តីណែនាំ ស្តីពីការបន្តអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩

10:26 | 12/08/2021 ហេង វុធ្ធី

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ក្នុងសេចក្តីណែនាំដដែលយ៉ាងដូច្នេះថា៖ «ក្នុងគោលបំណងបង្កើនប្រសិទ្ធភាព ក្នុងការបន្តគ្រប់គ្រងហានិភ័យនៃការឆ្លងរាលដាលទ្រង់ទ្រាយធំ ក្នុងសហគមន៍នៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) ជាពិសេស ក្រោយវិធានការបិទខ្ទប់បណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងខេត្តសៀមរាប ត្រូវបញ្ចប់តាមកាលកំណត់ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២៣៖៥៩ នាទី ស្អែកនេះ, រាជរដ្ឋាភិបាល សម្រេចបន្តការអនុវត្ត យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងប្រទេស សម្រាប់រយៈពេល ៧ ថ្ងៃបន្ថែមទៀត រហូតដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១»។

រាជរដ្ឋាភិបាល បង្កើតក្រុមការងារដឹកនាំ និងប្រតិបត្តិ លើការសិក្សា ចាក់វ៉ាក់សាំង កូវីដ-១៩ រាជរដ្ឋាភិបាល បង្កើតក្រុមការងារដឹកនាំ និងប្រតិបត្តិ លើការសិក្សា ចាក់វ៉ាក់សាំង កូវីដ-១៩
រាជរដ្ឋាភិបាល​កម្ពុជានឹង​សម្រួល​នីតិវិធី​ជួយ SMEs រាជរដ្ឋាភិបាល​កម្ពុជានឹង​សម្រួល​នីតិវិធី​ជួយ SMEs
រាជរដ្ឋាភិបាល ចេញសេចក្តីណែនាំ ស្តីពីការបន្តអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩
រាជរដ្ឋាភិបាល ចេញសេចក្តីណែនាំ ស្តីពីការបន្តអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩

រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំ ស្តីពីការបន្តអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

បើតាមសេចក្តីណែនាំ កន្លងមកនេះ ដើម្បីធានាបានប្រសិទ្ធភាពនៃការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ជាពិសេស ក្នុងបរិបទដែលកម្ពុជាកំពុងប្រឈមនឹងការមកដល់នៃរលកទី៣ នៃការឆ្លងរាលដាល ទ្រង់ទ្រាយធំនៃជំងឺកូវីដ-១៩ ដែលបណ្តាលមកពីមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta), រាជរដ្ឋាភិបាល បានសម្រេចដាក់ចេញនូវ “យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩” នៅទូទាំងប្រទេស និងវិធានការបិទខ្ទប់បណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងខេត្តសៀមរាប សម្រាប់រយៈពេល ១៤ ថ្ងៃ គិតចាប់ពីវេលាម៉ោង ២៣និង៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ម៉ោង ២៣និង៥៩ នាទី នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដោយបានដាក់ចេញនូវវិធានការចាំបាច់មួយចំនួន ដែលត្រូវអនុវត្តជាបន្ទាន់ ក្នុងយុទ្ធនាការនេះ សំដៅការពារសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។

ជារួម ការអនុវត្តវិធានការបិទខ្ទប់បណ្តាខេត្តជាប់ព្រំដែន និងខេត្តសៀមរាប និងយុទ្ធនាការថ្នាក់ជាតិ រយៈពេល ១៤ ថ្ងៃ កន្លងមកនេះ បានជួយដល់ការគ្រប់គ្រង និងការពន្យារពេលបានមួយកម្រិតនូវការឆ្លង រាលដាលទ្រង់ទ្រាយធំក្នុងសហគមន៍នៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta)។ ជាក់ស្ដែង អត្រានៃការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រចាំថ្ងៃមានលក្ខណៈថេរ បើទោះជាមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) បានធ្លាយចូលក្នុងសហគមន៍ ហើយបច្ចុប្បន្ន បានរីករាលដាលរហូតទៅដល់ ១៧ រាជធានី-ខេត្ត ក្តី។

ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពក្នុងការបន្តគ្រប់គ្រងហានិភ័យនៃការឆ្លងរាលដាលទ្រង់ទ្រាយធំក្នុង សហគមន៍នៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) ជាពិសេស ក្រោយវិធានការបិទខ្ទប់បណ្តាខេត្តជាប់ ព្រំដែនកម្ពុជា-ថៃ និងខេត្តសៀមរាប ត្រូវបញ្ចប់តាមកាលកំណត់ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ២៣:៥៩ នាទី ស្អែកនេះ, រាជរដ្ឋាភិបាល សម្រេចបន្តការអនុវត្ត យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និង ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩- នៅទូទាំងប្រទេស សម្រាប់រយៈពេល ៧ ថ្ងៃបន្ថែមទៀត រហូតដល់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។

ក្នុងន័យនេះ រាជរដ្ឋាភិបាល សូមធ្វើការណែនាំដល់គណៈអភិបាលរាជធានី-ខេត្ត នៅទូទាំងប្រទេស ត្រូវបន្តប្រកាន់ខ្ជាប់នូវអភិក្រមម៉ឺងម៉ាត់ ប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ហើយក្នុងអំឡុងពេលនៃការបន្តការអនុវត្តយុទ្ធនាការរយៈពេល ៧ ថ្ងៃបន្ថែមទៀតនេះ ត្រូវបន្តដាក់ចេញ និងជំរុញអនុវត្តវិធានការរឹតត្បិតចាំបាច់ទាំងឡាយឱ្យកាន់តែមានប្រសិទ្ធភាព និងឱ្យបានព្រមៗគ្នា នៅទូទាំងប្រទេស ដោយអនុលោមតាមការណែនាំក្នុងសារាចររបស់ រាជរដ្ឋាភិបាលលេខ ០៤ សរ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការ ប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ទទួលបានសេចក្ដីណែនាំនេះ គ្រប់ក្រសួង-ស្ថាប័ន គណៈអភិបាលរាជធានី-ខេត្ត និងគណៈប្រតិបត្តិ នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ព្រមទាំងយន្តការដែលមានការពាក់ព័ន្ធផ្សេងទៀត ត្រូវផ្សព្វផ្សាយនិងអនុវត្តឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ហេង វុធ្ធី

CEN/Freshnews

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR