Trending now

សម្ដេចក្រឡាហោម ស ខេង ៖ រយៈពេល៦ខែ ដើមឆ្នាំ២០២០ ភាគីពាក់ព័ន្ធ រួមគ្នាប្រយុទ្ធប្រឆាំងជំងឺ កូវីដ-១៩ នេះ ទទួលជោគជ័យ

14:28 | 17/06/2020 (បូកសរុបដោយឌីណា)

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១៨ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)នាព្រឹកថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧​ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ ។

នាំកិច្ចប្រជុំលើកទី១៨ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ (រូបថត៖ cen.com.khmer)

សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈ​ក​ម្មាធ​ការ​ជាតិ សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជា​ធិ​តេ​យ្យ នៅ​ថ្នាក់ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​) មានប្រសាសន៍ ទោះបី​កម្ពុជា ជួប​ស្ថានភាព​ការរីក រាលដាល​នៃ​ជំងឺ កូ​វីដ​-១៩ ក៏ដោយ ក៏​ភាគី​ពាក់ព័ន្ធ រួមគ្នា​អនុវត្ត​កិច្ចការ​នានា ដើម្បី​ប្រយុទ្ធ ប្រឆាំង​ជំងឺ កូ​វីដ​-១៩ ដោយ​ទទួលបាន​ជោគជ័យ ផងដែរ​។​

​សម្ដេច​ក្រឡាហោម បាន​មានប្រសាសន៍​បែបនេះ ក្នុ

ង​កិច្ចប្រជុំ​លើក​ទី​១៨ របស់ គណៈ​ក​ម្មា​ធិ ការ​ជាតិ សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជា​ធិ​តេ​យ្យ នៅ​ថ្នាក់ក្រោម​ជាតិ គ​.​ជ​.​អ​.​ប នា​ព្រឹក​ថ្ងៃ ពុធ ខែមិថុនា ឆ្នាំ​២០២០ នៅ​ទីស្ដីការ ក្រសួងមហាផ្ទៃ​។​

​សម្ដេច​ក្រឡាហោម ស ខេង មានប្រសាសន៍ថា “​ក្នុង​រយៈពេល​៦​ខែ ដើមឆ្នាំ​២០២០​នេះ ទោះបី​ស្ថិតក្នុង​ស្ថានភាព ដ៏​លំបាក​ដោយសារ​ការឆ្លង ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក៏ដោយ ក៏​យើង​បានរួម​សហការគ្នា​រៀបចំ និង​អនុវត្ត​កិច្ចការ​ជា​អាទិភាព នឹង​ចាំបាច់​នានា ដែល​ធ្វើ​ឲ្យ​យើង​ទទួលបាន​លទ្ធផល ប្រកបដោយ​ជោគជ័យ ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ ដ៏​កាច​សាហាវ​នេះ ព្រមទាំង​បាន​រក្សា​និរន្តរភាព នៅ​ការបំពេញ​ការងារ​តាម​វិស័យ​ជំនាញ​របស់ខ្លួន និង​ប្រកាន់​ភ្ជាប់​ការងារ​នានា​របស់ខ្លួន​”៕

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា