Trending now

ប្រទេសអាល្លឺម៉ង់បង្កើនការនាំចូលកៅស៊ូធម្មជាតិពីប្រទេសវៀតណាម

10:40 | 17/03/2022 ឌីណា

យុគសម័យ - នៅឆ្នាំ ២០២១ វៀតណាមគឺជាប្រទេសផ្គត់ផ្គង់កៅស៊ូធម្មជាតិធំលេខបួន ដល់ប្រទេសអាល្លឺម៉ង់។ ចំណែកទីផ្សារកៅស៊ូធម្មជាតិរបស់វៀតណាមនៅក្នុងការនាំចូលសរុបរបស់ប្រទេសអាល្លឺម៉ង់មានចំនួន ១៤.៥% កើនឡើងពី ១៣.៨% ក្នុងឆ្នាំ ២០២០។

ភាពយន្តវៀតណាម “រំលឹកឡើងវិញនូវអនុស្សាវរីយ៍ ភាពយន្តវៀតណាម “រំលឹកឡើងវិញនូវអនុស្សាវរីយ៍" ចាប់ផ្តើមចាក់បញ្ចាំងនៅប្រទេសអាល្លឺម៉ង់
ប្រទេសអាល្លឺម៉ង់ជួយឧបត្ថម្ភនិស្សិត VGU ក្នុងអំឡុងពេលជំងឺរាតត្បាត Covid -19 ប្រទេសអាល្លឺម៉ង់ជួយឧបត្ថម្ភនិស្សិត VGU ក្នុងអំឡុងពេលជំងឺរាតត្បាត Covid -19
ប្រទេសអាល្លឺម៉ង់បង្កើនការនាំចូលកៅស៊ូធម្មជាតិពីប្រទេសវៀតណាម

ប្រទេសអាល្លឺម៉ង់បង្កើនការនាំចូលកៅស៊ូធម្មជាតិពីប្រទេសវៀតណាម។

នាយកដ្ឋាននាំចូល - នាំចេញ (ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម) បានដកស្រង់ស្ថិតិពីមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (ITC) ដែលនិយាយថា នៅឆ្នាំ ២០២១ ប្រទេសអាល្លឺម៉ង់បាននាំចូលកៅស៊ូចំនួន ៩៧៤.៤ ពាន់តោន (លេខកូដ HS: ៤០០១, ៤០០២, ៤០០៣, ៤០០៥) ដែលមានតម្លៃ ២.៣៨ ពាន់លានដុល្លារ ដែលកើនឡើង ១៦% ក្នុងបរិមាណ និង ៣៨.៧% បើសិនជាធៀបនឹងឆ្នាំ ២០២០ ដែលក្នុងនោះ ហូឡង់ កូតឌីវ័រ បារាំង រុស្សី និងថៃ គឺជាទីផ្សារធំលេខ ៥ ដែល​ជា​​ប្រទេសផ្គត់ផ្គង់កៅស៊ូធំជាងគេដល់ប្រទេសអាឡឺម៉ង់ក្នុងឆ្នាំ ២០២១។ គួរកត់សម្គាល់ថា ការនាំចូលពីទីផ្សារទាំងនេះមានការកើនឡើងទាំងបរិមាណ និងទាំងតម្លៃ បើធៀបនឹងឆ្នាំ ២០២០។

នៅឆ្នាំ ២០២១ វៀតណាមគឺជាប្រទេសផ្គត់ផ្គង់កៅស៊ូធំលេខ ១០ ដល់ប្រទេសអាល្លឺម៉ង់ដែលមានចំនួន ៤០.៥៨ ពាន់តោន ដែលមានតម្លៃ ៨៤.៣៧ លានដុល្លារអាមេរិក កើនឡើង ២៩.៤% ក្នុងបរិមាណ និង កើនឡើង ៧៧.៧% ក្នុងតម្លៃបើធៀបនឹងឆ្នាំមុន។ ចំណែកទីផ្សារកៅស៊ូរបស់វៀតណាមក្នុងបរិមាណនាំចូលកៅស៊ូសរុបរបស់អាល្លឺម៉ង់ក្នុងឆ្នាំ ២០២០ ស្មើនឹង ៤.២% កើនឡើងបន្តិច បើសិនជាប្រៀបធៀបនឹង ៣.៧% ក្នុងឆ្នាំ ២០២០៕

ឌីណា

Cong Thuong

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិបើកទូលាយបណ្តាវិធីសាស្ត្រជួយឧបត្ថម្ភថ្មីៗ
ការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW៖ ការដាក់បញ្ជូន sandbox ចូលទៅក្នុងជាក់ស្តែងដើម្បីបើកផ្លូវសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់