Trending now

អាមេរិក និងអូស្ត្រាលី យកចិត្តទុកដាក់ខ្ពស់ដល់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយអាស៊ាន

08:28 | 05/08/2021 យោងតាមវិឡុសំលេងវៀតណាម

នាព្រឹកថ្ងៃទី៤ ខែសីហា ពីទីក្រុងហាណូយ រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-អាមេរិក និងអាស៊ាន - អូស្ត្រាលីតាម ប្រព័ន្ធវីដេអូ។ នេះជាសកម្មភាពនៅក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៤និងកិច្ចប្រជុំពាក់ព័ន្ធនានា។

វៀតណាមស្នើឱ្យអាស៊ានយកចិត្តទុកដាក់បន្ថែមលើរបៀបវារៈស្ត្រីសន្តិភាពនិងសន្តិសុខ វៀតណាមស្នើឱ្យអាស៊ានយកចិត្តទុកដាក់បន្ថែមលើរបៀបវារៈស្ត្រីសន្តិភាពនិងសន្តិសុខ
រដ្ឋមន្ត្រីការបរទេសកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន​-អាមេរិក តាមប្រព័ន្ធវីដេអូ រដ្ឋមន្ត្រីការបរទេសកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន​-អាមេរិក តាមប្រព័ន្ធវីដេអូ
រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-អាមេរិកតាមប្រព័ន្ធវីដេអូ។ (រូបថត៖ TTXVN)
រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-អាមេរិកតាមប្រព័ន្ធវីដេអូ។ (រូបថត៖ TTXVN)

នៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-អាមេរិក រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken បានបញ្ជាក់ ថា រដ្ឋអំណាចលោកប្រធានាធិបតី Joe Biden មានការយកចិត្តទុកដាក់ខ្ពស់ដល់ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយអាស៊ាន ដោយមានបំណងចង់ជំរុញទំនាក់ ទំនងជាមួយអាស៊ានដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក រួមគ្នា កសាងរចនាសម្ព័ន្ធតំបន់ប្រកបដោយបើកចំហ បរិយាប័ន្ន និងវិបុលភាព។ លោករដ្ឋ មន្រ្តីការបរទេសអាមេរិកបានបញ្ជាក់ថា អាមេរិកនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការពហុ ភាគីដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ ១៩ ធានាការផ្គត់ផ្គង់វ៉ាក់សាំងយ៉ាងគ្រប់ គ្រាន់ ប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាព ព្រមទាំងរួមវិភាគទានថវិកាចំនួន៥០ម៉ឺន ដុល្លាអាមេរិកសម្រាប់មូលនិធិប្រយុទ្ធប្រឆាំងកូវីដ ១៩ របស់អាស៊ានផងដែរ។

អាស៊ាននិងអាមេរិកបានឯកភាព ផ្ដោតសំខាន់ទៅលើការជំរុញយ៉ាងខ្លាំងក្លានូវ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម-វិនិយោគ ការផ្លាស់ប្ដូរឌីជីថល ថាមពល គមនាគមន៍ ដឹកជញ្ជូន ការប្រគល់សិទ្ធិជូននារី បរិស្ថាន-បម្រែបម្រួលអាកាសធាតុ ជាដើម។ ទន្ទឹម ជាមួយគ្នានោះ បន្តសហការយ៉ាងជិតស្និទ្ធក្នុងការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាពនៅ តំបន់ ក្នុងនោះមានសន្តិសុខនិងសុវត្ថិភាពនាវាចរណ៍នៅសមុទ្រខាងកើត។

ថ្លែងនៅកិច្ចប្រជុំនេះ រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son ឲ្យ ដឹងថាអាស៊ានត្រៀមខ្លួនជាស្រេចបង្កលក្ខណៈងាយស្រួលសម្រាប់អង្គភាពអាជីវកម្ម អាមេរិកដើម្បីពង្រីកទ្រង់ទ្រាយវិនិយោគ អាជីវកម្ម នៅតំបន់ ហើយស្នើឲ្យអាមេរិកបន្ត ជួយគាំទ្រអាស៊ានបង្រួញគម្លាតអភិវឌ្ឍ ធានាកំណើនប្រកបដោយចីរភាពនៅតាមអនុ តំបន់អាស៊ាននានា។

ពាក់ព័ន្ធដល់បញ្ហាសមុទ្រខាងកើត លោករដ្ឋមន្រ្តី Bui Thanh Son បានសង្កត់ ធ្ងន់ថា ភាគីនានាចាំបាច់ត្រូវរួមគ្នាឆ្ពោះទៅរកការកសាងសមុទ្រខាងកើតដោយសន្តិ ភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងការពារបរិស្ថាន។ លោករដ្ឋមន្រ្តីមានបំណងថា អាមេរិកបន្តដើរតួនាទីស្ថាបនា គាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការ រក្សាសន្តិភាព ស្ថិរភាព សេរីភាពនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត ក៏ដូច ជាគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការជួយស្វែងរកដំណោះស្រាយសម្រាប់ស្ថានភាពមីយ៉ាន់ម៉ាផងដែរ។

រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son  (រូបថត៖ TTXVN)
រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son (រូបថត៖ TTXVN)

នៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-អូស្ត្រាលី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son បានស្នើឲ្យអូស្ត្រាលីបន្តជួយឧបត្ថម្ភដល់បណ្ដាប្រទេសអាស៊ានឆ្លើយតបនឹងជំងឺកូវីដ ១៩ ឲ្យទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។ លោកបានសង្កត់ធ្ងន់ថាអាស៊ាននិងអូស្ត្រាលីចាំបាច់ត្រូវខិតខំប្រឹងប្រែងរក្សាការបើកចំហទីផ្សារ និងរក្សាស្ថិរភាពការតភ្ជាប់ ខ្សែសង្វាក់ផ្គត់ផ្គង់។

ទាក់ទិននឹងបញ្ហានៅលើសមុទ្រនោះ លោករដ្ឋមន្ត្រីការបរទេស Bui Thanh Son បានស្នើ ឱ្យអូស្ត្រាលីសម្របសម្រួលជំរុញខ្លាំងការសន្ទនា និងកសាងជំនឿទុកចិត្ត អត់ធ្មត់ និងគោរពច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញា UNCLOS ឆ្នាំ ១៩៨២ ។

នៅក្នុងកិច្ចប្រជុំនេះ លោកស្រី រដ្ឋមន្ត្រី Marise Payne បានឲ្យដឹងថា អូស្ត្រាលីកំពុងអនុវត្តន៍កញ្ចប់វិនិយោគក្នុងតម្លៃប្រមាណ ៥០០ លាន AUD ដើម្បីជួយឧបត្ថម្ភដល់ការស្ដារឡើងវិញនៅក្នុងតំបន់; សន្យាអនុវត្តគំនិតផ្តួចផ្តើមសន្តិសុខ សុខាភិបាល និងការទទួលវ៉ាក់សាំង ក្នុងតម្លៃ ៥២៣ លាន AUD ក៏ដូចជាជួយឧបត្ថម្ភអាស៊ានអនុវត្តន៍ក្របខ័ណ្ឌស្ដារឡើងវិញទៅទៅផងដែរ។

ទាក់ទងនឹងការតំរង់ទិសសហប្រតិបត្តិការនោះ អាស៊ាន និងអូស្រ្តាលីបានឯកភាពគ្នាបន្តផ្ដល់អាទិភាពលើការសម្របសម្រួលគ្នាគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាព ។ ភាគីទាំងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យអាទិភាពដូចជា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការទាញយកផលប្រយោជន៍ប្រកបដោយប្រសិទ្ធភាពពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន - អូស្ត្រាលី - នូវែលសេឡង់ (AANZFTA) ហើយផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ឲ្យបានឆាប់ៗ ព្រមទាំង ពង្រីកកិច្ចសហប្រតិបត្តិការបម្លាស់ប្ដូរឌីជីថល សេដ្ឋកិច្ចច្នៃប្រឌិត សេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលផងដែរ៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលសម្រាប់ប្រជាជនតំបន់ព្រំដែនវៀតណាម-កម្ពុជា
ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក