Trending now

នៅថ្ងៃទី ៨ ខែមិនា ការចាក់វ៉ាក់សាំងការពារកូវីដ១៩ នឹងចាប់ផ្តើមនៅ ១៣ ខេត្ត ក្រុង

13:35 | 08/03/2021 ឌីណា

ក្នុងការការចាក់វ៉ាក់សាំងការពារកូវីដ១៩ នាដំណាក់កាលដំបូងនេះ វ៉ាក់សាំងនឹងផ្តោតលើក្រុមអាទិភាព និងអ្នកដែលចូលរួមដោយផ្ទាល់ក្នុងការការពារប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាត។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចាក់វ៉ាក់សាំងការពារកូវីដ១៩ដំបូងគេបង្អស់រួចរាល់ហើយ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចាក់វ៉ាក់សាំងការពារកូវីដ១៩ដំបូងគេបង្អស់រួចរាល់ហើយ
កម្ពុជា បន្តផ្តល់ប្រាក់ឧបត្ថម្ភ លើកទី២២ ជូនកម្មករនិយោជិតវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវព្យួរការងារដោយសារកូវីដ១៩ កម្ពុជា បន្តផ្តល់ប្រាក់ឧបត្ថម្ភ លើកទី២២ ជូនកម្មករនិយោជិតវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវព្យួរការងារដោយសារកូវីដ១៩
នៅថ្ងៃទី ៨ ខែមិនា ការចាក់វ៉ាក់សាំងការពារកូវីដ១៩ នឹងចាប់ផ្តើមនៅ ១៣ ខេត្ត ក្រុង
រូបថតឧទាហរណ៍៖ nhandan.com.vn


ដោយសារវ៉ាក់សាំងសម្រាប់ដំណាក់កាលដំបូងនេះមិនមានច្រើនទេ ដូច្នេះក្រសួងសុខាភិបាលនឹងផ្តល់អាទិភាពដល់ខេត្តចំនួន ១៣ ដែលកំពុងមានការរីករាលដាលនៃជំងឺរាតត្បាត ទន្ទឹមនឹងនេះក្រសួងសុខាភិបាលក៏កំពុងធ្វើការយ៉ាងសកម្មជាមួយក្រុមហ៊ុន COVAX ដើម្បីនាំវ៉ាក់សាំង COVAX ចំនួន ១,៣ លានដូសចូលមកប្រទេសវៀតណាមនៅខែមីនាខាងមុខនេះ ហើយនាខែមេសា និងខែឧសភាខាងមុខនេះវ៉ាក់សាំងនឹងមកច្រើនជាង។ នេះគឺជាវ៉ាក់សាំងថ្មីដែលត្រូវបានប្រើប្រាស់ជាលើកដំបូងនៅប្រទេស វៀតណាម។នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូស្តីពីការអនុវត្តផែនការចាក់វ៉ាក់សាំងការពារកូវីដ១៩ ដែលធ្វើឡើងនៅព្រឹកថ្ងៃទី ៦ ខែមីនា នៅទីក្រុងហាណូយ រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក Nguyen Thanh Long បានមានប្រសាសន៍ថា នៅថ្ងៃទី ៨ ខែមីនា វៀតណាមនឹងចាក់វ៉ាក់សាំងដំបូងបង្អស់នៅទីក្រុង Hai Duong រដ្ឋធានីហាណូយ និងទីក្រុងហូជីមិញ…

ដូច្នេះយោងតាមលោករដ្ឋមន្រ្តី Nguyen Thanh Long ថាចាំបាច់ត្រូវតែធានាសុវត្ថិភាពជាអតិបរមា។ លោករដ្ឋមន្រ្តី Nguyen Thanh Long ក៏បានបញ្ជាក់ផងដែរថា ទន្ទឹមនឹងការនាំចូលវ៉ាក់សាំង វៀតណាមក៏កំពុងធ្វើការផលិតវ៉ាក់សាំងក្នុងស្រុកយ៉ាងសកម្មដើម្បីធានាសុវត្ថិភាពសុខាភិបាលសម្រាប់វ៉ាក់សាំងដែរ៕

ឌីណា

kh.qdnd.vn

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ ៧៩ និងតម្រូវការក្នុងការកែលម្អសមត្ថភាពនៃការគ្រប់គ្រងសេដ្ឋកិច្ចរបស់រដ្ឋ
ការអនុវត្តសេចក្តីសម្រេចលេខ ៧៩៖ ការបង្កើតកម្លាំងចលករថ្មីសម្រាប់សេដ្ឋកិច្ចដែលគ្រប់គ្រងដោយរដ្ឋដើម្បីដើរតួនាទីនាំមុខគេ
សេចក្តីសម្រេចលេខ 79-NQ/TW៖ បញ្ជាក់តួនាទី និងពង្រីកវិសាលភាពនៃសេដ្ឋកិច្ចរដ្ឋ
វប្បធម៌ - សសរស្តម្ភនៃគោលនយោបាយការបរទេសដ៏ទូលំទូលាយនៅកម្រិតថ្មីមួយ
ភារកិច្ចព័ត៌មាន និងទំនាក់ទំនងរបស់សារព័ត៌មានក្នុងឆ្នាំ ២០២៦