Trending now

គ.ជ.ប នឹងបោះឆ្នោតសាកល្បងឃុំសង្កាត់តាមរយៈប្រព័ន្ធព័ត៌មានវិទ្យា IT នៅថ្ងៃទី ២០ ខែ មិថុនា ខាងមុខ

17:02 | 31/05/2021 ហេង វុធ្ធី

គ.ជ.ប បានប្រកាសថា ខ្លួននឹងប្រើប្រាស់ប្រព័ន្ធ​ព័ត៌មានវិទ្យា IT ក្នុងការបោះឆ្នោតសាកល្បង​ជ្រើសរើស​ក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២១ នាថ្ងៃទី២០ ខែ មិថុនា ខាងមុខ​។ ការសម្រេចដូច្នេះ ដើម្បីសម្រួល​ការងារបោះឆ្នោត ក្នុងបរិបទ​នៃបដិវត្ត​ន៍ឧស្សាហកម្ម​ ៤.០ និងបរិបទ​នៃការរីករាលដាល​នៃជំងឺកូវីដ-១៩​។

កម្ពុជាត្រៀមរួចជាស្រេចក្នុងការរៀបចំវេទិកាទេសចរណ៍អាស៊ាន ក្នុងខែមករា ឆ្នាំ ២០២២ ខាងមុខ កម្ពុជាត្រៀមរួចជាស្រេចក្នុងការរៀបចំវេទិកាទេសចរណ៍អាស៊ាន ក្នុងខែមករា ឆ្នាំ ២០២២ ខាងមុខ
នៅថ្ងៃទី ៨ ខែមិនា ការចាក់វ៉ាក់សាំងការពារកូវីដ១៩ នឹងចាប់ផ្តើមនៅ ១៣ ខេត្ត ក្រុង នៅថ្ងៃទី ៨ ខែមិនា ការចាក់វ៉ាក់សាំងការពារកូវីដ១៩ នឹងចាប់ផ្តើមនៅ ១៣ ខេត្ត ក្រុង
គ.ជ.ប នឹងបោះឆ្នោតសាកល្បងឃុំសង្កាត់តាមរយៈប្រព័ន្ធព័ត៌មានវិទ្យា IT នៅថ្ងៃទី ២០ ខែ មិថុនា ខាងមុខ
គ.ជ.ប នឹងបោះឆ្នោតសាកល្បងឃុំសង្កាត់តាមរយៈប្រព័ន្ធព័ត៌មានវិទ្យា IT នៅថ្ងៃទី ២០ ខែ មិថុនា ខាងមុខ

គ.ជ.ប បានប្រកាសថា ការរៀបចំ​ការបោះឆ្នោតសាកល្បងនេះ គឺជាការវាយ​តម្លៃអំពីប្រសិទ្ធភាព​នៃការធ្វើទំនើប​កម្ម​ដំណើរការរៀបចំការបោះឆ្នោត ក្នុងក្របខណ្ឌ​កំណែទម្រង់​នៃ​ការបោះឆ្នោតរបស់ គ.ជ.ប ដើម្បីបោះជំហ៊ានឆ្ពោះទៅកាន់ការបោះឆ្នោត​ នាពេលអនាគត ដោយប្រើប្រព័ន្ធព័ត៌មានវិទ្យា​ IT។

គ.ជ.ប បន្តថា ការរៀបចំ​ការបោះឆ្នោតសាកល្បងនេះ មិនសំដៅ​ដល់ការត្រៀម​រៀបចំការបោះឆ្នោត​តាមអនឡាញនោះទេ​ ព្រោះ​គ្មានប្រទេស​ណា ធ្វើ​នៅឡើយទេ លើកលែង​តែប្រទេស​ អេស្តូនី តែ១គត់ ក្នុងពិភពលោក​។

ជាមួយគ្នានេះផងដែរ គ.ជ.ប បានប្រកាសថា នឹងប្រើប្រាស់​ប្រព័ន្ធព័ត៌មានវិទ្យា IT ដើម្បីត្រួតពិនិត្យ​ ផ្ទៀងផ្ទាត់ និងវាយតម្លៃ​លើប្រសិទ្ធភាពការងារសម្រាប់៖

  • ការចុះបញ្ជីគណបក្ស​នយោបាយ និងបញ្ជីបេក្ខជន​ឈរឈ្មោះ​បោះឆ្នោត តាមប្រព័ន្ធ​ឌីជីថល ឬអនឡាញ ( Online )។
  • ការប្រើប្រាស់​ប៊ិកគំនូស​សញ្ញាគាំទ្រ​គណបក្ស​នយោបាយ​ គូសនៅលើ​សន្លឹកឆ្នោត។
  • ការប្រើប្រាស់​កម្មវិធី​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុប​លទ្ធផល​នៃការបោះឆ្នោតតាមប្រព័ន្ធអនឡាញ ( Online ) ដែលគ្របដណ្តប់​លើដំណើរការ​សំខាន់ៗ នៅក្នុងថ្ងៃបោះឆ្នោត តាមកម្មវិធីជាប្រព័ន្ធ ដូចខាងក្រោម​៖
  • កម្មវិធី​ទទួល បញ្ចូល​ បញ្ជូន និងប្រកាសលទ្ធផល​បឋមនៃការបោះឆ្នោត​ កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុប​លទ្ធផល​បណ្តោះអាសន្ន​នៃការបោះឆ្នោត កម្មវិធីត្រួតពិនិត្យ​ ផ្ទៀងផ្ទាត់ និងបូកសរុប​លទ្ធផល​ផ្លូវការនៃការបោះឆ្នោត និងកម្មវិធីបែងចែក​អាសនៈ និងស្រង់​ឈ្មោះបេក្ខជន​ជាប់ឆ្នោត​។

គួរបញ្ជាក់ឲ្យដឹងផងដែរថា កាលពីថ្ងៃទី២៨ ខែឧសភា គ.ជ.ប បានរៀបចំ​កិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ តាមប្រព័ន្ធ​អនឡាញ លើកទី​១ ស្តីពី​ការបោះឆ្នោតសាកល្បងជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់ ឆ្នាំ២០២១។ រាល់​មតិយោបល់​របស់ភាគីទាំងអស់ គឺជាធាតុចូល សម្រាប់​រួមចំណែក​ក្នុងការកែលម្អនីតិវិធី និងការងារ​បច្ចេកទេស​បោះឆ្នោត ដោយប្រើ IT មុននឹង គ.ជ.ប សម្រេច​ និង​ប្រកាស​ដាក់​ឲ្យដំណើរ​ការជាផ្លូវការ​ក្នុងការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់ អាណត្តិ​ទី៥ ឆ្នាំ២០២២​៕

ហេង វុធ្ធី

Khmertimes/FN

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស