Trending now

ជនវៀតណាមនៅបរទេសបរិច្ចាគដល់មូលនិធិវ៉ាក់សាំងការពារ Covid-19

16:18 | 08/06/2021

បន្ទាប់ពីលោកនាយករដ្ឋមន្រ្តីវៀតណាមចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តស្ដីពីការបង្កើតមូលនិធិវ៉ាក់សាំងការពារ Covid-19 សហគ្រាស តំបន់មូលដ្ឋាន ប្រជាជន និងជនវៀតណាមនៅបរទេសបានជួយជ្រោមជ្រែង និងបរិច្ចាគដល់មូលនិធិ។

ការពារព្រំដែនឲ្យបានរឹងមាំក្នុងបរិបទនៃជំងឺ Covid - 19 ការពារព្រំដែនឲ្យបានរឹងមាំក្នុងបរិបទនៃជំងឺ Covid - 19
សកម្មភាពផលិតវ៉ាក់សាំងប្រឆាំងជំងឺរាតត្បាត COVID – 19 នៅលើពិភព​លោក សកម្មភាពផលិតវ៉ាក់សាំងប្រឆាំងជំងឺរាតត្បាត COVID – 19 នៅលើពិភព​លោក

ដោយជួយជ្រោមជ្រែងការអំពាវនាវរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc “ប្រទេសជាតិពិតជាត្រូវការការរួមដៃ រួមកម្លាំងរបស់ប្រជាជនម្នាក់ៗ” លោកស្រី Nguyen Thi Huong តំណាងសមាគមអាណិកជន វៀតណាមប្រចាំតំបន់រដ្ឋបាលពិសេសទីក្រុងម៉ាកាវ ប្រទេសចិន បានផ្ញើថវិកា ១៣១ លានដុង ដើម្បីជួយគាំទ្រការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។ លោកស្រីបានឲ្យដឹងថា អាណិកជនវៀតណាមតែងតែតាម ដានស្ថានភាពនៃជំងឺរាតត្បាតក្នុងប្រទេស ហើយមានបំណងជួយគាំទ្រក្រុមគ្រូពេទ្រ ក្នុងការគ្រប់គ្រងបានជំងឺ Covid-19។

ជនវៀតណាមនៅបរទេសបរិច្ចាគដល់មូលនិធិវ៉ាក់សាំងការពារ Covid-19
ប្រជាជនជាច្រើនផ្ញើសារដើម្បីបរិច្ចាគដល់មូលនិធិវ៉ាក់សាំងការពារ Covid-19 (រូបថត៖ baochinhphu.vn)

នៅកូរ៉េខាងត្បូងដូនជី Thich Nu Gioi Tanh ប្រធានសមាគមពុទ្ធបរិស័ទ្ធវៀតណាមនៅកូរ៉េខាងត្បូង បានឲ្យដឹងថា ដើម្បីជួយជ្រោមជ្រែងនឹងការអំពាវនាវរបស់បក្ស រដ្ឋ កូនប្រសាស្រីវៀតណាមនៅកូរ៉េខាងត្បូងបានសន្សំប្រាក់ ដើម្បីបរិច្ចាគដល់មូលនិធិវ៉ាក់សាំង Covid-19។

លោក Luong Xuan Hoa អនុប្រធានសមាគមជនថៃដើមកំណើតវៀតណាមនៅទូទាំងប្រទេសថៃ បានឲ្យដឹងថា សមាគមជនវៀតណាមនៅថៃ អ្នកបរិច្ចាគតិចតួច អ្នកបរិច្ចាគច្រើន ក្នុងស្មារតីឆ្ពោះទៅស្រុកកំណើត រួមគ្នាទប់ទល់នឹងជំងឺ Covid-19។

រួមជាមួយប្រជាជនក្នុងប្រទេស ជនវៀតណាមនៅបរទេសជឿជាក់ថា ដោយមានការរួមវិភាគទានរបស់ប្រជាជនម្នាក់ៗ វៀតណាមនឹងទប់ទល់ដោយជោគជ័យនឹងជំងឺ Covid-19 ជាពិតប្រាកដ៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អភិបាលខេត្តកែប ជំរុញឱ្យលើកកម្ពស់វប្បធម៌ជាតិ និងលេងល្បែងប្រជាប្រិយក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam អញ្ជើញមកដល់ទីក្រុងប៉េកាំងចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចិន
នាំទំនាក់ទំនង វៀតណាម - ចិន ឈានចូលដំណាក់កាលអភិវឌ្ឍន៍ក្នុងកម្រិតកម្ពស់ថ្មី
អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam និងភរិយា អញ្ជើញចាកចេញពីទីក្រុងហាណូយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន
ភាពរស់រវើកនៃពានរង្វាន់បាល់ទាត់សហគមន៍វៀតណាម នៅតំបន់ Kyushu ប្រទេសជប៉ុន