Trending now

សកម្មភាពផលិតវ៉ាក់សាំងប្រឆាំងជំងឺរាតត្បាត COVID – 19 នៅលើពិភព​លោក

10:19 | 22/07/2020

នាថ្ងៃទី ២០ ខែកក្កដា ក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រ និងផលិតឱសថជាច្រើននៅលើពិភពលោកបានប្រកាសវឌ្ឍនភាពជាវិជ្ជមានក្នុងការផលិតវ៉ាក់សាំងប្រឆាំង ជំងឺរាតត្បាត COVID – 19។

ឧទ្ទេសនាមវ៉ាក់សាំងប្រឆាំងជំងឺរាតត្បាត COVID – 19 (រូបថត៖ THX / TTXVN)

យោងតាមលទ្ធផលដែលបានចុះផ្សាយនៅលើទស្សនាវដ្តីវេជ្ជសាស្ត្រ Lancet កាលពីថ្ងៃដដែលបានឲ្យដឹងថា វ៉ាក់សាំងសាកពិសោធន៏ AZD1222 របស់សម្ព័ន្ធក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford (ចក្រភពអង់គ្លេស) ទទួលបានលទ្ធផលសុវត្ថិភាព និងបង្កើតអង្គបដិប្រាណចំពោះមនុស្សក្នុងដំណាក់កាលធ្វើតេស្ត។

នាថ្ងៃដដែល អ្នកស្រាវជ្រាវចិនបានប្រកាសថាវ៉ាក់សាំង Ad5-nCOV ដែលត្រូវបានក្រុមហ៊ុនផលិតវ៉ាក់សាំង CanSino Biologics និងអង្គភាពស្រាវជ្រាវយោធាចិន សហការផលិតក៏បានអះអាងនូវសុវត្តិភាព ហើយបង្កើតអង្គបដិប្រាណសម្រាប់មនុស្សផងដែរ។

សូមបញ្ជាក់ដែរថា នៅលើពិភពលោក មានវ៉ាក់សាំងប្រឆាំងជំងឺរាតត្បាត COVID – 19 ចំនួន ១៥០ ប្រភេទ កំពុងត្រូវបានធ្វើតេស្តផងដែរ៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម