Trending now

កម្ពុជា​-​វៀតណាម នឹងដាក់​ឲ្យ​ដំណើរការ​ច្រកទ្វារ​អន្តរជាតិ​ម៉ឺន​ជ័យ​-​តឺ​ន​ណា​ម​នៅ​ថ្ងៃទី​៣១ ខែឧសភា​ខាងមុខនេះ​

18:10 | 28/05/2021 ហេង វុធ្ធី

កម្ពុជា​-​វៀតណាម នឹងដាក់​ឲ្យ​ដំណើរការ​ច្រកព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​(​ព្រៃវែង​)-​តឺ​ន​ណា​ម​(​តៃ​នី​ង​) នៅ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២១ ខាងមុខនេះ​។​

អាជ្ញាធរ​រាជធានី មានបំណង​បង្កើត​ឲ្យ​មាន​យន្តការ​រួម​មួយ ដើម្បី​រួមគ្នា​អនុវត្ត​សេចក្តី​ណែនាំ​រួម ឈាន​ទៅ​កាត់​ផ្តាច់​ឲ្យ​បាន​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​រោ អាជ្ញាធរ​រាជធានី មានបំណង​បង្កើត​ឲ្យ​មាន​យន្តការ​រួម​មួយ ដើម្បី​រួមគ្នា​អនុវត្ត​សេចក្តី​ណែនាំ​រួម ឈាន​ទៅ​កាត់​ផ្តាច់​ឲ្យ​បាន​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​រោ
រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​បញ្ចប់​ការ​បិទ​ខ្ទប់​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្ត​កណ្តាល ចាប់​ពី​ថ្ងៃទី ៦ ខែ​ឧសភា​តទៅ រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​បញ្ចប់​ការ​បិទ​ខ្ទប់​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្ត​កណ្តាល ចាប់​ពី​ថ្ងៃទី ៦ ខែ​ឧសភា​តទៅ
កម្ពុជា​-​វៀតណាម នឹងដាក់​ឲ្យ​ដំណើរការ​ច្រកទ្វារ​អន្តរជាតិ​ម៉ឺន​ជ័យ​-​តឺ​ន​ណា​ម​នៅ​ថ្ងៃទី​៣១ ខែឧសភា​ខាងមុខនេះ​
កម្ពុជា​-​វៀតណាម នឹងដាក់​ឲ្យ​ដំណើរការ​ច្រកទ្វារ​អន្តរជាតិ​ម៉ឺន​ជ័យ​-​តឺ​ន​ណា​ម​នៅ​ថ្ងៃទី​៣១ ខែឧសភា​ខាងមុខនេះ​

ពិធី​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ច្រក​អន្តរជាតិ​ថ្មី​នេះ នឹងត្រូវ​រៀបចំឡើង​ដោយ​រដ្ឋបាល​ខេត្តព្រៃវែង​របស់​កម្ពុជា សហការ​ជាមួយ​រដ្ឋបាលខេត្ត​តៃ​នី​ង​របស់​វៀតណាម ដោយ​អនុវត្ត​វិធានការ និង​គោលការណ៍​ណែនាំ​នានា​របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ឲ្យ​មាន​ប្រសិទ្ធភាព​។

​សម្រាប់​ការរៀបចំ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​(​ព្រៃវែង​)-​តឺ​ន​ណា​ម​(​តៃ​នី​ង​)​នេះ ជា​ផ្លូវការ នឹងធ្វើ​ឡើង​ក្រោម​អធិបតីភាព​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ នាពេលខាងមុខ​។​

​ច្រក​អន្តរជាតិ​ថ្មី​នេះ ត្រូវបាន​រំពឹងថា នឹង​សម្រួល​ដល់​ការផ្លាស់ប្ដូរ​ទំនិញ​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​រវាង​ប្រជាពលរដ្ឋ​ខេត្តព្រៃវែង និង​ប្រជាពលរដ្ឋ​ខេត្ត​តៃនិញ​កាន់តែ​ល្អប្រសើរ ក៏ដូចជា​ចូលរួម​បង្កើន​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ផងដែរ​៕

ហេង វុធ្ធី

Khmertime/Freshnews

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី