Trending now

កម្ពុជា រកចំណូលបានជាង ២២១លានដុល្លារពីការលក់ជ័រកៅស៊ូ រយៈពេល៦ខែ

05:15 | 07/07/2021 ហេង វុធ្ធី

ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២១ កម្ពុជា បាននាំចេញជ័រកៅស៊ូសរុប ១៣២តោន ទៅកាន់ទីផ្សារអន្តរជាតិ ដែលគិតជាទឹកប្រាក់សរុបជាង ២២១លានដុល្លារ។ ក្រៅពីការលក់ជ័រកៅស៊ូ កម្ពុជា ក៏បាននាំចេញកសិផលសំខាន់ ៤លានតោន ទៅកាន់ទីផ្សារអន្តរជាតិ គិតជាទឹកប្រាក់ប្រមាណ ២.៥៧១លានដុល្លារ។ នេះបើតាមរបាយការណ៍ផ្សេងគ្នា របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សម្ដេចក្រឡាហោម ស ខេង ៖ រយៈពេល៦ខែ ដើមឆ្នាំ២០២០ ភាគីពាក់ព័ន្ធ រួមគ្នាប្រយុទ្ធប្រឆាំងជំងឺ កូវីដ-១៩ នេះ ទទួលជោគជ័យ សម្ដេចក្រឡាហោម ស ខេង ៖ រយៈពេល៦ខែ ដើមឆ្នាំ២០២០ ភាគីពាក់ព័ន្ធ រួមគ្នាប្រយុទ្ធប្រឆាំងជំងឺ កូវីដ-១៩ នេះ ទទួលជោគជ័យ
មិនធម្មតា! ថៅកែ Zoom រកចំណូលបានជាង ៤ពាន់លានដុល្លារ ត្រឹមរយៈពេល៣ខែ ដើមឆ្នាំ២០២០ មិនធម្មតា! ថៅកែ Zoom រកចំណូលបានជាង ៤ពាន់លានដុល្លារ ត្រឹមរយៈពេល៣ខែ ដើមឆ្នាំ២០២០
កម្ពុជា រកចំណូលបានជាង ២២១លានដុល្លារពីការលក់ជ័រកៅស៊ូ រយៈពេល៦ខែ

របាយការណ៍ដដែល បានបង្ហាញថា តម្លៃជ័រកៅស៊ូ ឆ្នាំនេះ ហាក់ប្រសើរ ជាងឆ្នាំមុនបន្តិច ខណៈឆ្នាំនេះ ជ័រកៅស៊ូ ជាមធ្យម មានតម្លៃ ១.៦៧៧ដុល្លារ ក្នុងមួយតោន។ តម្លៃជ័រកៅស៊ូ ក្នុងឆ្នាំនេះ បានកើនឡើង ៣៧៤ដុល្លារ ក្នុងមួយតោន ស្មើនឹង ២៨,៧២ភាគរយ។ ខណៈ ទីផ្សារជ័រកៅស៊ូ កាលពីឆ្នាំមុន មានតម្លៃ ១.៣០៣ដុល្លារ ក្នុងមួយតោន។

ដោយឡែក តម្លៃជ័រកៅស៊ូ របស់កសិករ នៅចម្ការ មានតម្លៃ ៥ពាន់រៀល ដល់ ៦ពាន់រៀល ក្នុងមួយគីឡូក្រាម។ ជ័រកក មានតម្លៃ ២ ៥០០រៀល ទៅ ៣ ៣០០រៀល ក្នុងមួយគីឡូក្រាម។ តម្លៃនេះ​ ក៏អាស្រ័យតាមតំបន់ផងដែរ។

ពាក់ព័ន្ធនឹង ផលិតផលជ័រកៅស៊ូ ដែលកម្ពុជា ផលិតបាន ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២១ មានបរិមាណសរុបជាង ១៣៣តោន ដែលកើនឡើងជាង៧តោន ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០។ កម្ពុជា មានផ្ទៃដីដាំកៅស៊ូ សរុប ៤០៤.១៦០ហិកតា។ ក្នុងនោះ ផ្ទៃដីចៀរជ័រ ចំនួន ២៩២.៥០០ហិកតា ស្មើនឹង ៧២ភាគរយ និងផ្ទៃដី ថែទាំ ចំនួន ១១១.៦៦០ហិកតា ស្មើនឹង ២៨ភាគរយ៕

ហេង វុធ្ធី

Thmeythmey

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនរំលេចអត្ថន័យដ៏ ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាម
សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកឡើងវិញនូវប្រពៃណីវីរភាពនិងសម្ដែងការដឹងគុណចំពោះមិត្តភក្តិអន្តរជាតិ