Trending now

ការពារព្រំដែនឲ្យបានរឹងមាំក្នុងបរិបទនៃជំងឺ Covid - 19

17:58 | 17/02/2021 (យោងតាមកាសែតកងទ័ពប្រជាជន)

ក្នុងរយៈពេលមួយឆ្នាំកន្លងមក កងទ័ពការពារព្រំដែនទទួលភារកិច្ចពិសេសជាច្រើនដែលជាកម្លាំងស្នូលក្នុងការទប់ស្កាត់ជំងឺរាតត្បាតនៅព្រំដែនដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ប្រកបដោយប្រសិទ្ធភាព។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២១ នាពេលឆាប់ៗនេះកម្មាភិបាល និងយុទ្ធជនរាប់ម៉ឺននាក់របស់កងទ័ពការពារព្រំដែននៅតែបន្តប្រចាំការនៅតាមតំបន់ព្រំដែននៃមាតុភូមិ។ មុនពេលចូលឆ្នាំថ្មីប្រពៃណីជាតិ លោកឧត្តមសេនីយ៍ទោ Do Danh Vuong លេខាគណៈកម្មាធិការបក្ស និងជាប្រធាននយោបាយនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនបានផ្ដល់បទសំភាសជាមួយកាសែតកងទ័ពប្រជាជន។

លោកឧត្ដមសេនីយ៍ទោ Do Danh Vuong។

អ្នកយកព័ត៌មាន ៖ នៅឆ្នាំ ២០២០ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនបានបំពេញភារកិច្ចច្រើនជាងបើធៀបនឹងឆ្នាំមុន។ សូមលោករៀបរាប់អំពីលទ្ធផលលេចធ្លោដែលអង្គភាពសម្រេចបានក្នុងឆ្នាំកន្លងមក?

លោកឧត្តមសេនីយ៍ទោ Do Danh Vuong៖ នៅឆ្នាំ ២០២០កន្លងទៅនេះ ក្រោមការដឹកនាំរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិមនិងក្រសួងការពារប្រទេសវៀតណាម កងទ័ពការពារព្រំដែនតែងតែរក្សាសាមគ្គីភាព រួបរួមគ្នានិងខិតខំប្រឹងប្រែងជំនះ​ពុះពាររាល់ការលំបាកនិងបំពេញគោលដៅនិងភារកិច្ចយ៉ាងល្អ។ ដូចជា បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនតែងតែម្ចាស់ការនិងផ្ដល់យោបល់ជូនគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសបានទាន់ពេលវេលានូវគោលការណ៍ និងវិធានការដើម្បីដោះស្រាយស្ថានភាពដែលបានកើតឡើងនៅតាមព្រំដែនគោក ដែនសមុទ្រនិងកោះសមុទ្រនៃមាតុភូមិប្រកប​ដោយប្រសិទ្ធភាព។

បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនបានផ្តោតទៅលើការដឹកនាំនិងត្រៀមរៀបចំយ៉ាងហ្មត់ចត់និងរៀបចំមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់នៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនប្រកបដោយជោគជ័យ រក្សាការត្រៀមប្រយុទ្ធ និងសហការគ្នាដោះស្រាយហេតុការដែលកើតឡើងនៅតាមតំបន់ព្រំដែនប្រកបដោយប្រសិទ្ធភាព ក៏ដូចជាការទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មគ្រប់ប្រភេទនៅតាមតំបន់ព្រំដែនប្រកបដោយជោគជ័យ។

ជាពិសេសកម្មាភិបាលនិងយុទ្ធជននៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនបានឆ្លងកាត់ការលំបាកជាច្រើនដើម្បីបំពេញភារកិច្ចដោយជោគជ័យក្នុងការគ្រប់គ្រងនិងការពារព្រំដែនផង និងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ផង ហើយត្រូវបានកត់សំគាល់និងវាយតម្លៃខ្ពស់ដោយបក្សរដ្ឋនិងប្រជាជន។

អ្នកយកព័ត៌មាន៖ តើការងារប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ត្រូវបានបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនអនុវត្តយ៉ាងដូចម្តេច?

