Trending now

រដ្ឋមន្ត្រីការបរទេសកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន​-អាមេរិក តាមប្រព័ន្ធវីដេអូ

13:50 | 23/04/2020

លោកឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិនឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក តាមរយៈប្រព័ន្ធវីដេអូ (Videoconference) ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងកូវីដ-១៩ ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នេះ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

រដ្ឋមន្ត្រីការបរទេសកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន​-អាមេរិក តាមប្រព័ន្ធវីដេអូ

កិច្ចប្រជុំនេះ ត្រូវបានស្នើឡើងដោយសហរដ្ឋអាមេរិក នៅក្នុងឱកាសកិច្ចប្រជុំអន្តរទីភ្នាក់ងារកម្រិតខ្ពស់អាស៊ាន-សហរដ្ឋ អាមេរិក តាមរយៈប្រព័ន្ឋវីដេអូ ដែលរៀបចំដោយ លេខាធិការដ្ឋានអាស៊ាន កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ កន្លងទៅ។

រដ្ឋមន្រ្តីការបរទេសអាស៊ាន និងលោក ម៉ៃឃើល ផុមផេអូ (Michael R. Pompeo) រដ្ឋមន្រ្តី ការបរទេសអាមេរិក នឹងផ្លាស់ប្តូរទស្សនៈទៅវិញទៅមក និងពិភាក្សាអំពីវិធីសាស្ត្រនានា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងអាស៊ាន និងសហរដ្ឋ​អាមេរិក ក្នុងការប្រយុទ្ធប្រឆាំងរួមគ្នាទៅនឹងការរីករាលដាលនៃជម្ងឺឆ្លងកូវីដ​-១៩ ក្នុងក្របខ័ណ្ឌ ភាពជាដៃគូយុទ្ធសាស្ត្រ អាស៊ាន-អាមេរិក។ កិច្ចពិភាក្សាក៏នឹងផ្តោតផងដែរ ទៅលើសកម្មភាព ដើម្បីដោះស្រាយគ្រោះអាសន្នវិស័យ សុខាភិបាល​សាធារណៈ ដែលជា សេចក្តី កង្វល់អន្តរជាតិ និងការពង្រឹងប្រព័ន្ឋសុខាភិបាល​សាធារណៈនៅក្នុងតំបន់រយៈពេល វែង។

កិច្ចប្រជុំនេះ នឹងបង្កើតជាព្រឹត្តិការណ៍ថ្មីដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងដៃគូយុទ្ឋសាស្រ្ត រវាង អាស៊ាន និងសហរដ្ឋអាមេរិក សម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង ក្នុងវិស័យសុខាភិបាលសាធារណៈ ចំពោះមុខនៃបញ្ហាប្រឈមជាសកលនៃជម្ងឺឆ្លងកូវីដ-១៩ ដែលពុំធ្លាប់មានពីមុនមក៕

(ប្រភពព័ត៌មាន: rasmeinews.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