Trending now

កម្ពុជា​នាំចេញ​ជ័រកៅស៊ូ​ធា្ល​ក់​ជិត​៥០​ភាគរយ ក្នុង​ខែកុម្ភៈ

16:23 | 05/04/2020 (បកប្រែដោយឌីណា)

កម្ពុជា​នាំចេញ​ជ័រកៅស៊ូ បាន​ជិត​១៣,៨៦៣​តោន ក្នុង​ខែកុម្ភៈ​។ ចំនួន​នាំចេញ​នេះ គឺ​ធា្ល​ក់​ជិត​៥០​ភាគរយ បើ​ធៀប​នឹង​ការនាំចេញ​ជ័រកៅស៊ូ ប្រចាំ​ខែមករា​ឆ្នាំ​២០២០ ដែលមាន​ចំនួន​ជាង​២,៧​ម៉ឺន​តោន​។ នេះ​បើតាម​ការចុះផ្សាយ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃទី​៣១​មីនា​។

ចំការដាំដើមកៅស៊ូមួយ នៅព្រះរាជាណាចក្រកម្ពុជា។ (រុបថត៖ Thmey thmey)

​ក្រសួងកសិកម្ម បាន​បញ្ជក់​ថា ក្នុងចំណោម​បរិមាណ​នៃ​ការនាំចេញ​ជ័រកៅស៊ូ ប្រចាំខែ​កុម្ភៈ មាន​ជ័រកៅស៊ូ​របស់​រដ្ឋ​១៥​តោន​, ជ័រកៅស៊ូ​ឯកជន ចំនួន​២,៤៤៨ និង​ជ័រកៅស៊ូ​របស់​ក្រុមហ៊ុន​វិនិយោគ​លើ​សម្បទាន​ដី​សេដ្ឋកិច្ច និង​ចម្ការកៅស៊ូ​គ្រួសារ មាន​១១,៤០០​តោន​។ បើតាម​ក្រសួងកសិកម្ម ដើមឆ្នាំ​២០២០ កម្ពុ​ជាមាន​ផ្ទៃដី​ដាំ​ដុះ​កៅស៊ូ​សរុប ៤០៥,៤៨២ ហិកតា ដោយ​ប្រមូល​ទិន្នផល​ជ័រ បាន​ជាង​១,៣​ម៉ឺន​តោន ថយចុះ​ជិត​៥៥​ភាគរយ​។

​សូមជ្រាបថា ឆ្នាំ២០១៩ កម្ពុជា​បាននាំចេញ​កៅស៊ូ ៣០ ម៉ឺនតោន ទទួលបានចំណូលជិត ៤០០ លានដុល្លារអាមេរិក។ ជ័រកៅស៊ូកម្ពុជា បាន​នាំចេញ​ទៅកាន់ប្រទេសចិន វៀតណាម សិង្ហបុរី និង​ម៉ាឡេស៊ី./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិបើកទូលាយបណ្តាវិធីសាស្ត្រជួយឧបត្ថម្ភថ្មីៗ
ការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW៖ ការដាក់បញ្ជូន sandbox ចូលទៅក្នុងជាក់ស្តែងដើម្បីបើកផ្លូវសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់