លោកឧត្តមសេនីយ៍ទោ Do Danh Vuong៖ នៅពេលដែលជំងឺរាតត្បាត Covid-19 ផ្ទុះឡើងនៅក្នុងប្រទេសចិន និងបានរីករាលដាលដល់ប្រទេសដទៃទៀតដោយទទួលការបញ្ជាណែនាំពីរដ្ឋាភិបាល គណៈកម្មាធិការបក្សយោធាមជ្ឈិមនិងក្រសួងការពារប្រទេស ដោយប្រកាន់ស្មារតី“ ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដូចជាប្រឆាំងនឹងសត្រូវ”

បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនចាត់បញ្ជូនយុទ្ធជនជាង ២,០០០ នាក់ មកពីបណ្តាខេត្តមានព្រំដែនជាប់សមុទ្រ និងសិក្ខាកាមមកពីសាលាយោធាជាច្រើនចូលរួមយាមល្បាតនៅតាមខ្សែព្រំដែនគោក។ ក្រុមការងារជាង ១.៦០០ ក្រុមដែលមានយុទ្ធជនជាង ៧.៥០០ នាក់ បានប្រចាំការនៅតាមតំបន់ព្រំដែនដើម្បីយាមល្បាត ត្រួតពិនិត្យនិងទប់ស្កាត់ការឆ្លងដែនខុសច្បាប់ដែលរួមចំណែកយ៉ាងសំខាន់ក្នុងទប់ស្កាត់ការរីករាលដាលចូលក្នុងប្រទេស។ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនបានទប់ស្កាត់មនុស្សឆ្លងដែនខុសច្បាប់ជិត ៤ ម៉ឺននាក់ និងដាក់ឱ្យនៅដាច់ដោយឡែកតាមការកំណត់។ ក្រៅពីនេះកងទ័ពការពារព្រំដែនបានផ្សព្វផ្សាយដល់ប្រជាជននៅតាមតំបន់ព្រំដែនអំពីការការពារនិងការប្រយុទ្ធប្រឆាំងនឹង Covid-19 ព្រមទាំងចលនាបងប្អូនប្រជាពលរដ្ឋមិនឆ្លងដែនខុសច្បាប់។

អ្នកយកព័ត៌មាន៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំនេះ តើភារកិច្ចការពារព្រំដែននឹងមានចំណុចពិសេសអ្វីៗខ្លះ?

កងទ័ពការពារព្រំដែនខេត្ដ Ha Giang យាមល្បាតក្នុងអាកាសធាតុត្រជាក់ខ្លាំង។​ (ប្រភព៖ baohagiang)

លោកឧត្តមសេនីយ៍ទោ Do Danh Vuong៖ ជាមួយការអនុវត្ដតាមបញ្ជាណែនាំរបស់គណៈលេខាមជ្ឈិមបក្ស គណៈកម្មាធិការបក្សយោធាមជ្ឈិមនិងក្រសួងការពារប្រទេសស្ដីពីការត្រៀមប្រយុទ្ធនិងរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២១ ឱ្យមានភាពសប្បាយរីករាយ សន្សំសំចៃ និងកុំទុកឲ្យស្ថានការណ៍កើតឡើងជាយថហេតុនោះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនបានបញ្ជាណែនាំឲ្យអង្គភាពនានារៀបចំផែនការ ហើយប្រមូលកម្លាំងនិងមធ្យោបាយដើម្បីការពារព្រំដែន និង​ទប់ស្កាត់ការបំផ្លិចបំផ្លាញរបស់កម្លាំងអមិត្ដ និងឧក្រិដ្ឋកម្មគ្រប់ប្រភេទនិងទប់ស្កាត់ការឆ្លងដែនខុសច្បាប់បានទាន់ពេលវេលា ក៏ដូចជាទប់ស្កាត់ការរីករាលដាលវីរុស Covid-19 ចូលទៅក្នុងប្រទេសផងដែរ។

