Trending now

ចំណូលនៃការលក់ជ័រកៅស៊ូ ក្នុងរយៈពេល ៦ ខែ របស់កម្ពុជា

09:29 | 05/07/2021 ឌីណា

កៅស៊ូ គឺជាដំណាំកសិ-ឧស្សាហកម្មនៅកម្ពុជា ដែលមានដាំភាគច្រើនផងដែរ បន្ទាប់ពីដំណាំស្រូវ។តាមរបាយការណ៍ក្រសួងកសិកម្ម ផ្ទៃដីដាំកៅស៊ូសរុបមានចំនួន ៤០៤, ១១៨ហិកតា ក្នុងនោះផ្ទៃដីកៅស៊ូចៀរជ័របានចំនួន ២៩២, ៤៩៧ហិកតា ស្មើនឹង ៧២% និងផ្ទៃដីកៅស៊ូកំពុងថែទាំចំនួន ១១១,៦២១ហិកតា ស្មើនឹង ២៨%។

កម្ពុជានាំចេញជ័រកៅស៊ូជាង២៤ម៉ឺនតោន បានចំណូលជាង៣១៨លានដុល្លារ នៅរយៈពេល១០ខែឆ្នាំ កម្ពុជានាំចេញជ័រកៅស៊ូជាង២៤ម៉ឺនតោន បានចំណូលជាង៣១៨លានដុល្លារ នៅរយៈពេល១០ខែឆ្នាំ
កម្ពុជា​នាំចេញ​ជ័រកៅស៊ូ​ធា្ល​ក់​ជិត​៥០​ភាគរយ ក្នុង​ខែកុម្ភៈ កម្ពុជា​នាំចេញ​ជ័រកៅស៊ូ​ធា្ល​ក់​ជិត​៥០​ភាគរយ ក្នុង​ខែកុម្ភៈ

ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២១ កម្ពុជា បាននាំចេញជ័រកៅស៊ូសរុប ១៣២តោន ទៅកាន់ទីផ្សារអន្តរជាតិ ដែលគិតជាទឹកប្រាក់សរុបជាង ២២១លានដុល្លារ។ ក្រៅពីការលក់ជ័រកៅស៊ូ កម្ពុជា ក៏បាននាំចេញកសិផលសំខាន់ ៤លានតោន ទៅកាន់ទីផ្សារអន្តរជាតិ គិតជាទឹកប្រាក់ប្រមាណ ២.៥៧១លានដុល្លារ។ នេះបើតាមរបាយការណ៍ផ្សេងគ្នា របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ចំណូលនៃការលក់ជ័រកៅស៊ូ ក្នុងរយៈពេល ៦ ខែ របស់កម្ពុជា
ចំការដាំដំណាំកៅស៊ូមួយ។ (រូបថត៖ Thmey Thmey.com)

ដោយឡែក តម្លៃជ័រកៅស៊ូ របស់កសិករ នៅចម្ការ មានតម្លៃ ៥ពាន់រៀល ដល់ ៦ពាន់រៀល ក្នុងមួយគីឡូក្រាម។ ជ័រកក មានតម្លៃ ២ ៥០០រៀល ទៅ ៣ ៣០០រៀល ក្នុងមួយគីឡូក្រាម។ តម្លៃនេះ​ ក៏អាស្រ័យតាមតំបន់ផងដែរ។

ពាក់ព័ន្ធនឹង ផលិតផលជ័រកៅស៊ូ ដែលកម្ពុជា ផលិតបាន ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២១ មានបរិមាណសរុបជាង ១៣៣តោន ដែលកើនឡើងជាង៧តោន ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០។ កម្ពុជា មានផ្ទៃដីដាំកៅស៊ូ សរុប ៤០៤.១៦០ហិកតា។ ក្នុងនោះ ផ្ទៃដីចៀរជ័រ ចំនួន ២៩២.៥០០ហិកតា ស្មើនឹង ៧២ភាគរយ និងផ្ទៃដី ថែទាំ ចំនួន ១១១.៦៦០ហិកតា ស្មើនឹង ២៨ភាគរយ។ គួរបព្ជាក់ថាកាលពីឆ្នាំ ២០២០កន្លងទៅ ទំហំទឹកប្រាក់ នៃការនាំចេញជ័រ និងដើមកៅស៊ូសរុបមានចំនួន ៤៨២,៧៦លានដុល្លារ ដែលក្នុងនោះជ័រកៅស៊ូនាំចេញសរុបចំនួន ៣៤០,​ ០០០តោន និងដើមកៅស៊ូចំនួន ១៥៨,៤០០ម៉ែត្រគូប៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Pedro da Oliveira៖ ពីសាលបង្រៀន Sao Paulo ទៅស្ពានតភ្ជាប់វៀតណាម-ប្រេស៊ីល
Thomas Eugene Wilber: ដំណើរដើម្បីព្យាបាលវៀតណាម - ទំនាក់ទំនងអាមេរិកពីវត្ថុអនុស្សាវរីយ៍របស់ឪពុកគាត់
ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា