Trending now

ក្នុងរយៈពេល ៦ខែ កម្ពុជាបានចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ អោយប្រជាជនបានប្រមាណជាង ៥០%នៃចំនួនប្រជាជនសរុប

11:08 | 11/08/2021 ហេង វុធ្ធី

កម្ពុជាបានសម្រេចនូវសមិទ្ធផលមួយផ្សេងទៀតក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងជំងឺកូវីដ -១៩តាមរយៈការចាក់វ៉ាក់សាំងសរុបអោយប្រជាជនចំនួន៨,២៦៩,៧៤៤ នាក់ រួមបញ្ជូលទាំងមន្រ្តីការទូត ជនបរទេសធ្វើការ និងស្នាក់នៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីមានយុទ្ធនាការចាក់វ៉ាក់សាំងនៅថ្ងទី១០ខែកុម្ភៈ។

ចំណូលនៃការលក់ជ័រកៅស៊ូ ក្នុងរយៈពេល ៦ ខែ របស់កម្ពុជា ចំណូលនៃការលក់ជ័រកៅស៊ូ ក្នុងរយៈពេល ៦ ខែ របស់កម្ពុជា
ការនាំចេញកសិផលកម្ពុជា ក្នុងរយៈពេល ៦ ខែដើមឆ្នាំ២០២១ ការនាំចេញកសិផលកម្ពុជា ក្នុងរយៈពេល ៦ ខែដើមឆ្នាំ២០២១
ក្នុងរយៈពេល ៦ខែ កម្ពុជាបានចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ អោយប្រជាជនបានប្រមាណជាង ៥០%នៃចំនួនប្រជាជនសរុប
ក្នុងរយៈពេល ៦ខែ កម្ពុជាបានចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ អោយប្រជាជនបានប្រមាណជាង ៥០%នៃចំនួនប្រជាជនសរុប

យុទ្ធនាការចាក់វ៉ាក់សាំងបានចាប់ផ្តើមឡើងដោយសន្សឹមៗ ជាមួយនឹងវ៉ាក់សាំង Sinopharm ដែលបានមកពីប្រទេសចិន និងបានបង្កើនសន្ទុះក្នុងអំឡុងពេលការបិទខ្ទប់ប្រទេសជាលើកដំបូង នៅពេល លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីបានបញ្ជាក្រុមកងកំលាំងយុទ្ធពលខេរភូមិន្ទ ដឹកនាំដោយលោក ទា បាញ់ រដ្ឋមន្រ្តីការពារជាតិអោយទទួលបន្ទុកកិច្ចការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។

នៅថ្ងៃទី១ ខែឧសភា យុទ្ធនាការបានចាប់ផ្តើមដោយមានកងកំលាំងទាហ៊ានជាអ្នកមើលការខុសត្រូវ។ ក្នុងរយៈដ៏ខ្លី ចំនួនអ្នកបានចាក់វ៉ាក់សាំងនៅក្នុងតំបន់បិទខ្ទប់ក្នុងរាជធានីភ្នំពេញមានការកើនឡើងទ្វេរដង ដោយសារក្រុមកងកំលាំងទាហ៊ានបានសម្រុកអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំង។ បច្ចុប្បន្ន កងកំលាំងទាហ៊ានក៏កំពុងចាក់វ៉ាក់សាំងជាច្រើនរួមមាន Sinopharm AstraZeneca Sinovac និង Johnson & Johnson អោយប្រជាជនជិត១លាននាក់នូវរៀងរាល់សប្តាហ៍។

គិតត្រឹមយប់ថ្ងៃទី៩​ ខែសីហា ប្រជាជនប្រមាណជាង៧៩,៥៤% នៃចំនួនប្រជាជនកម្ពុជាសរុបដែលមានជាង១៦លាននាក់ បានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ យ៉ាងតិចចំនួន១ដង ស្របពេលដែលចំនួនអ្នកចាក់បានពេញលេញ បានកើនដល់៦,០១៩,៦៣៤នាក់ ដែលតំណាងអោយចំនួនប្រជាជនប្រមាណជាង៦០% នៃចំនួនប្រជាជនគោលដៅ១០លាននាក់ ដែលបានចាក់វ៉ាក់សាំងរួច។

ចំនួនប្រជាជនសរុបដែលបានចាក់វ៉ាក់សាំងមានន័យថា ប្រជាជនប្រមាណជាង១៦លាននាក់ ជិតស្មើនឹង៥១,៦៩% បានចាក់វ៉ាក់សាំងរួចយ៉ាងតិចចំនួន១ដង។ នេះមានន័យថា ​ការមានប្រព័ន្ធភាពស៊ាំអាច នឹងសម្រេចបានក្នុងរយៈពេល៣ខែ ទៅ៤ខែទៀត បូករួមជាមួយនឹងការចាក់វ៉ាក់សាំងដូសជំរុញ។

នៅចុងខែវិច្ឆិកាត្រូវបានកំណត់ជាគោលដៅក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអោយបាន៨០%នៃចំនួនប្រជាជនកម្ពុជាសរុប រួមបញ្ជូលកុមារមានអាយុចន្លោះពី១២ ទៅ១៧ ឆ្នាំ និងប្រសិនបើអាចទៅរួចរួមទាំងកុមារមានអាយុពី១០ឆ្នាំ ទៅ១១ឆ្នាំ ផងដែរ។

គិតត្រឹមថ្ងៃទី៨ ខែសីហា ចំនួនអ្នកដែលបានចាក់វ៉ាក់សាំងជំរុញដូសទី៣មាន១២,៤៥៧នាក់ ដែលភាគច្រើននៅក្នុងខេត្តទាំង៧ដែលជាប់ព្រំដែនជាមួយប្រទេសថៃ៕

ហេង វុធ្ធី

Khmertimes

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