បច្ចុប្បន្ននេះ ជំងឺរាតត្បាត Covid-19 ក្នុងបណ្តាប្រទេសនៅលើពិភពលោកបន្ដមានការវិវឌ្ឍយ៉ាងស្មុគស្មាញ ដូច្នេះ ប្រជាជន​វៀតណាមនៅបរទេសជាច្រើនចង់វិលត្រឡប់មកប្រទេសវិញ និងទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលងាយកើតឡើងការឆ្លងដែនខុសច្បាប់ដើម្បីចៀសវាងការដាក់ឲ្យនៅដាច់ដោយឡែក។ អាស្រ័យហេតុនេះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ ២០២១ កងទ័ពការពារព្រំដែនបានបង្កើនកងកម្លាំងដើម្បីការពារព្រំដែន និងទប់ស្កាត់ការឆ្លងដែនខុសច្បាប់។

អ្នកយកព័ត៌មាន៖ សូមលោកចែករំលែកការផ្ដាំផ្ញើរបស់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនដល់កម្មាភិបាលនិងយុទ្ធជនដែលកំពុងបំពេញភារកិច្ចនៅតាមតំបន់ព្រំដែនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២១?

លោកឧត្តមសេនីយ៍ទោ Do Danh Vuong៖ កម្មាភិបាលនិងយុទ្ធជននៃកងទ័ពការពារព្រំដែនតែងតែទទួលខុសត្រូវ និងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ដដើម្បីបុព្វហេតុគ្រប់គ្រង និងការពារអធិបតេយ្យភាព សន្តិសុខព្រំដែនជាតិ ជាពិសេសទប់ស្កាត់ការរីករាលដាលជំងឺរាតត្បាត Covid-19 ចូលក្នុងប្រទេស។ ជាពិសេសក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ កម្មាភិបាលនិងយុទ្ធជនរាប់ម៉ឺននាក់ត្រូវហូបបាយនិងដេកនៅតាមព្រៃ ដើម្បីការពារការរីករាលដាលនៃជំងឺរាតត្បាត។

គ្រួសារលោកតាលោកយាយ ឪពុកម្តាយ ភរិយា និងកូន ៗ ... តែងតែចែករំលែកការលំបាកនិងលើកទឹកចិត្ដកម្មាភិបាលនិងយុទ្ធជននឹងចិត្ដបំពេញភារកិច្ចការពារអធិបតេយ្យភាព និងសន្តិសុខនៅតាមព្រំដែនជាតិ ទប់ស្កាត់ការរីករាលដាលនៃ Covid-19 ។ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនសូមថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះគ្រួសាររបស់កម្មាភិបាលនិងយុទ្ធជន។ ក្នុង​ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ខ្ញុំសូមជូនពរដល់គ្រួសារទាំងអស់មានសុខភាពល្អបរិបូរ សុភមង្គលនិងទទួលបានជោគជ័យ៕

សូមអំណរគុណលោក!


(យោងតាមកាសែតកងទ័ពប្រជាជន)

(យោងតាមកាសែតកងទ័ពប្រជាជន)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កំពង់ផែនេសាទធំជាងគេនៅតំបន់កណ្តាលខាងត្បូងវៀតណាមបានដំណើរការឡើង
គិលានុបដ្ឋាកនិងអ្នកថែទាំជំងឺជនជាតិវៀតណាមជិត ១.៩០០ នាក់ធ្វើការនៅប្រទេសជប៉ុន
គាំទ្រគំនិតផ្តួចផ្តើមចំនួន ២៩ របស់យុវជន ដែលរងផលប៉ះពាល់ដោយការរីករាលដាលនៃជំងឺកូវីដ-១៩
ជំនួបសំណេះសំណាលជាមួយសហគមន៍ជនជាតិវៀតណាម នៅខេត្ត Ústecký
ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមស្ថិតក្នុងក្រុមចំណាត់ថ្នាក់លេខ ១ នៅ AFF Cup 2020