Trending now

ភាពយន្តវៀតណាម “រំលឹកឡើងវិញនូវអនុស្សាវរីយ៍" ចាប់ផ្តើមចាក់បញ្ចាំងនៅប្រទេសអាល្លឺម៉ង់

09:08 | 17/02/2022 ឌីណា

យុគសម័យ - នៅថ្ងៃទី ១៤ ខែកុម្ភៈ ខ្សែភាពយន្ត "រំលឹក​ឡើង​វិញ​នូវ​អនុស្សាវរីយ៍" របស់អ្នកដឹកនាំភាពយន្ត លោក Bui Kim Quy បានចាប់ផ្តើមបញ្ចាំងជាលើកដំបូងនៅក្នុងក្របខ័ណ្ឌនៃមហោស្រពភាពយន្តអន្តរជាតិទីក្រុង Berlin ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ២០ ខែកុម្ភៈ។

ពិធីបើកមហោស្រពភាពយន្តវៀតណាមលើកទី២២ ពិធីបើកមហោស្រពភាពយន្តវៀតណាមលើកទី២២
មហោស្រព Ici Vietnam ជាកន្លែងជួបជុំជាមួយអ្នកដឹកនាំភាពយន្តវៀតណាមនៅទីក្រុងប៉ារីស មហោស្រព Ici Vietnam ជាកន្លែងជួបជុំជាមួយអ្នកដឹកនាំភាពយន្តវៀតណាមនៅទីក្រុងប៉ារីស
ភាពយន្តវៀតណាម “រំលឹកឡើងវិញនូវអនុស្សាវរីយ៍

រូបភាពមួយ​ពី​ភាពយន្ត “'រំលឹក​ឡើង​វិញ​នូវ​អនុស្សាវរីយ៍”។

តំណាងសហផលិត លោកស្រី Mai Nguyen នាយកក្រុមហ៊ុន Scarlet Visions នៅទីក្រុង Munich (អាល្លឺម៉ង់) បាននិយាយថា ភាពយន្តចង់បង្ហាញសារនៃក្តីស្រលាញ់រវាងមនុស្ស និងមនុស្ស ហើយភាពយន្តនេះទទួលបានជោគជ័យ ដោយសារការឆ្លុះបញ្ចាំងដោយត្រង់ៗចំពោះបញ្ហាមួយចំនួនក្នុង​សង្គម ​ដូចជា​ជីវភាពរបស់​ស្ត្រី ភាព​ផ្ទុយ​គ្នា​រវាង​លំហ​ស្ងៀម​ស្ងាត់​នៅ​ជនបទ និង​ទីក្រុង​ដ៏​អ៊ូអរ...

បន្ទាប់ពីមហោស្រពភាពយន្តអន្តរជាតិទីក្រុង Berlin ប៊ែ "រំលឹក​ឡើង​វិញ​នូវ​អនុស្សាវរីយ៍" នឹងចូលរួមមហោស្រពភាពយន្ត Doc Fortnight នៅសារមន្ទីរសិល្បៈទំនើបនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) នៅចុងខែកុម្ភៈ។

ខ្សែភាពយន្ត "រំលឹក​ឡើង​វិញ​នូវ​អនុស្សាវរីយ៍" របស់អ្នកដឹកនាំភាពយន្ត Bui Kim Quy បានចូលរួមក្នុងប្រភេទវេទិកានៃព្រឹត្តិការណ៍ឆ្នាំនេះ។ យោងតាមគ្រោងទុក "រំលឹក​ឡើង​វិញ​នូវ​អនុស្សាវរីយ៍" នឹងចាក់បញ្ចាំងចំនួន ៥លើកនៅរោងកុនចំនួន ៥ ក្នុងទីក្រុង Berlin ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៩ ខែកុម្ភៈ៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម