យុគសម័យ - លោក Bui Thanh Son ក៏បានស្នើឱ្យអាស៊ានយកចិត្តទុកដាក់បន្ថែមលើរបៀបវារៈស្ត្រីសន្តិភាពនិងសន្តិសុខដើម្បីលើកកម្ពស់ការចូលរួមចំណែកនិងតួនាទីរបស់ស្ត្រីក្នុងដំណើរការសន្តិភាពហើយទន្ទឹមនឹងនេះគាំទ្រការកសាង ផែនការសកម្មភាពតំបន់ស្តីពីបញ្ហានេះ។
![]() |
រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son អញ្ជើញដឹកនាំគណៈប្រតិភូវៀតណាម ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៤ (រូបថត៖ baoquocte) |
នៅព្រឹកថ្ងៃទី ២ ខែសីហា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៥៤ (AMM-54) បានបើកដំណើរការតាមប្រព័ន្ធអ៊ីនធឺណែត ជាកិច្ចចាប់ផ្តើមសម្រាប់កិច្ចប្រជុំជាង ២០ នៃថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាននិងកិច្ចប្រជុំរវាងអាស៊ាននិងដៃគូក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានបូក ១, អាស៊ានបូក ៣ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) និងវេទិកាតំបន់អាស៊ាន (ARF)។ កិច្ចប្រជុំទាំងនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៦ ខែសីហាឆ្នាំ ២០២១ ដឹកនាំដោយព្រុយណេដែលជាប្រធានអាស៊ាននៅឆ្នាំ ២០២១។ រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំទាំងនេះ។
ថ្លែងមតិនៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានចែករំលែកនូវអត្ថន័យសំខាន់របស់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ ដោយស្នើឲ្យអាស៊ានឆ្លៀតយកផលប្រ យោជន៍ល្អពីឱកាសសហប្រតិបត្តិការជាមួយដៃគូ ជាពិសេសក្នុងការទិញនិងដឹកជញ្ជូនទំនិញ និងការផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំង។ រដ្ឋមន្ត្រីបានបញ្ជាក់ថា វៀតណាមបន្តចូលរួមយ៉ាងសកម្មនិងប្រកបដោយទំនួលខុសត្រូវក្នុងដំណើរការកសាងចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥។ ទន្ទឹមជាមួយគ្នានោះ ថ្លែងអំណរគុណចំពោះការគាំទ្រលើគំនិតផ្តួចផ្តើមរៀបចំវេទិកាកិច្ចសហប្រតិបត្តិការអនុតំបន់នៅចុងឆ្នាំនេះ។
ធ្វើការពិភាក្សាអំពីស្ថានភាពអន្តរជាតិនិងតំបន់ រដ្ឋមន្ត្រីលោក Bui Thanh Son បានចែក រំលែកការព្រួយបារម្ភអំពីការវិវត្តដ៏ស្មុគស្មាញនៅចំណុចក្តៅគគុកក្នុងតំបន់ ដូចជាឧបទ្វីបកូរ៉េ សមុទ្រខាងកើតនិងរួមជាមួយបញ្ហាប្រឈមផ្នែកសន្តិសុខដែលមិនមែនជាប្រពៃណី ដូចជាសន្តិសុខតាមអ៊ីនធឺរណែត ការប្រែប្រួលអាកាសធាតុ ការកើនឡើងនីវូរទឹកសមុទ្រ ការរិចរិលបរិស្ថានសមុទ្រ ព្រមទាំងបញ្ជាក់ថា សន្តិភាពសន្តិសុខ សុវត្ថិភាពនិងសេរីភាពនាវាចរណ៍និងអាកាស ចរណ៍នៅសមុទ្រខាងកើតគឺជាផលប្រយោជន៍រួមរបស់ប្រទេសទាំងអស់។ ប្រមុខគណៈប្រតិភូវៀតណាមបានស្នើឲ្យអាស៊ានរក្សាគោលជំហរគោលការណ៍របស់ខ្លួននិងគោរពច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ផងដែរ។
![]() |
កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៤ (AMM-54)។ (រូបថត៖ baoquocte) |
រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមក៏បានស្នើឱ្យអាស៊ានយកចិត្តទុកដាក់បន្ថែមលើរបៀបវារៈស្ត្រីសន្តិភាពនិងសន្តិសុខដើម្បីលើកកម្ពស់ការចូលរួមចំណែកនិងតួនាទីរបស់ស្ត្រីក្នុងដំណើរការសន្តិភាពហើយទន្ទឹមនឹងនេះគាំទ្រការកសាង ផែនការសកម្មភាពតំបន់ស្តីពីបញ្ហានេះ។
នារសៀលថ្ងៃដដែរ ថ្លែងនៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំនេះ លោក Bui Thanh Son បានសង្កត់ធ្ងន់ថា នៅក្នុងបរិបទពិភពលោកនិងតំបន់កំពុងជួបប្រទះបញ្ហាប្រឈមជាច្រើន ជាពិសេសការផ្ទុះឡើងនៃជំងឺរាត ត្បាត កូវីដ -១៩ ហើយជាងពេលណាៗទាំងអស់ អាស៊ានត្រូវការបង្កើនកិច្ចសហប្រតិបត្តិការនយោបាយ-សន្តិសុខ ធានាឱ្យបាននូវបរិយាកាសសន្តិភាព សន្តិសុខនិងស្ថិរភាព។ នេះគឺជាលក្ខខ័ណ្ឌចម្បងសម្រាប់ការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះជំងឹរាតត្បាត ជំរុញការស្តារឡើងវិញនិងរក្សាកំណើននៅក្នុងតំបន់។
នៅចំពោះមុខនឹងការប្រកួតប្រជែងយុទ្ធសាស្ត្រកើនឡើង ក្នុងចំណោមប្រទេសមហាអំណាច អាស៊ានត្រូវការវិធីសាស្រ្តអភិក្រមដ៏ទូលំទូលាយ ក្នុងទំនាក់ទំនងជាមួយដៃគូបច្ចុប្បន្ន ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយដៃគូសក្តានុពលថ្មី។ អាស្រ័យហេតុនេះ លោករដ្ឋមន្ត្រីបានស្នើឱ្យមានការត្រួតពិនិត្យយ៉ាងហ្មត់ចត់អំពីដំណើរការនិងបែបបទធ្វើសកម្មភាពរបស់បណ្តាយន្តការដែលដឹកនាំដោយអាស៊ានក្នុងគោលបំណង បន្តរក្សាគោលដៅ គុណតម្លៃនិងតួនាទីរបស់យន្តការទាំងនេះ ក៏ដូចជាជំរុញការចូលរួមរបស់បណ្តាដៃគូក្នុងកិច្ចសន្ទនាប្រកបដោយស្ថាបនាផងដែរ៕
មតិពីមិត្តអ្នកអាន